យ៉ូហាន ១:៣៥–៥១
« ចូរតាមខ្ញុំទៅមើល »
ព្រះយេស៊ូវបានអញ្ជើញពួកសិស្សសម័យដើមរបស់ទ្រង់ឲ្យពិនិត្យមើលដោយខ្លួនឯងថា ទ្រង់ជាអ្នកណា ហើយដើរតាមទ្រង់ ។ ការសិក្សាអំពីសាច់រឿងទាំងនេះនៅក្នុងគម្ពីរយ៉ូហាននឹងជួយអ្នកឲ្យយល់ពីរបៀប ដែលអ្នកអាចឆ្លើយតបនឹងការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យ « ចូរតាមខ្ញុំទៅមើល » ដោយខ្លួនឯង ។
សកម្មភាពរៀនសូត្រដែលអាចមាន
« ចូរតាមខ្ញុំទៅមើល »
សូមស្រមៃថា អ្នក និងមិត្តម្នាក់កំពុងដើរចេញពីសាលាទៅផ្ទះ ហើយអ្នកនិយាយថា អ្នកបានដឹងថា សាវកម្នាក់នឹងមកនិយាយនៅឯការប្រជុំមួយក្នុងតំបន់របស់អ្នក ។
-
ហេតុអ្វីអ្នកអាចប្រាប់មិត្តរបស់អ្នកឲ្យមកជាមួយអ្នក និងគ្រួសារអ្នកដើម្បីមើល និងស្តាប់សាវករូបនេះ ជាជាងគ្រាន់តែពិពណ៌នាអំពីការប្រជុំនោះ បន្ទាប់ពីវាបានចប់ហើយ ?
សាវក យ៉ូហាន បានសរសេរអំពីរបៀបដែល យ៉ូហាន-បាទីស្ទ បានណែនាំអ្នកដើរតាមរបស់លោកមួយចំនួនឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទ ។ សូមសិក្សា យ៉ូហាន ១:៣៥–៥១ ដោយរកមើលអ្វីដែលអាចកើតឡើង នៅពេលយើងព្យាយាមរៀនសូត្រ និងដើរតាមព្រះយេស៊ូវគ្រីស្ទ ( សូមមើលផងដែរ ការបកប្រែដោយយ៉ូសែប ស៊្មីធ យ៉ូហាន ១:៤២ [ នៅក្នុង យ៉ូហាន ១:៤២ ) ។
-
តើការអញ្ជើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលសិស្សរបស់ព្រះអង្គសង្គ្រោះទទួលយក ដើម្បីជួយពួកគេឲ្យដើរតាមទ្រង់ ?
-
តើអ្នកបានរៀនអ្វីខ្លះចេញពីបទពិសោធន៍ និងសកម្មភាពរបស់ អនទ្រេ និង ភីលីព នៅក្នុងខគម្ពីរទាំងនេះ ?
-
តើដំណើររឿងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ?
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីឆ្លើយតបនឹងការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យ « ចូរតាមខ្ញុំទៅមើល » ?
សូមចំណាយពេល ៣០ វិនាទី ដើម្បីកត់ត្រាគំនិតដែលអ្នកមានភ្លាមៗ អំពីរបៀបដែលមនុស្សនាសព្វថ្ងៃនេះអាចឆ្លើយតបនឹងការអញ្ជើញរបស់ព្រះយេស៊ូវគ្រីស្ទឲ្យ « ចូរតាមខ្ញុំទៅមើល » ។
អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានផ្ដល់គំនិតដូចខាងក្រោម អំពីរបៀបដែលយើងអាចឆ្លើយតបនឹងការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យ « ចូរតាមខ្ញុំទៅមើល » សូមមើលវីដេអូ « How Can I Understand? » ចាប់ពីលេខកូដម៉ោង ៦:២៤ ដល់ ៧:០៤ ឬអានសេចក្ដីថ្លែងការណ៍ខាងក្រោម ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ពេលយើងទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យ « តាមទៅមើល » នោះយើងត្រូវធ្វើតាមទ្រង់ ស្រាវជ្រាវក្នុងព្រះគម្ពីរ រីករាយនឹងបទគម្ពីរ រៀនគោលលទ្ធិទ្រង់ ហើយព្យាយាមរស់នៅតាមរបៀបដែលទ្រង់បានរស់នៅ ។ មានតែការធ្វើបែបនោះទេ ទើបយើងនឹងស្គាល់ទ្រង់ច្បាស់ ហើយស្គាល់ព្រះសូរសៀងទ្រង់ ដឹងថាពេលយើងមករកទ្រង់ ហើយជឿលើទ្រង់ នោះយើងនឹងមិនឃ្លាន ឬស្រេកទៀតឡើយ ។ យើងនឹងអាចញែកដឹងសេចក្ដីពិតនៅគ្រប់ពេល ដូចបានកើតឡើងចំពោះសិស្សពីរនាក់ដែលនៅជាមួយព្រះយេស៊ូវនៅថ្ងៃនោះ ។
( អូលីសេស សូរ៉េស « How Can I Understand? » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧ )
-
តើអ្នកបានរៀនអ្វីខ្លះចេញពីសេចក្ដីថ្លែងការណ៍នេះ អំពីរបៀបដែលយើងអាចទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យ « ចូរតាមខ្ញុំទៅមើល » ?
សូមជ្រើសរើសយកការណែនាំមួយក្នុងចំណោមការណែនាំខាងក្រោម ចេញពីសេចក្តីថ្លែងការណ៍របស់អែលឌើរ សូរ៉េស ដែលនឹងជួយអ្នកឲ្យធ្វើតាមការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យ « ចូរតាមខ្ញុំទៅមើល » ។ ប្រសិនបើថ្មីៗនេះអ្នកបានធ្វើសកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងនេះរួចហើយ សូមជ្រើសរើសសកម្មភាពថ្មីមួយសម្រាប់អ្នក ។
-
ពន្លិចខ្លួនអ្នកទៅក្នុងបទគម្ពីរ ។ សូមបង្កើតគម្រោងសិក្សាព្រះគម្ពីរថ្មី ឬកែលម្អគម្រោងនោះ ។ ផែនការរបស់អ្នកអាចរួមមានអ្វីៗដូចជា ការកំណត់ពេលវេលានៃថ្ងៃណាមួយ និងរយៈពេលដើម្បីសិក្សា ការចាប់ផ្តើមការសិក្សារបស់អ្នកដោយការអធិស្ឋាន ការទុកពេលវេលាសម្រាប់ការសញ្ជឹងគិត និងការធ្វើសេចក្តីយោងឆ្លង ។ ល ។ តើអ្នករៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ចេញពីការសិក្សាជាទៀងទាត់របស់អ្នក ?
-
អរសប្បាយនឹងបទគម្ពីរ ។ ចូរអរសប្បាយនឹងបទគម្ពីរ តាមរយៈការចែករំលែកអ្វីដែលអ្នកកំពុងរៀនជាមួយអ្នកដទៃ ។ សូមកំណត់វិធីដែលអ្នកអាចចែករំលែក ភាពញឹកញាប់ និងជាមួយអ្នកណា ។ នៅពេលដែលអ្នកចែករំលែក សូមយកចិត្តទុកដាក់លើអារម្មណ៍របស់អ្នក ។ តើអ្នកកត់សម្គាល់ឃើញអ្វីខ្លះ ?
-
រៀនគោលលទ្ធិរបស់ទ្រង់ ។ សូមស្វែងយល់ឲ្យកាន់តែស៊ីជម្រៅពីគោលលទ្ធិរបស់ព្រះអម្ចាស់ ដោយការជ្រើសរើសប្រធានបទខាងគោលលទ្ធិ ដែលអ្នកចង់រៀនសូត្របន្ថែមទៀត ។ សូមសរសេរប្រធានបទខាងគោលលទ្ធិនេះនៅផ្នែកខាងលើនៃសន្លឹកក្រដាសស្អាតមួយ ឬចាប់ផ្តើមសរសេរផ្នែកថ្មីលើ « សៀវភៅកំណត់ចំណាំ » នៅក្នុងបណ្ណាល័យដំណឹងល្អ ។ បន្ទាប់មក សូមចាប់ផ្តើមសិក្សាដោយប្រើធនធានដូចជា ប្រធានបទដំណឹងល្អ, សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Topical Guide ។ សូមយកចិត្តទុកដាក់លើរបៀប ដែលការសិក្សានេះមានឥទ្ធិពលលើទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។
-
ព្យាយាមរស់នៅតាមរបៀបដែលព្រះយេស៊ូវបានរស់នៅ ។ សូមតាមដានការរីកចម្រើនរបស់អ្នកដោយប្រើ ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅមគ្គុទ្ទេសក៍សម្រាប់យុវវ័យ ។ ការផ្តោតលើផ្នែកទាំងបួន ( ខាងវិញ្ញាណ ខាងសង្គម ខាងរាងកាយ និងខាងបញ្ញា ) នឹងជួយអ្នកឲ្យមានតុល្យភាពក្នុងជីវិតរបស់អ្នក ហើយចូលទៅកាន់តែនឹងព្រះគ្រីស្ទ ។ ប្រសិនបើអ្នកមិនទាន់បានកំណត់គោលដៅទាំងនេះទេ សូមពិចារណាធ្វើវាឥឡូវនេះ ។
-
បង្កើតដោយខ្លួនឯង ។ តើមានវិធីផ្សេងទៀត ដែលអ្នកមានអារម្មណ៍បំផុសឲ្យឆ្លើយតបនឹងការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យ « ចូរតាមខ្ញុំទៅមើល » ដែរឬទេ ? អ្នកអាចអធិស្ឋានដោយស្ងាត់ស្ងៀម ដើម្បីទូលសូមការណែនាំពីព្រះវរបិតាសួគ៌ ។ បន្ទាប់មក សូមកត់ត្រាគំនិតរបស់អ្នកអំពីរបៀប ដែលអ្នកអាចធ្វើតាមចំណាប់អារម្មណ៍ទាំងនោះ ។
-
តើអ្នកនឹងទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យ « ចូរតាមខ្ញុំទៅមើល » ដោយរបៀបណា ?
-
តើអ្នកមានផែនការអ្វីខ្លះ ដើម្បីអនុវត្តតាមការអញ្ជើញនេះនៅក្នុងជីវិតរបស់អ្នក ?
វិចារណកថា និង ព័ត៌មានសាច់រឿង
យ៉ូហាន ១:៣៨
។; តើសំណួររបស់ព្រះអង្គសង្គ្រោះថា « អ្នកមករកអី » អនុវត្តចំពោះអ្នកយ៉ាងដូចម្ដេច ?
មុនពេលព្រះយេស៊ូវបានអញ្ជើញសិស្សពីរនាក់ឲ្យ « ចូរតាមខ្ញុំទៅមើល » ទ្រង់បានសួរពួកគេថា « អ្នកមករកអី ? » ( យ៉ូហាន ១:៣៨ ) ។អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីតម្លៃនៃការសញ្ជឹងគិតពីអ្វីដែលយើងពិតជាចង់បាននៅក្នុងជីវិត នៅពេលយើងពិចារណាពីការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យដើរតាមទ្រង់ ។
អ្នកនឹងអាចចាំបានថា នៅពេលដែល អនទ្រេ និងសិស្សផ្សេងទៀត ប្រហែលជា យ៉ូហាន ដែរ បានឮព្រះគ្រីស្ទមានបន្ទូលជាលើកដំបូង នោះពួកគេបានរំជួលចិត្ត ហើយបានទាក់ទាញដោយព្រះយេស៊ូវ រហូតដល់ពួកគេបានដើរតាមទ្រង់ នៅពេលដែលទ្រង់យាងចេញពីហ្វូងមនុស្ស ។ ដោយមានអារម្មណ៍ថា ទ្រង់មានគេតាម នោះព្រះគ្រីស្ទបានងាក ហើយសួរទៅបុរសទាំងពីរនាក់នោះថា « អ្នកមករកអី ? » [ យ៉ូហាន ១:៣៨ ] ។ ការបកប្រែផ្សេងទៀតបង្ហាញន័យឃ្លានោះដោយសាមញ្ញថា « តើអ្នកចង់បានអ្វី ? » ពួកគេបានឆ្លើយថា « តើលោកនៅឯណា ? » ឬ « តើអ្នករស់នៅទីណា ? » ព្រះគ្រីស្ទបានមានបន្ទូលយ៉ាងសាមញ្ញថា « ចូរតាមខ្ញុំទៅមើល » [ យ៉ូហាន ១:៣៩ ] ។ មិនយូរប៉ុន្មានក្រោយមក ទ្រង់បានហៅ ពេត្រុស និងសាវកថ្មីផ្សេងៗទៀតជាផ្លូវការ ដោយមានការអញ្ជើញដូចគ្នានោះ ។ ទ្រង់មានបន្ទូលទៅកាន់ពួកគេថា « ចូរមកតាមខ្ញុំ » [ ម៉ាថាយ ៤:១៩ ] ។
« វាទំនងថា អត្ថន័យដ៏សំខាន់បំផុតនៃដំណើរជីវិតរមែងស្លាប់របស់យើង និងចម្លើយនានាចំពោះសំណួរសំខាន់ៗបំផុតនៅក្នុងជីវិត គឺត្រូវបានមើលឃើញនៅក្នុងកត្តាដ៏សង្ខេបទាំងពីរនេះ ក្នុងការបើកឆាកនៃការងារបម្រើក្នុងព្រះជន្មលើផែនដីរបស់ព្រះអង្គសង្គ្រោះ ។ ធាតុមួយគឺជាសំណួរសម្រាប់យើងរាល់គ្នានៅលើផែនដីនេះ ៖ « អ្នកមករកអី? តើអ្នកចង់បានអ្វី ? » ទីពីរគឺជាចម្លើយរបស់ទ្រង់ចំពោះចម្លើយរបស់យើង ទោះបីជាចម្លើយនោះវាជាអ្វីក៏ដោយ ។ មិនថាយើងជានរណា ហើយយើងឆ្លើយតបដោយរបៀបណានោះទេ ចម្លើយរបស់ទ្រង់គឺ តែងតែ ដដែល ៖ « ចូរមក » ទ្រង់មានបន្ទូលដោយក្ដីស្រឡាញ់ ។ « ចូរមកតាមខ្ញុំ » ។
( ជែហ្វ្រី អ័រ ហូឡិន « He Hath Filled the Hungry with Good Things » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ទំព័រ ៦៥ )
យ៉ូហាន ១:៤៣–៤៦
។; តើខ្ញុំអាចអញ្ជើញអ្នកផ្សេងឲ្យ « ចូរតាមខ្ញុំទៅមើល » តាមរបៀបធម្មតាយ៉ាងដូចម្តេច ?
ការអញ្ជើញអ្នកដទៃឲ្យចូលរួមក្នុងសកម្មភាពដំណឹងល្អអាចជាការពិបាក និងមិនស្រួល ។ វីដេអូ « Inviting Others to ‹ Come and See › » ( ១:១៧ ) ដែលអាចរកឃើញនៅលើគេហទំព័រ ChurchofJesusChrist.org បង្ហាញឧទាហរណ៍ជាច្រើនស្ដីពីរបៀប ដែលអ្នកអាចផ្ដល់ការអញ្ជើញបែបនេះយ៉ាងកក់ក្តៅ និងតាមធម្មតា ។
តើមានអ្វីកើតឡើង ប្រសិនបើអ្នកដែលខ្ញុំអញ្ជើញឲ្យ « ចូរតាមខ្ញុំទៅមើល » បដិសេធការអញ្ជើញរបស់ខ្ញុំនោះ ?
ពេលខ្លះ យើងបារម្ភថា នរណាម្នាក់អាចនឹងមិនទទួលយកការអញ្ជើញរបស់យើង ដើម្បីរៀនបន្ថែមទៀតអំពីដំណឹងល្អ ឬសាសនាចក្រ ។ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែករំលែកការយល់ដឹងដូចខាងក្រោម ៖
មនុស្សមួយចំនួនដែលមកមើលនឹងប្រហែលជាមិនចូលរួមក្នុងសាសនាចក្រទេ មនុស្សមួយចំនួននឹងចូលរួមនៅពេលក្រោយ ។ នោះគឺជាជម្រើសរបស់ពួកគេ ។ ប៉ុន្តែនោះពុំផ្លាស់ប្ដូរសេចក្ដីស្រឡាញ់របស់យើងចំពោះពួកគេឡើយ ។ ហើយវាមិនផ្លាស់ប្ដូរការខិតខំដ៏ក្លៀវក្លារបស់យើងដើម្បីបន្ដអញ្ជើញបុគ្គលម្នាក់ៗ និងក្រុមគ្រួសារឲ្យ មក ហើយមើល មក ហើយជួយ និង មក ហើយនៅ នោះទេ ។
សូមយល់ថា វាពុំមែនជាកិច្ចការរបស់បងប្អូនដើម្បីផ្លាស់ប្រែមនុស្សនោះទេ ។ នោះគឺជាតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធ ។ តួនាទីរបស់បងប្អូនគឺចែកចាយនូវអ្វីដែលមានក្នុងចិត្តបងប្អូន ហើយរស់នៅតាមដោយខ្ជាប់ខ្ជួននឹងជំនឿរបស់បងប្អូន ។
ដូច្នេះ សូមកុំបាក់ទឹកចិត្តឡើយ បើមនុស្សម្នាក់ពុំទទួលយកសារលិខិតដំណឹងល្អភ្លាមៗនោះ ។ វាពុំមែនជាការបរាជ័យផ្ទាល់ខ្លួនទេ ។
នោះគឺរវាងបុគ្គលម្នាក់នោះ និងព្រះវរបិតាសួគ៌ ។
តួនាទីបងប្អូនគឺស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាង ជាកូនចៅរបស់ទ្រង់ ។
( ឌៀថើរ អេហ្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៧ )