ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃទី ២
កូរិនថូស ទី១ ៦:១៩–២០ រហូតដល់ វិវរណៈ ២០:១២
ក្នុងអំឡុងពាក់កណ្តាលទីពីរនៃវគ្គសិក្សានេះ សិស្សបានសិក្សាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិចំនួន ១៣ ដែលមានចាប់ពីគម្ពីរ កូរិនថូស ទី១ រហូតដល់ វិវរណៈ ។ ការវាយតម្លៃនេះត្រូវបានរចនាឡើងដើម្បីវាយតម្លៃពីសមត្ថភាពរបស់សិស្សក្នុងការស្វែងរកវគ្គបទគម្ពីរទាំងនេះ និងប្រើប្រាស់វាក្នុងស្ថានភាពជីវិតពិត ។ វាក៏នឹងវាយតម្លៃពីការយល់ដឹងរបស់ពួកគេអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណផងដែរ ។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី ៖ ការវាយតម្លៃទី ២
សេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ
សម្រាប់សំណួរទី ១–៣ សូមសរសេរអក្សរនៃសេចក្ដីយោងដែលត្រូវគ្នាក្នុងចន្លោះទទេនៅជាប់នឹងឃ្លានីមួយៗ ។ សូមកុំប្រើព្រះគម្ពីររបស់អ្នកដើម្បីធ្វើការវាយតម្លៃនៅផ្នែកនេះឡើយ ។
១. ____ « សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ។ | |
២. ____ « សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ » ។ |
ខ. អេភេសូរ ១:១០ |
៣. ____ « ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » ។ | |
ង. វិវរណៈ ២០:១២ |
ឃ្លាបទគម្ពីរគន្លឹះ
សម្រាប់សំណួរទី ៤–៦ សូមបំពេញពាក្យដែលបាត់ក្នុងឃ្លាបទគម្ពីរគន្លឹះនៃចំណេះចំណានខាងគោលលទ្ធិនេះ ។ សូមកុំប្រើព្រះគម្ពីររបស់អ្នកដើម្បីធ្វើការវាយតម្លៃនៅផ្នែកនេះឡើយ ។
៤. « __________ អ្នករាល់គ្នាជា __________ នៃ __________ __________ » ( កូរិនថូស ទី១ ៦:១៩–២០ ) ។
៥. សាសនាចក្រត្រូវបាន « ស្អាងឡើងលើ __________ នៃ __________ និងពួកហោរា ហើយ __________ __________ នោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ( អេភេសូរ ២:១៩–២០ ) ។
៦. « ថ្ងៃនៃព្រះអម្ចាស់ … មិន __________ ឡើយ ទាល់តែមាន __________ មកជាមុន __________ » ( ថែស្សាឡូនីច ទី២ ២:១–៣ ) ។
អ្នកអាចប្រើប្រាស់ព្រះគម្ពីររបស់អ្នកសម្រាប់ការវាយតម្លៃដែលនៅសល់ទាំងប៉ុន្មានទៀត ។
សម្រាប់សំណួរទី ៧–៩ សូមរកមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើនដែលអាចជួយនរណាម្នាក់ក្នុងស្ថានភាពដូចខាងក្រោម ។
៧. មនុស្សជាទីស្រឡាញ់របស់មិត្តអ្នកបានទទួលមរណភាពនាពេលថ្មីៗនេះ ។ មិត្តរបស់អ្នកមានសំណួរជាច្រើនអំពីអ្វីដែលនឹងកើតឡើងចំពោះយើងបន្ទាប់ពីការស្លាប់ ។ | |
៨. បងប្រុសរបស់អ្នកហាក់ដូចជាពិបាក ហើយកំពុងសួរថាតើព្រះពិតជាជ្រាបពីគាត់មែនឬ ។ | |
៩. អ្នកដឹកនាំសាសនាចក្រសុំឲ្យអ្នកផ្តល់ដំបូន្មានដល់មិត្តភក្ដិរបស់អ្នកនៅក្នុងមេរៀនសាលាថ្ងៃអាទិត្យនាពេលខាងមុខ អំពីរបៀបដែលពួកគេអាចបន្ដមានភាពស្មោះត្រង់ នៅពេលប្រឈមមុខនឹងគំនិតមិនពិត និងការល្បួងនានា ។ |
នៅក្នុងសំណួរទី ១០–១១ សូមបង្ហាញចំណេះដឹងរបស់អ្នកអំពីសមត្ថភាពក្នុងការប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
១០. តើអ្នកនឹងពន្យល់ពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណបីខាងក្រោមនេះដល់នរណាម្នាក់ ដែលមិនស្គាល់គោលការណ៍ទាំងនោះដោយរបៀបណា ?
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ។
-
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
១១. អ្នកមានមិត្តម្នាក់ដែលហៀបនឹងបញ្ចប់ការសិក្សានៅវិទ្យាល័យ ហើយមានការភ័យខ្លាចចំពោះការសម្រេចចិត្តសំខាន់ៗ ដែលនាងនឹងធ្វើនៅក្នុងជីវិតរបស់នាងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ។ សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើរឿងជាក់លាក់អ្វីខ្លះដែលអ្នកនឹងអញ្ជើញនាងឲ្យធ្វើ ដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿ ?
-
តើអ្នកអាចជួយនាងឲ្យមើលឃើញស្ថានភាពរបស់នាងដោយមានទស្សវិស័យដ៏នៅអស់កល្បជានិច្ចបានយ៉ាងដូចម្តេច ?
-
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិគឺជាឧទាហរណ៍នៃប្រភពដែលបានតែងតាំងដ៏ទេវភាព ។ តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ( នានា ) អ្វីខ្លះ ដែលអ្នកអាចចែកចាយជាមួយមិត្តរបស់អ្នកបាន ? ហេតុអ្វីទៅ ?
១២. ក្នុងចំណោមវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១៣ ដែលអ្នកបានសិក្សារួចកន្លងមកនៅក្នុងឆមាសនេះ តើវគ្គមួយណាដែលជះឥទ្ធិពលលើអ្នកខ្លាំងបំផុត ហើយហេតុអ្វី ? តើវគ្គនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?