ចំណេះចំណានខាងគោលលទ្ធិ ៖ ការរំឭកការវាយតម្លៃឡើងវិញទី ២
កូរិនថូស ទី១ ៦:១៩–២០ រហូតដល់ វិវរណៈ ២០:១២
ការរំ់ឭកពីការវាយតម្លៃចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានបង្កើតឡើងទុកជាបទពិសោធន៍រៀនសូត្រមួយ ដើម្បីជួយសិស្សឲ្យពិនិត្យមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១៣ ឡើងវិញ ដែលមាននៅក្នុងគម្ពីរ កូរិនថូស ទី១ រហូតដល់ វិវរណៈ ។ វាក៏នឹងជួយរៀបចំសិស្សសម្រាប់ការវាយតម្លៃនាពេលខាងមុខផងដែរ ( « ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃទី ២ » ) ហើយអនុញ្ញាតឲ្យពួកគេបង្ហាញពីការយល់ដឹង និងការអនុវត្តវគ្គបទគម្ពីរទាំងនេះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ចំណេះចំណានខាងគោលលទ្ធិនៅក្នុងជីវិតរបស់អ្នក
-
តើអ្នកបានទទួលពរជ័យដោយសារការសិក្សាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិពីគម្ពីរ កូរិនថូស ទី១ ដល់ វិវរណៈ ដោយរបៀបណា ?
-
តើអ្នកអាចប្រើអ្វីដែលអ្នកបានរៀនមកពីវគ្គបទគម្ពីរទាំងនេះនៅក្នុងជីវិតរបស់អ្នកនៅពេលណា ?
សកម្មភាពរំឭកឡើងវិញទី ១ ៖ ស្គាល់សេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ
សូមផ្គូផ្គងឃ្លាគន្លឹះខាងក្រោមនៅក្នុងជួរឈរខាងឆ្វេង ទៅនឹងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលត្រឹមត្រូវក្នុងជួរឈរខាងស្ដាំ ។
១. ___ នៅក្នុងដំណើររស់ឡើងវិញ មានលំដាប់នៃសិរីល្អចំនួនបី ។ | |
២. ___ « ថ្ងៃនៃព្រះអម្ចាស់ … មិនមកឡើយ ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុនសិន » ។ | |
៣. ___ « ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ។ | |
៤. ___ « បទគម្ពីរទាំងប៉ុន្មាន … អាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ » ។ | |
៥. ___ « សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ » ។ |
ង. អេភេសូរ ១:១០ |
៦. ___ « សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ។ | |
៧. ___ « បើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញាមានតែសូមដល់ព្រះ » ។ | |
៨. ___ « រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ » ។ | |
៩. ___ សាសនាចក្រត្រូវបាន « ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ។ |
ឈ. ហេព្រើរ ១២:៩ |
១០. ___ « ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » ។ |
ញ. យ៉ាកុប ១:៥–៦ |
១១. ___ ព្រះវរបិតាសួគ៌គឺជា « ព្រះវរបិតាខាងវិញ្ញាណ » ។ | |
១២. ___ « ហើយមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ … តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន » ។ | |
១៣. ___ « ដំណឹងល្អ [ ត្រូវបាន ] ផ្សាយទៅមនុស្សដែលស្លាប់ហើយ » ។ |
ឌ. វិវរណៈ ២០:១២ |
សកម្មភាពរំឭកឡើងវិញទី ២ ៖ ស្គាល់សេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ
សូមបំពេញក្នុងចន្លោះទទេជាមួយនឹងពាក្យដែលបាត់ពីក្នុងឃ្លាបទគម្ពីរគន្លឹះ ។
-
« __________ របស់អ្នកគឺជា __________ នៃ _________ ___________ » ( កូរិនថូស ទី១ ៦:១៩–២០ ) ។
-
សាសនាចក្រត្រូវបាន « ស្អាងឡើងលើ __________ នៃ __________ និងពួកហោរា ហើយ __________ __________ នោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ( អេភេសូរ ២:១៩–២០ ) ។
-
« ថ្ងៃនៃព្រះអម្ចាស់ … មិន __________ ឡើយ ទាល់តែមាន __________ មក __________ » ( ថែស្សាឡូនីច ទី២ ២:១–៣ ) ។
-
« បើអ្នករាល់គ្នាណាមួយខ្វះ __________ មានតែ __________ ដល់ __________ » ( យ៉ាកុប ១:៥–៦ ) ។
-
« __________ [ បានជា ] __________ ទៅមនុស្សដែល __________ ហើយដែរ » ( ពេត្រុស ទី១ ៤:៦ ) ។
សកម្មភាពរំឭកឡើងវិញ ទី៣ ៖ អនុវត្តតាមគោលលទ្ធិ
-
មនុស្សជាទីស្រឡាញ់របស់មិត្តភក្តិរបស់អ្នកបានទទួលមរណភាពថ្មីៗនេះ ។ មិត្តរបស់អ្នកមានសំណួរជាច្រើនអំពីអ្វីដែលកើតឡើងចំពោះយើងបន្ទាប់ពីការស្លាប់ ។
-
បងប្រុសរបស់អ្នកហាក់ដូចជាពិបាក ហើយកំពុងសួរថាតើព្រះពិតជាជ្រាបអំពីគាត់មែនឬ ។
-
អ្នកដឹកនាំសាសនាចក្រម្នាក់សុំឲ្យអ្នកផ្តល់ដំបូន្មានដល់មិត្តភក្ដិរបស់អ្នកនៅក្នុងមេរៀនសាលាថ្ងៃអាទិត្យនាពេលខាងមុខ អំពីរបៀបដែលពួកគេអាចរក្សាភាពស្មោះត្រង់នៅពេលប្រឈមមុខនឹងគំនិតមិនពិត និងការល្បួងទាំងឡាយ ។
សកម្មភាពរំឭកឡើងវិញទី ៤ ៖ ប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
អ្នកមានមិត្តម្នាក់ដែលហៀបនឹងបញ្ចប់ការសិក្សានៅវិទ្យាល័យ ហើយមានការភ័យខ្លាចចំពោះការសម្រេចចិត្តសំខាន់ៗដែលនាងនឹងធ្វើនៅក្នុងជីវិតរបស់នាងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ។
សូមបង្រៀនមិត្តរបស់អ្នកអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណបីខាងក្រោម និងពីរបៀបដែលគាត់អាចប្រើវាដើម្បីទទួលបានជំនួយពីព្រះវរបិតាសួគ៌ជាមួយនឹងកង្វល់របស់នាង ៖
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយមានទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
-
តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអ្វីខ្លះ ចេញពីពាក់កណ្ដាលនៃវគ្គសិក្សានេះ ដែលអាចជួយមិត្តរបស់អ្នកបាន ? តើវគ្គបទគម្ពីរទាំងនេះអាចជួយនាងដោយរបៀបណា ?
-
តើវាមានប្រយោជន៍យ៉ាងណាក្នុងការប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ នៅពេលយើងកំពុងស្វែងរកចម្លើយចំពោះសំណួរ ឬកង្វល់របស់យើងនោះ ?
-
តើអ្នកបានប្រើគោលការណ៍ទាំងនេះដើម្បីជួយអ្នកដទៃ ឬដោះស្រាយកង្វល់របស់អ្នកដោយរបៀបណា ?
សកម្មភាពរំឭកឡើងវិញទី ៥ ៖ វគ្គបទគម្ពីរដែលមានអត្ថន័យពិសេសក្នុងជីវិតរបស់អ្នក
ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃទី ២—សេចក្ដីណែនាំអំពីការសិក្សា
ទន្ទេញចាំសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ
សូមស្គាល់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ ។ អ្នកប្រហែលជាចង់ទាញយក និងប្រើកម្មវិធីឧបករណ៍ចល័តចំណេះចំណានខាងគោលលទ្ធិ ដើម្បីជួយអ្នកឲ្យរំឭកឡើងវិញ ។
« រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ » ។ | |
« ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » ។ | |
« ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ។ | |
នៅក្នុងដំណើររស់ឡើងវិញ មាននគរនៃសិរីល្អចំនួនបី ។ | |
« សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង » ។ | |
សាសនាចក្រត្រូវបាន « ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ។ | |
« ថ្ងៃនៃព្រះអម្ចាស់ … មិនមកឡើយ ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុន » ។ | |
« បទគម្ពីរទាំងប៉ុន្មាន… អាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ » ។ | |
ព្រះវរបិតាសួគ៌គឺជា « ព្រះវរបិតាខាងវិញ្ញាណ » ។ | |
« តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញាមានតែសូមដល់ព្រះ » ។ | |
« សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ។ | |
« ដំណឹងល្អ [ ត្រូវបាន ] ផ្សាយទៅមនុស្សដែលស្លាប់ហើយ » ។ | |
« ហើយមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ … តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន » ។ |
អនុវត្ដគោលលទ្ធិទៅនឹងស្ថានភាពជីវិតពិត
-
សូមប្រើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើន ដើម្បីជួយនរណាម្នាក់ដែលចង់បានការណែនាំ សម្រាប់ធ្វើការសម្រេចចិត្តសំខាន់ៗនៅក្នុងជីវិតរបស់ពួកគេ ។
-
ប្រសិនបើអ្នកត្រូវបង្រៀននរណាម្នាក់ អំពីអ្វីដែលកើតឡើងនៅក្នុងផែនការរបស់ព្រះដល់បុត្រាបុត្រីរបស់ទ្រង់បន្ទាប់ពីសេចក្ដីស្លាប់ តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មីមួយណាដែលអ្នកអាចប្រើបាន ? តើអ្នកអាចប្រើវគ្គបទគម្ពីរទាំងនេះដើម្បីបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះយើងដោយរបៀបណា ?
សូមត្រៀមខ្លួនដើម្បីចែកចាយវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិណាដែលមានឥទ្ធិពលលើអ្នកខ្លាំងបំផុត ។ តើវគ្គបទគម្ពីរនោះបង្រៀនអ្នកអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
សូមរំឭកកថាខណ្ឌទី ៥–១២ ឡើងវិញនៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។