ថ្នាក់​សិក្ខាសាលា
វាយតម្លៃការរៀនសូត្ររបស់អ្នក ទី១


វាយតម្លៃការរៀនសូត្ររបស់អ្នក ទី១

ម៉ាថាយ ១–២; លូកា ១–២; យ៉ូហាន ១

A ward in the Philippines come to church on bikes, walking and on motorcycles. They walk into the meetinghouse and attend their classes and sacrament meeting. People speak, teachers teach, they sing, they learn and then they leave the building to go home.

នេះជាមេរៀនដំបូងនៃមេរៀនវាយតម្លៃតាមកាលកំណត់ជាច្រើន ដែលអ្នកនឹងចូលរួមពេញមួយការសិក្សារបស់អ្នកក្នុងព្រះគម្ពីរសញ្ញាថ្មី ។ មេរៀនទាំងនេះមានបំណងដើម្បីជួយ អ្នកឲ្យវាយតម្លៃពីគោលដៅ ការរៀនសូត្រ និងការរីកចម្រើនផ្ទាល់ខ្លួនរបស់អ្នក ។

ការលើកទឹកចិត្តឲ្យមានការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។ វិធីមួយដើម្បីលើកទឹកចិត្តសិស្សឲ្យសិក្សាព្រះគម្ពីររបស់ពួកគេប្រចាំថ្ងៃនោះ គឺត្រូវផ្ដល់ឱកាសជាទៀងទាត់ឲ្យពួកគេចែករំលែកដល់សិស្សក្នុងថ្នាក់ នូវអ្វីដែលពួកគេកំពុងរៀន និងមានអារម្មណ៍អំឡុងពេលពួកគេសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីការសិក្សាព្រះគម្ពីររបស់ពួកគេថាបានទៅដល់ណាហើយ ហើយរៀបចំខ្លួនដើម្បីចែករំលែកនូវការយល់ដឹងដែលពួកគេមាន ឬរបៀបដើម្បីកែលម្អការសិក្សារបស់ពួកគេនាពេលថ្មីៗនេះ ។

សកម្មភាពរៀនសូត្រដែលអាចមាន

គោលបំណងនៃមេរៀនវាយតម្លៃ

សូមបង្ហាញរូបភាព និងសំណួរខាងក្រោមដើម្បីឲ្យសិស្សមើលឃើញ នៅពេលពួកគេចូលមកក្នុងថ្នាក់ ។

A person’s hand planting seeds into the dirt of a garden.

សូមគូររូបភាពរុក្ខជាតិសាមញ្ញមួយតាមដំណាក់កាលលូតលាស់របស់វាខុសៗគ្នា ។ រូបភាពដែលបានបង្ហាញនេះអាចជួយអ្នកបាន ។ ពេលអ្នកគូររូបនេះ សូមពិចារណាពីរបៀបដែលអ្នកនឹងឆ្លើយសំណួរខាងក្រោមនេះ ។ នៅពេលអ្នកគូររូបរួចហើយ សូមសរសេរចម្លើយរបស់អ្នកចំពោះសំណួរនេះនៅលើក្រដាសដដែល ។

  • តើការរីកចម្រើនខាងវិញ្ញាណរបស់អ្នកស្រដៀងគ្នានឹងការលូតលាស់របស់រុក្ខជាតិយ៉ាងដូចម្តេច ?

ប្រធាន អិម រ័សុល បាឡឺដ ប្រធានស្តីទីនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីសកម្មភាពមួយចំនួនដែលយើងអាចធ្វើបាន ដើម្បីបង្កើនការរីកចម្រើនខាងវិញ្ញាណរបស់យើង ហើយផ្តោតលើគោលដៅដ៏នៅអស់កល្បជានិច្ចរបស់យើង ៖

Official portrait of President M. Russell Ballard of the Quorum of the Twelve Apostles, 2004.

អស់ជាច្រើនឆ្នាំមកហើយ ខ្ញុំបានអង្កេតឃើញថា អស់អ្នកដែលសម្រេចបានកិច្ចការច្រើនបំផុតក្នុងពិភពលោកនេះ គឺជាអ្នកដែលមានទស្សនវិស័យសម្រាប់ជីវិតខ្លួន ដោយមានគោលដៅផ្តោតលើទស្សនវិស័យ និងយុទ្ធសាស្ត្ររបស់ខ្លួនអំពីរបៀបធ្វើកិច្ចការ ដើម្បីឲ្យសម្រេចបានគោលដៅទាំងនោះ ។ ការដឹងពីទីកន្លែងដែលអ្នកនឹងទៅ និងរបៀបដែលអ្នករំពឹងថាទៅដល់ទីនោះ អាចនាំឲ្យជីវិតមានន័យ មានគោលបំណង និងមានការសម្រេចបាន ។ …

ការ ត្រឡប់ ទៅកាន់ទីវត្តមាន [ របស់ព្រះ ] វិញ និងការ ទទួល ពរជ័យដ៏នៅអស់កល្បជានិច្ច ដែលកើតមកពីការចុះ ហើយរក្សាសេចក្តីសញ្ញាគឺជាគោលដៅសំខាន់បំផុតដែលយើងអាចកំណត់បាន ។ …

ខ្ញុំបានឃើញថា ដើម្បីបន្តផ្តោតលើ ការត្រឡប់ទៅវិញ និង ការទទួល ពរជ័យដែលបានសន្យា នោះខ្ញុំត្រូវតែចំណាយពេលជាទៀងទាត់សួរខ្លួនខ្ញុំថា « តើខ្ញុំធ្វើបានប៉ុណ្ណាហើយ ? »

វាដូចជាការសម្ភាសមួយផ្ទាល់ខ្លួន ជាឯកជនជាមួយខ្លួនឯង ។ ហើយប្រសិនបើវាស្ដាប់ទៅដូចជាចម្លែកនោះ ចូរគិតអំពីសំណួរនេះ ៖ តើមាននរណានៅក្នុងលោកនេះ ដែលស្គាល់បងប្អូនច្បាស់ជាងខ្លួនបងប្អូននោះ ? បងប្អូនស្គាល់គំនិត សកម្មភាពឯកជន បំណងប្រាថ្នា និងក្តីសុបិនខ្លួនឯង គោលដៅ និងផែនការខ្លួនឯង ។ ហើយបងប្អូនស្គាល់ពីរបៀបដែលបងប្អូនរីកចម្រើននៅលើផ្លូវនៃ ការត្រឡប់ និង ការទទួល ជាងនរណាៗទាំងអស់ ។

( អិម រ័សុល បាឡឺដ « Return and Receive » Ensign Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៦២–៦៤ )

  • តើអ្នកបានរៀនអ្វីខ្លះពីប្រធាន បាឡឺដ អំពីការវាស់ស្ទង់ការរីកចម្រើនខាងវិញ្ញាណជាទៀងទាត់ ?

ដើម្បីជួយអ្នកឲ្យវាស់ដឹងពីការរីកចម្រើនរបស់អ្នកជាទៀងទាត់ នោះមេរៀនខ្លះៗរបស់អ្នកនឹងដើរតួជាការវាយតម្លៃលើការរៀនសូត្រ ។ មេរៀនទាំងនេះអាចត្រូវបានចាត់ទុកថាជាឱកាសដើម្បីសញ្ជឹងគិត និងអបអរដល់របៀបដែលអ្នកបានរៀនសូត្រ និងកែលម្អ ។ មេរៀនទាំងនេះក៏អាចជាឱកាស ដើម្បីកំណត់ពីអ្វីដែលអ្នកនៅតែត្រូវរៀនសូត្រ ឬរបៀបដែលអ្នកនៅតែអាចកែលម្អបាន ។

ការមករកព្រះយេស៊ូវគ្រីស្ទ និងការក្លាយជាសិស្សរបស់ទ្រង់

សូមជួយសិស្សឲ្យវាយតម្លៃពីការរីកចម្រើនរបស់ពួកគេ ទាក់ទងនឹងការមករកព្រះគ្រីស្ទ និងការធ្វើជាសិស្សរបស់ទ្រង់ ។ មេរៀនដែលនៅសល់ទាំងប៉ុន្មានទៀតបង្ហាញពីគំនិតពីរបីអំពីរបៀបធ្វើវា ។ ដោយផ្អែកលើបទពិសោធន៍រៀនសូត្រដែលសិស្សមាន នោះគំនិតទាំងនេះអាចសម្របបាន ឬជំនួសដោយរបៀបផ្សេងទៀត ដើម្បីជួយសិស្សឲ្យវាយតម្លៃលើការរៀនសូត្ររបស់ពួកគេ ។

គោលបំណងដ៏សំខាន់មួយនៃថ្នាក់សិក្ខាសាលាគឺ ដើម្បីជួយអ្នកឲ្យមករកព្រះយេស៊ូវគ្រីស្ទឲ្យបានកាន់តែពេញលេញ និងក្លាយជាសិស្សរបស់ទ្រង់ ឬជាអ្នកដើរតាមទ្រង់ ។ ការស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះតាមរយៈការសិក្សាព្រះគម្ពីររបស់យើង និងវិវរណៈផ្ទាល់ខ្លួន គឺជាធាតុផ្សំដ៏សំខាន់នៃការដើរតាមព្រះយេស៊ូវគ្រីស្ទ ។

សូមចំណាយពេលពីរបីនាទី ដើម្បីវាយតម្លៃលើការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងការខិតខំរបស់អ្នកដើម្បីទទួលបានវិវរណៈផ្ទាល់ខ្លួន ។ សូមកត់ត្រាគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ នេះគឺជាសំណួរមួយចំនួនដើម្បីជួយអ្នកឲ្យវាយតម្លៃ ៖

  • តើការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នកដំណើរការយ៉ាងដូចម្ដេចដែរ ? តើអ្នកបានកែលម្អសមត្ថភាពរបស់អ្នកត្រង់ណាខ្លះ ដើម្បីសិក្សា និងអនុវត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នក ? តើផ្នែកមួយណានៃការសិក្សាព្រះគម្ពីររបស់អ្នកដែលពិបាក ឬមិនដំណើរការល្អ ដែលអ្នកចង់កែលម្អនោះ ?

  • តើអ្នកមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធបង្រៀន ឬបំផុសគំនិតដល់អ្នកនៅឆ្នាំនេះតាមរបៀបណា ? តើអ្នកមានសំណួរអ្វីខ្លះអំពីការទទួលវិវរណៈផ្ទាល់ខ្លួន ? តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីស្វែងរកឱកាសបន្ថែមទៀត ដើម្បីស្ដាប់ឮព្រះសូរសៀងនៃព្រះវិញ្ញាណ ?

បង្ហាញការរៀនសូត្ររបស់អ្នក

សកម្មភាពខាងក្រោមត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱកាសឲ្យសិស្សពន្យល់ពីតួនាទីមួយចំនួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលពួកគេប្រហែលជាបានរៀនកាលពីពេលថ្មីៗនេះ ។

សូមជ្រើសរើសធ្វើសកម្មភាពមួយ ឬទាំងពីរនៃសកម្មភាពខាងក្រោមនេះ ដើម្បីបង្ហាញពីអ្វីដែលអ្នកបានរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងតួនាទីរបស់ទ្រង់ចេញពីការសិក្សារបស់អ្នកនៅក្នុង ម៉ាថាយ ១ ; លូកា ១ និង យ៉ូហាន ១ ។ អ្នកអាចមើលនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកឡើងវិញ ដើម្បីរំឭកអ្នកអំពីសេចក្ដីពិតដែលអ្នកបានរៀនសូត្រ ។

សូមបង្ហាញជម្រើសខាងក្រោមនេះឲ្យសិស្សយោងទៅ នៅពេលពួកគេបញ្ចប់សកម្មភាពនេះ ។

សូមផ្តល់សម្ភារសិល្បៈផ្សេងៗដល់សិស្ស ប្រសិនបើមានសម្ភារទាំងនេះដូចជា ខ្មៅដៃ ប៊ិច គូល័រទាន ហ្វឺតពណ៌ គូល័រទឹក និងក្រដាសជាដើម ។ សកម្មភាពនេះក៏អាចធ្វើដោយដីឥដ្ឋ ឬជាសកម្មភាពនៅខាងក្រៅជាមួយដីសនៅតាមចិញ្ចើមផ្លូវផងដែរ ។

ជម្រើស ក ៖ គំនូរមួយដែលអញ្ជើញមនុស្សដទៃឲ្យមើលទៅ « នុ៎ះន៍ កូនចៀមនៃព្រះ »

នៅក្នុង យ៉ូហាន ១ យើងអានការអញ្ជើញរបស់ យ៉ូហាន បាទីស្ទ ឲ្យអ្នកដើរតាមគាត់មើលទៅ « នុ៎ះន៍ កូនចៀមនៃព្រះ » ( យ៉ូហាន ១:៣៦ ) ។ អត្ថន័យមួយនៃពាក្យដែល នុ៎ះន៍ គឺត្រូវក្រឡេកទៅមើល កត់សម្គាល់ឬយកចិត្តទុកដាក់លើអ្វីមួយ ឬនរណាម្នាក់ ។

សម្រាប់សកម្មភាពនេះ សូមបង្កើតអ្វីមួយដែលអាចជួយមនុស្សឲ្យមើលទៅ « នុ៎ះន៍ កូនចៀមនៃព្រះ » ឬផ្អាក ហើយពិចារណាអំពីទ្រង់ និងតួនាទីដែលទ្រង់មាននៅក្នុងជីវិតរបស់យើង ។ សូមចាប់ផ្តើមដោយគិតអំពីគុណលក្ខណៈ តួនាទី និងព្រះនាមរបស់ព្រះគ្រីស្ទដែលអ្នកបានរៀន ។ សូមស្វែងរកវគ្គបទគម្ពីរដែលអ្នកបានរៀនពីសេចក្ដីពិតទាំងនេះអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាប្រើបទគម្ពីរមួយជាប្រធានបទសម្រាប់អ្វីដែលអ្នកបង្កើត ។ សម្រាប់សកម្មភាពនេះ អ្នកអាចធ្វើគម្រោងមួយនៃគម្រោងខាងក្រោមនេះ ៖

  • គូរបង្កើតអ្វីមួយដែលតំណាងឲ្យគុណលក្ខណៈ តួនាទី ព្រះនាម ឬព្រះបរមងាររបស់ព្រះគ្រីស្ទ ដែលមានអត្ថន័យពិសេសចំពោះអ្នក និងផ្តល់ការពន្យល់ពីអ្វីដែលអ្នកបានគូរនោះ ។

  • កត់ត្រាទុកនូវបទពិសោធន៍ផ្ទាល់ខ្លួនមួយ ដែលបានជួយអ្នកឲ្យយល់កាន់តែស៊ីជម្រៅអំពីព្រះអង្គសង្គ្រោះ ។

  • សុំឲ្យមិត្តរួមថ្នាក់ មិត្តភក្តិ ឬសមាជិកគ្រួសារចែករំលែកអ្វីដែលពួកគេបានឃើញអំពីព្រះគ្រីស្ទ ។ ប្រើគំនិតរបស់ពួកគេដើម្បីគូរគំនូររបស់អ្នក ។ ឧទាហរណ៍មួយចំនួនអាចជា ការសរសេរសៀវភៅកំណត់ហេតុ គំនូរសិល្បៈ ឬវីដេអូដែលបានកែសម្រួលនូវអ្វីដែលពួកគេចែករំលែក ។

ជម្រើស ខ ៖ ការណែនាំអំពីព្រះយេស៊ូវគ្រីស្ទ

ធ្វើបញ្ជីរាយព្រះបរមងារចំនួនបីរបស់ព្រះអង្គសង្គ្រោះ ដែលអ្នកនឹងប្រើដើម្បីណែនាំនរណាម្នាក់ឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទ ។ កំណត់ និងដកស្រង់វគ្គបទគម្ពីរដែលអ្នកបានរកឃើញ ។ រួមបញ្ចូលការពន្យល់ខ្លីមួយអំពីអត្ថន័យនៃព្រះបរមងារនីមួយៗ និងរបៀបដែលជីវិតរបស់បុគ្គលម្នាក់អាចមានភាពខុសគ្នា ប្រសិនបើពួកគេស្គាល់ពីសារៈសំខាន់នៃព្រះបរមងារទាំងនេះ ។

រួមបញ្ចូលដំណើររឿងមួយក្នុងព្រះគម្ពីរ ឬបទពិសោធន៍ផ្ទាល់ខ្លួន ដែលព្រះអង្គសង្គ្រោះបង្ហាញពីព្រះបរមងារនីមួយៗដែលអ្នកបានជ្រើសរើសនោះ ។ ឧទាហរណ៍ អ្នកអាចសរសេរព្រះបរមងារ « អេម៉ាញូអែល » ដែលមានន័យថា « ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ » ( ម៉ាថាយ ១:២៣ ) ។ អ្នកអាចកំណត់ពីគ្រានៅក្នុងជីវិតរបស់អ្នក ឬជីវិតអ្នកដទៃដែលព្រះអង្គសង្គ្រោះបានគង់នៅ « ជាមួយ » អ្នក ឬពួកគេ ។

សកម្មភាពនេះអាចធ្វើបានតាមរយៈការបង្ហាញបែបសិល្បៈ ( ដូចជាការគូររូប ផ្ទាំងគំនូរ ឬរូបចម្លាក់ ) ឬគ្រាន់តែជាការសរសេររៀបរាប់ ។ សូមពិចារណារកមើលវិធីដើម្បីបន្តស្វែងរកព្រះបរមងាររបស់ព្រះអង្គសង្គ្រោះ នៅពេលអ្នកសិក្សាព្រះគម្ពីរសញ្ញាថ្មីនៅឆ្នាំនេះ ។

បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីបញ្ចប់ការងាររបស់ពួកគេហើយ សូមផ្តល់ឱកាសឲ្យពួកគេចែករំលែកអ្វីដែលពួកគេបានបង្កើតជាមួយសិស្សក្នុងថ្នាក់ ( ឬជាដៃគូ ឬក្រុមតូចៗ ) ។ សូមពិចារណាបញ្ចប់មេរៀនដោយថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ វាអាចមានអត្ថប្រយោជន៍ដើម្បីផ្តោតទីបន្ទាល់នេះលើតួនាទី និងព្រះបរមងារមួយចំនួនដែលបានពិភាក្សានៅក្នុងមេរៀននេះ ។