ថ្នាក់​សិក្ខាសាលា
ចំណេះចំណានខាងគោលលទ្ធិ ៖ ការរំឭកការវាយតម្លៃ ១


ចំណេះចំណានខាងគោលលទ្ធិ ៖ ការរំឭកការវាយតម្លៃ ១

ម៉ាថាយ ៥:១៤–១៦ រហូតដល់ យ៉ូហាន ១៧:៣

ការរំ់ឭកពីការវាយតម្លៃចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានបង្កើតឡើងជាបទពិសោធន៍រៀនសូត្រដើម្បីជួយសិស្សឲ្យពិនិត្យមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១១ ដែលមាននៅក្នុង ម៉ាថាយ លូកា និង យ៉ូហាន ។ វាក៏នឹងជួយរៀបចំសិស្សសម្រាប់ការវាយតម្លៃនាពេលខាងមុខផងដែរ ( « ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃ ១ » ) ហើយអនុញ្ញាតឲ្យពួកគេបង្ហាញពីការយល់ដឹង និងការអនុវត្តបទគម្ពីរទាំងនេះ ។

មេរៀនរំឭកឡើងវិញនេះមានគោលបំណងប្រើជាបទពិសោធន៍សិក្សាដោយផ្ទាល់ ឬតាមរយៈសន្និសីទវីដេអូ ។

សូមប្រើការរំឭកនេះឡើងវិញ និងធ្វើការវាយតម្លៃចំណេះចំណានខាងគោលលទ្ធិគ្រប់ពេលវេលា បន្ទាប់ពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងអស់នៅក្នុង ម៉ាថាយ លូកា និង យ៉ូហាន ត្រូវបានបង្រៀន ។ វាប្រហែលជាចាំបាច់ដើម្បីបង្រៀនមេរៀនចំណេះចំណានខាងគោលលទ្ធិមួយចំនួន មុនពេលមេរៀនទាំងនេះមានសុទ្ធតែលំដាប់លំដោយបទគម្ពីរ ដូច្នេះការវាយតម្លៃអាចធ្វើឡើងពីមុនបញ្ចប់ឆមាសនេះ ។

សកម្មភាពរៀនសូត្រដែលអាចមាន

សារៈសំខាន់នៃចំណេះចំណានខាងគោលលទ្ធិ

សូមពិចារណាពីតម្រូវការរបស់សិស្ស ហើយជ្រើសរើសផ្នែកនៃការរំឭកនេះឡើងវិញដែលនឹងជួយពួកគេបានយ៉ាងល្អបំផុតក្នុងការរៀបចំសម្រាប់ការវាយតម្លៃចំណេះចំណានខាងគោលលទ្ធិដំបូង ( « ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃ » ) ។ សូមអញ្ជើញសិស្សទាំងអស់ដែលចូលរួមក្នុងការរំឭកឡើងវិញនេះឲ្យកត់ចំណាំបទគម្ពីរដែលពួកគេមិនចេះផងដែរ ហើយដាក់ផែនការសិក្សា និងរំឭកបទគម្ពីរទាំងនេះដើម្បីត្រៀមសម្រាប់ធ្វើការវាយតម្លៃ ។

សូមសួរសំណួរខាងក្រោម ហើយពិចារណាសរសេរនៅលើក្ដារខៀនអំពីស្ថានភាពមួយ ឬពីរដែលសិស្សចែកចាយឬគ្រាន់តែអញ្ជើញសិស្សឲ្យចងចាំអំពីស្ថានភាពទាំងនោះ ។ សកម្មភាពរំឭកឡើងវិញទីបីផ្តល់ឱកាសមួយឲ្យប្រើប្រាស់ស្ថានភាពទាំងនេះ ។

  • តើស្ថានភាពអ្វីខ្លះ នៅពេលដែលការដឹងពីកន្លែងដែលត្រូវស្វែងរកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអាចជួយអ្នក ?

លំហាត់នៅសកម្មភាពរំឭកឡើងវិញ ទី១ និង ទី២ ខាងក្រោម គឺជាការណែនាំដើម្បីជួយសិស្សរំឭកសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ ។ សកម្មភាពផ្សេងៗអាចត្រូវបានប្រើដើម្បីសម្រេចបានតាមតម្រូវការរបស់សិស្ស ។

សកម្មភាពរំឭកឡើងវិញ ១ ៖ ស្គាល់សេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ

បង្ហាញលំហាត់ខាងក្រោម ឬផ្តល់ច្បាប់ចម្លងនៃលំហាត់ទាំងនោះដល់សិស្ស ។

វិធីផ្សេងដើម្បីប្រើសកម្មភាពខាងក្រោមគឺការសរសេរសេចក្ដីយោងបទគម្ពីរទាំង ១១ នៅលើក្ដារខៀន ។ បន្ទាប់មក សូមអានឃ្លាព្រះគម្ពីរគន្លឹះនីមួយៗឲ្យឮៗ ដើម្បីមើលថាតើសិស្សអាចសម្គាល់ទីតាំងវគ្គបទគម្ពីរត្រឹមត្រូវក្នុងរយៈពេល ១៥ វិនាទីដែរឬទេ ( ឬរយៈពេលដែលបានផ្តល់ឲ្យផ្សេងគ្នា ) ។ នៅពេលអស់ម៉ោង សូមអញ្ជើញសិស្សឲ្យថ្លែងពីសេចក្ដីយោងនោះ ។

ជាវិធីសាស្រ្ដមួយផ្សេងទៀតដើម្បីជួយសិស្សឲ្យសកម្មជាងមុន សូមសរសេរសេចក្ដីយោងបទគម្ពីរទាំង ១១ លើក្ដារខៀន ។ សូមបោះពុម្ព និងបិទភ្ជាប់ឃ្លាបទគម្ពីរគន្លឹះនីមួយៗនៅទីតាំងផ្សេងៗជុំវិញបន្ទប់ ។ សូមអញ្ជើញសិស្សឲ្យដើរជុំវិញបន្ទប់ ដោយស្វែងរកឃ្លាទាំង ១១ ហើយមើលថាតើពួកគេអាចកំណត់អត្តសញ្ញាណណាមួយដែលទាក់ទងនឹងឃ្លានីមួយៗ នៅពេលពួកគេរកឃើញ ។

ចម្លើយ ៖ ១-ឃ, ២-ឆ, ៣-គ, ៤-ជ, ៥-ង, ៦-ដ, ៧-ញ, ៨-ក, ៩-ច, ១០-ខ, ១១-ឈ

សូមផ្គូផ្គងឃ្លាចម្លើយខាងក្រោមនៅក្នុងជួរឈរខាងឆ្វេងទៅនឹងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលត្រឹមត្រូវក្នុងជួរឈរខាងស្ដាំ ។

១. ___ « ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯង ។ … ត្រូវឲ្យស្រឡាញ់អ្នកជិតខាង » ។

ក. ម៉ាថាយ ៥:១៤–១៦

២. ___ « ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ » ។

ខ. ម៉ាថាយ ១១:២៨–៣០

៣. ___ ព្រះយេស៊ូវបានមានបន្ទូលថា « យើងនឹងឲ្យកូនសោនៃនគរ » ។

គ. ម៉ាថាយ ១៦:១៥–១៩

៤. ___ « បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » ។

ឃ. ម៉ាថាយ ២២:៣៦–៣៩

៥. ___ « ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះមួយអង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។

ង. លូកា ២:១០–១២

៦. ___ « នេះជាជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ » ។

ច. លូកា ២២:១៩–២០

៧. ___ « បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ » ។

ឆ. លូកា ២៤:៣៦–៣៩

៨. ___ « ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោក » ។

ជ. យ៉ូហាន ៣:៥

៩. ___ ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា ចូរទទួលទានសាក្រាម៉ង់ « ដើម្បីរំឭកពីខ្ញុំចុះ » ។

ឈ. យ៉ូហាន ៣:១៦

១០. ___ « អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។

ញ. យ៉ូហាន ៧:១៧

១១. ___ « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ » ។

ដ. យ៉ូហាន ១៧:៣

សកម្មភាពរំឭកឡើងវិញ ២ ៖ ស្គាល់សេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ

បង្ហាញលំហាត់ខាងក្រោម ឬផ្តល់ច្បាប់ចម្លងនៃលំហាត់ទាំងនោះដល់សិស្ស ។

សូមពិចារណាសរសេរចម្លើយដែលត្រឹមត្រូវទាំង ១៥ នៃសំណួរទាំងប្រាំខាងក្រោមនេះនៅលើក្តារខៀនតាមលំដាប់លំដោយព្រាវៗ ។ សូមអញ្ជើញសិស្សឲ្យកាត់ក្រដាសមួយសន្លឹកជា ១៥ បំណែកតូចៗ ហើយសរសេរចម្លើយត្រឹមត្រូវមួយនៅលើដុំតូចៗនីមួយៗ ។ បន្ទាប់មក សូមផ្តល់សំណួរចំនួន ៥ ដូចខាងក្រោមឲ្យសិស្សជាសំណៅចែក ហើយអញ្ជើញពួកគេឲ្យព្យាយាមដាក់ក្រដាស ១៥ បំណែកនៅក្នុងចន្លោះដែលត្រឹមត្រូវដើម្បីបញ្ចប់ឃ្លានីមួយៗ ។

ចម្លើយ ៖ ( ១ ) មក; នឿយព្រួយ; សម្រាក; ( ២ ) ឲ្យ; កូនសោ; នគរ; ( ៣ ) កើត; ព្រះអង្គសង្គ្រោះ; ព្រះអម្ចាស់; ( ៤ ) ខ្មោច; សាច់; ឆ្អឹង; ( ៥ ) ដ៏អស់កល្បជានិច្ច; ស្គាល់; ព្រះ

សូមបំពេញក្នុងចន្លោះជាមួយនឹងពាក្យដែលបាត់ពីក្នុងឃ្លាបទគម្ពីរគន្លឹះ ។

  1. « អស់អ្នកដែល __________ ហើយផ្ទុកធ្ងន់អើយ __________ ឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នា __________ » ( ម៉ាថាយ ១១:២៨–៣០ ) ។

  2. ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំនឹង __________នៃ __________ដល់អ្នក__________ » ( ម៉ាថាយ ១៦:១៥–១៩ ) ។

  3. « ដ្បិតនៅថ្ងៃនេះ មាន__________មួយ អង្គ __________ដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ( លូកា ២:១០–១២ ) ។

  4. « ដ្បិត __________ គ្មាន __________ ឬ __________ ដូចជាឃើញខ្ញុំនេះទេ » ( លូកា ២៤:៣៦–៣៩ ) ។

  5. « នេះជាជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយ នឹងព្រះយេស៊ូវគ្រីស្ទ » ( យ៉ូហាន ១៧:៣ ) ។

សកម្មភាពរំឭកឡើងវិញ ៣ ៖ អនុវត្តតាមគោលលទ្ធិ

សកម្មភាពខាងក្រោមនេះនឹងជួយសិស្សឲ្យបង្ហាញការយល់ដឹងអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ តាមរយៈការអនុញ្ញាតឲ្យពួកគេពន្យល់ពីរបៀបដែលគោលលទ្ធិនៅក្នុងវគ្គបទគម្ពីរនេះអាចអនុវត្តនៅក្នុងស្ថានភាពជីវិតពិត ។ សូមអនុញ្ញាតឲ្យសិស្សប្រើព្រះគម្ពីររបស់ពួកគេ ដើម្បីជួយពួកគេឲ្យជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើន ដែលពួកគេមានអារម្មណ៍ថា អាចជួយបុគ្គលដែលបានពិពណ៌នានៅក្នុងសកម្មភាពនេះ ។ សូមអញ្ជើញពួកគេឲ្យពន្យល់ពីរបៀបដែលបទគម្ពីរដែលពួកគេបានជ្រើសរើសអាចជួយមនុស្សដោយរបៀបណា ។ ខគម្ពីរចំណេះចំណានខាងគោលលទ្ធិច្រើនអាចត្រូវបានអនុវត្តចំពោះសាច់រឿងនីមួយៗ ។

សកម្មភាពនេះអាចធ្វើឡើងជាក្រុម រៀងៗខ្លួន ឬជាថ្នាក់ទាំងមូល ឬអាចធ្វើសកម្មភាពទាំងបីនេះបញ្ចូលគ្នាក៏បាន ។ ជាជាងប្រើសាច់រឿងដែលបានស្នើខាងក្រោមនេះ សូមពិចារណាអញ្ជើញសិស្សឲ្យប្រើសាច់រឿងដែលពួកគេបានចែកចាយនៅដើមថ្នាក់ ។

  1. មានមនុស្សម្នាក់ដែលរៀនអំពីសាសនាចក្រចង់ដឹងថាតើគាត់ពិតជាត្រូវទទួលបុណ្យជ្រមុជទឹក ឬ ប្រសិនបើគាត់បានទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់គាត់រួចហើយនោះ ។

  2. អ្នកមានមិត្តភក្ដិម្នាក់ដែលកំពុងសួរថាតើព្រះវរបិតាសួគ៌ស្រឡាញ់នាងឬអត់ ។

  3. បងស្រីរបស់អ្នកឆ្ងល់ពីរបៀបដែលគាត់អាចក្លាយជាសិស្សដ៏ប្រសើររបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ។

សកម្មភាពរំឭកឡើងវិញ ៤ ៖ សូមប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ

សូមពិចារណាប្រើប្រាស់សាច់រឿងខាងក្រោមដើម្បីជួយសិស្សឲ្យពិនិត្យមើលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណឡើងវិញ ។ វាអាចមានប្រសិទ្ធភាពសម្រាប់សិស្សក្នុងការធ្វើសកម្មភាពនេះជាគូ ឬជាក្រុមតូចៗ ។

មិត្តរបស់អ្នកកំពុងពុះពារដើម្បីទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនថា គោលលទ្ធិដែលបានបង្រៀននៅក្នុងសាសនាចក្រគឺមកពីព្រះ ។

បង្រៀនមិត្តរបស់អ្នកអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណបីខាងក្រោម និងពីរបៀបដែលគាត់អាចប្រើវាដើម្បីទទួលជំនួយពីព្រះវរបិតាសួគ៌ជាមួយនឹងកង្វល់របស់គាត់ ៖

ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។

ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ។

ព្យាយាមយល់ដឹងបន្ថែម តាមរយៈប្រភពដែលត្រូវបានតែងតាំងដ៏ទេវភាព ។

  • តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអ្វីខ្លះពីវគ្គសិក្សាពាក់កណ្តាលនៃវគ្គនេះ ដែលអាចជួយមិត្តរបស់អ្នកបាន ? តើបទគម្ពីរទាំងនេះអាចជួយគាត់ដោយរបៀបណា ?

  • តើវាមានប្រយោជន៍យ៉ាងណាក្នុងការប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ នៅពេលយើងកំពុងស្វែងរកចម្លើយចំពោះសំណួរ ឬកង្វល់របស់យើងនោះ ?

  • តើអ្នកបានប្រើគោលការណ៍ទាំងនេះដើម្បីជួយអ្នកដទៃ ឬដោះស្រាយកង្វល់របស់អ្នកដោយរបៀបណា ?

សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីវគ្គចំណេះចំណានខាងគោលលទ្ធិណាដែលមានឥទ្ធិពលខ្លាំងបំផុតចំពោះពួកគេ ហើយបានជួយបង្កើនការយល់ដឹង ឬសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមពន្យល់ថា ពួកគេនឹងមានឱកាសដើម្បីចែកចាយអំពីវគ្គបទគម្ពីរនេះ និងអ្វីដែលវាបង្រៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលជាផ្នែកមួយនៃការវាយតម្លៃនេះ ។

Color Handouts Iconសូមពិចារណាលើការចែកចាយសំណៅចែកខាងក្រោមនេះដល់សិស្សដើម្បីជួយពួកគេឲ្យត្រៀមសម្រាប់ការវាយតម្លៃ ( « ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃ ១ » ) ។

New Testament Seminary Teacher Manual - 2023

ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃ ១—មគ្គទេសក៏សិក្សា

ទន្ទេញចាំសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ

សូមស្គាល់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ ។ សិស្សប្រហែលជាចង់ទាញយក និងប្រើកម្មវិធីឧបករណ៍ចល័តចំណេះចំណានខាងគោលលទ្ធិ ដើម្បីជួយអ្នកឲ្យរំឭកឡើងវិញ ។

ម៉ាថាយ ៥:១៤–១៦ ។ « ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោក » ។

ម៉ាថាយ ១១:២៨–៣០ ។ « អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។

ម៉ាថាយ ១៦:១៥–១៩ ។ ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក » ។

ម៉ាថាយ ២២:៣៦–៣៩ ។ « ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ។ … ត្រូវឲ្យស្រឡាញ់អ្នកជិតខាង » ។

លូកា ២:១០–១២ ។ « ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ មួយអង្គប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។

លូកា ២២:១៩–២០ ។ ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា ចូរទទួលទានសាក្រាម៉ង់ « ដើម្បីរំឭកពីខ្ញុំចុះ » ។

លូកា ២៤:៣៦–៣៩ ។ « ដ្បិតខ្មោចគ្មានសាច់ ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ » ។

យ៉ូហាន ៣:៥ ។ « បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » ។

យ៉ូហាន ៣:១៦ ។ « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ » ។

យ៉ូហាន ៧:១៧ ។ « បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ » ។

យ៉ូហាន ១៧:៣ ។ « នេះជាជីវិតដ៏អស់កល្បជានិច្ចគឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ » ។

អនុវត្ដគោលលទ្ធិទៅនឹងស្ថានភាពនៃជីវិតពិត

  • សូមប្រើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើនដើម្បីឆ្លើយតបនឹងនរណាម្នាក់ដែលសួរថា « តើព្រះគម្ពីរសញ្ញាថ្មីបង្រៀនអ្វីខ្លះអំពីការទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនថា គោលលទ្ធិដែលបានបង្រៀននៅក្នុងសាសនាចក្រគឺមកពីព្រះ ? »

  • ប្រសិនបើអ្នកចង់បង្រៀននរណាម្នាក់អំពីសេចក្តីស្រឡាញ់របស់ព្រះចំពោះពួកគេ តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិក្នុងព្រះគម្ពីរសញ្ញាថ្មីមួយណាដែលអ្នកអាចប្រើ ? តើអ្នកអាចប្រើវគ្គបទគម្ពីរទាំងនេះដើម្បីពន្យល់អំពីសេចក្ដីស្រឡាញ់របស់ព្រះដោយរបៀបណា ?

សូមត្រៀមខ្លួនដើម្បីចែកចាយវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិណាដែលមានឥទ្ធិពលដល់អ្នកខ្លាំងបំផុត ។ តើវគ្គនោះបង្រៀនអ្នកអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?

គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ

សូមរំឭកកថាខណ្ឌទី ៥–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណឡើងវិញនៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។