ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣


ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣

ទិដ្ឋភាពទូទៅ

មុនពេលព្រះយេស៊ូវគ្រីស្ទបានចាប់ផ្ដើមការងារបម្រើជាសាធារណៈរបស់ទ្រង់ នោះ យ៉ូហាន-បាទីស្ទ បានព្យាយាមរៀបចំមនុស្សដទៃឲ្យទទួលយក និងដើរតាមព្រះអង្គសង្គ្រោះ ។ យ៉ូហាន បានអញ្ជើញពួកគេឲ្យប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក ។ យ៉ូហានបានធ្វើបុណ្យជ្រមុជទឹកថ្វាយព្រះយេស៊ូវគ្រីស្ទ ហើយទាំងព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធបានធ្វើបន្ទាល់អំពីទ្រង់ ។ ឯកសារមេរៀននៅសប្តាហ៍នេះក៏រួមបញ្ចូលមេរៀនចំណេះចំណានខាងគោលលទ្ធិ ស្តីពីការស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាពផងដែរ ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមផ្តល់ជូនគ្រូបង្រៀននូវគំនិតនៃអ្វីដែលត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

ម៉ាថាយ ៣:១–១២; ម៉ាកុស ១:១–៨

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេបានទទួលយក និងធ្វើតាមព្រះអង្គសង្រ្គោះ របៀបដែលពួកគេអាចពង្រឹងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការទទួលយក និងធ្វើតាមទ្រង់ និងរបៀបដែលពួកគេអាចជួយអ្នកដទៃឲ្យរៀបចំខ្លួនទទួល និងធ្វើតាមទ្រង់បាន ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីអ្វីដែលពួកគេនឹងធ្វើ ហើយនិយាយដើម្បីជួយអ្នកដទៃឲ្យរៀបចំខ្លួនទទួលយក និងធ្វើតាមព្រះអង្គសង្រ្គោះ ។

  • សម្ភារសម្រាប់សិស្ស ៖ សូមបើកមើលសុន្ទរកថាសន្និសីទទូទៅថ្មីៗ

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីសិស្សធ្វើសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលមានស្លាក ក ខ ឬ គ ហើយ សូមអញ្ជើញពួកគេឲ្យលើកម្រាមដៃបង្ហាញថា តើពួកគេបានធ្វើសកម្មភាព ទី១ ទី២ ឬទី៣ ។ សូមអញ្ជើញសិស្សឲ្យចែករំលែកអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍ ។

លូកា ៣:៧–១៤

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីការប្រែចិត្ត និងអំណរដែលកើតមកពីការប្រែចិត្តជាទៀងទាត់ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិចារណាពីអាកប្បកិរិយា និងបទពិសោធន៍របស់ពួកគេផ្ទាល់ខ្លួនជាមួយនឹងការប្រែចិត្ត ។ សិស្សអាចសួរខ្លួនឯងនូវសំណួរដូចតទៅនេះ ៖ « តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលអ្នកគិតអំពីការប្រែចិត្ត ? ហេតុអ្វី ? » « តើអ្នកមានបទពិសោធន៍អ្វីខ្លះជាមួយនឹងការប្រែចិត្ត ? តើអ្នកមានសំណួរអ្វីខ្លះអំពីការប្រែចិត្ត ? »

  • វីដេអូ ៖ « We Can Do Better and Be Better » ចាប់ពីលេខកូដម៉ោង ០០:៥០ ដល់ ៣:២៦ មាននៅលើគេហទំព័រ ChurchofJesusChrist.org

  • សម្ភារសម្រាប់សិស្ស ៖ ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅ ឆ្នាំ ២០១១ ) ឬ Gospel Topics នៅលើគេហទំព័រ topics.ChurchofJesusChrist.org

  • មាតិកាដែលត្រូវបង្ហាញ ៖ សេចក្តីថ្លែងការណ៍ដោយប្រធាន រ័សុល អិម ណិលសុន

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅដើមមេរៀន សូមពិចារណាប្រើមុខងារឈែត ឬបច្ចេកវិទ្យាដែលមានផ្សេងទៀត ដើម្បីឲ្យសិស្សចែករំលែកនូវអ្វីដែលនាំឲ្យពួកគេមានអំណរ ។

ម៉ាថាយ ៣:១៣–១៧ ផ្នែកទី ១

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យយល់ និងពន្យល់ពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹកនៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀបចំខ្លួនសម្រាប់ថ្នាក់រៀន ដោយគិតអំពីរបៀបដែលពួកគេនឹងពន្យល់ពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹកទៅកាន់នរណាម្នាក់ ដែលពួកគេស្រឡាញ់ ដែលមិនមែនជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយការពន្យល់របស់ពួកគេ អំពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹកនៅពេលបំបែកក្រុម ។ ការណ៍នេះនឹងផ្តល់ឱកាសឲ្យសិស្សគ្រប់រូបចែកចាយការពន្យល់របស់ពួកគេ ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យចែករំលែកពីរបៀបដែលវាបានកើតឡើង និងអារម្មណ៍របស់ពួកគេ ។

ម៉ាថាយ ៣:១៣–១៧ ផ្នែកទី ២

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅអំពីសមាជិកមួយអង្គៗនៃក្រុមព្រះ ដែលជាលទ្ធផល អាចជះឥទ្ធិពលលើជម្រើសរបស់ពួកគេនៅក្នុងជីវិត ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកកាន់ថ្នាក់រៀន ដោយបានរៀបចំខ្លួនដើម្បីចែករំលែកអ្វីដែលពួកគេដឹងអំពីក្រុមព្រះ របៀបដែលពួកគេដឹងអំពីក្រុមព្រះ និងសំណួរនានាដែលពួកគេអាចមាន ។

ការទទួលបានចំណេះដឹងខាងវិញ្ញាណផ្នែកទី ៣

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃការស្វែងរកសេចក្តីពិត តាមរយៈប្រភពដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានដល់យើងដោយសេចក្តីស្រឡាញ់ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីប្រភពដែលពួកគេតែងតែទៅរកព័ត៌មាន នៅពេលពួកគេមានសំណួរអំពីព្រះ ឬអំពីសាសនាចក្រ ។ សូមលើកទឹកចិត្តពួកគេឲ្យពិចារណាពីសេចក្តីថ្លែងការណ៍នេះដោយអែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ « សំណួរខាងវិញ្ញាណសមនឹងទទួលបានចម្លើយខាងវិញ្ញាណមកពីព្រះ » ( « Joseph Smith » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៨, ៣០ ) ។

  • សំណៅចែក ៖ « សំណួរមួយចំនួនដើម្បីវាយតម្លៃព័ត៌មានថ្មី »