ការទទួលបានចំណេះដឹងខាងវិញ្ញាណ ផ្នែកទី ៣
ការស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យរៀន និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីសារៈសំខាន់នៃការស្វែងរកសេចក្តីពិត តាមរយៈប្រភពដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានមកដោយសេចក្តីស្រឡាញ់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកស្វែងរកចម្លើយនៅឯណា ?
-
អាកាសធាតុសម្រាប់ចុងសប្តាហ៍ខាងមុខនេះ
-
ឈ្មោះរាជធានីនៃកោះហ្រ្គីនលេន
-
រូបមន្តសម្រាប់ម្ហូបប៉ាស្តា ឬម្ហូបជាបាយ
សូមពិចារណាសំណួរខាងក្រោម ។
-
តើអ្នកបានប្រើ ( ឬជាធម្មតា តើអ្នកនឹងប្រើ ) ប្រភពអ្វីដើម្បីស្វែងរកព័ត៌មាន ?
-
ហេតុអ្វីបានជាអ្នកទុកចិត្តលើប្រភពទាំងនេះ សម្រាប់ព័ត៌មានអំពីសំណួរប្រភេទនេះ ?
តើយើងអាចរកចម្លើយពីព្រះនៅឯណា ?
-
តើអ្នកនឹងណែនាំឲ្យមនុស្សទៅស្វែងរកចម្លើយចំពោះសំណួរសំខាន់ៗអំពីព្រះ សាសនាចក្រ ឬផែនការនៃសេចក្ដីសង្គ្រោះនៅកន្លែងណា ?
សូមគិតអំពីសំណួរណាមួយ ដែលអ្នកមានអំពីព្រះ សាសនាចក្រ ឬផែនការនៃសេចក្ដីសង្គ្រោះ ។ ការណ៍នេះអាចរាប់បញ្ចូលទាំងព័ត៌មាន ដែលអ្នកបានអាន ឬបានឮដែលអ្នកងឿងឆ្ងល់ ឬគិតថាច្របូកច្របល់ ។ សូមស្វែងរកព្រះវិញ្ញាណបរិសុទ្ធឲ្យដឹកនាំអ្នក នៅក្នុងការរៀនសូត្រអំពីគោលការណ៍នានានៅក្នុងមេរៀននេះ ដែលអាចជួយអ្នកបាន ។
សូមអានវគ្គបទគម្ពីរខាងក្រោម ដោយរកមើលរបៀបដែលប្រភពនៃសេចក្តីពិត ដែលត្រូវបានបង្រៀននៅក្នុងអត្ថបទទាំងនេះ អាចប្រទានពរដល់យើងបាន ។
-
កថាខណ្ឌទី ១១ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ )
-
តើប្រភពនៃសេចក្ដីពិតអ្វីខ្លះ ដែលអ្នកបានរកឃើញនៅក្នុងវគ្គបទគម្ពីរទាំងនេះ ? ហេតុអ្វីយើងអាចជឿជាក់ទាំងស្រុងលើប្រភពទាំងនេះបាន ?
-
តើមនុស្សជាច្រើនអាចស្វែងរកព័ត៌មានអំពីសំណួរខាងវិញ្ញាណនៅកន្លែងណា ជាកន្លែងដែលអ្នកនឹងហាមប្រាមពួកគេមិនឲ្យទៅរកនោះ ? ហេតុអ្វីទៅ ?
ចុះបើខ្ញុំមិនប្រាកដថា ប្រភពព័ត៌មានមួយគួរឲ្យទុកចិត្តបានដែរឬអត់នោះ ?
វិធីសាមញ្ញបំផុតមួយក្នុងការស្វែងរកព័ត៌មាននៅសព្វថ្ងៃនេះ គឺតាមរយៈការប្រើប្រាស់អ៊ីនធឺណិត ។ តាមរយៈអ៊ីនធឺណិត យើងអាចទទួលបានប្រភពព័ត៌មានល្អៗជាច្រើន ។ ទន្ទឹមនឹងនេះ អ៊ីនធឺណិតក៏បង្ហាញដល់យើងនូវប្រភពព័ត៌មាន ដែលមិនអាចទុកចិត្តបាន និងមិនពិតផងដែរ ។ អែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានព្រមាន ៖
ព័ត៌មានលើអ៊ីនធឺណិតពុំបានចម្រាញ់ភាពមិន « ពិត » ចេញទេ ។ ទោះជាវាទាក់ទាញគួរឲ្យជឿប៉ុណ្ណាក៏ដោយ ព័ត៌មានមួយចំនួនជាធម្មតាគឺមិនពិតទេ ។
( នែល អិល អាន់ឌើរសិន « Joseph Smith » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៩ )
សូមអានកថាខណ្ឌទី ១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាគូសចំណាំហេតុផលដែលវាមានគ្រោះថ្នាក់ ក្នុងការស្វែងរកចម្លើយចំពោះសំណួរខាងវិញ្ញាណចេញពីប្រភពដែលមិនស្គាល់ ឬមិនគួរឲ្យទុកចិត្តនោះ ។
នៅពេលអ្នកជួបប្រទះព័ត៌មានថ្មីអំពីព្រះ សាសនាចក្រ ឬផែនការនៃសេចក្តីសង្គ្រោះ នោះវាមានគុណប្រយោជន៍ក្នុងការសួរខ្លួនឯងនូវសំណួរដូចខាងក្រោម អំពីប្រភពនៃព័ត៌មាននោះ ។ នៅពេលអ្នកអានសំណួរទាំងនេះ សូមរកមើលសំណួរដែលអ្នកគិតថាមានគុណប្រយោជន៍បំផុត នៅពេលសម្រេចចិត្តថា តើប្រភពមួយគួរឲ្យទុកចិត្តបានឬអត់នោះ ។ ( អ្នកក៏អាចសិក្សាសេចក្ដីយោងបទគម្ពីរនីមួយៗ ដែលអមមកជាមួយផងដែរ ) ។
-
តើសំណួរទាំងនេះមួយណា ដែលអ្នកគិតថាមានគុណប្រយោជន៍បំផុតសម្រាប់អ្នក ? ហេតុអ្វីទៅ ?
-
តើមានសំណួរអ្វីផ្សេងទៀត ដែលអ្នកគិតថា នរណាម្នាក់គួរតែសួរអំពីព័ត៌មានដែលពួកគេជួបប្រទះនោះ ?
សូមជ្រើសរើសព័ត៌មានមួយដែលអ្នកបានឮ ឬសំណួរមួយដែលអ្នកមានអំពីព្រះ សាសនាចក្រ ឬផែនការនៃសេចក្តីសង្គ្រោះ ។ បន្ទាប់មក សូមចំណាយពេលពីរបីនាទី ដើម្បីអនុវត្តស្វែងរកចម្លើយដោយប្រើប្រភពដែលបានតែងតាំងដ៏ទេវភាព ។ ក្នុងចំណោមចំណុចផ្សេងទៀត អ្នកអាចពិចារណា
-
អធិស្ឋាន
-
ស្រាវជ្រាវបទគម្ពីរដោយប្រើសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
-
ស្រាវជ្រាវក្នុងសុន្ទរកថាសន្និសីទទូទៅ សិក្សា ប្រធានបទដំណឹងល្អ នៅលើគេហទំព័រ ChurchofJesusChrist.org ឬកម្មវិធីបណ្ណាល័យដំណឹងល្អ
-
អានផ្នែកពាក់ព័ន្ធនៅក្នុងឯកសាររបស់សាសនាចក្រ ដូចជាដើម្បីកម្លាំងនៃយុវជន( កូនសៀវភៅ ឆ្នាំ ២០១១ ) ឬ ប្រធានបទដំណឹងល្អ នៅលើគេហទំព័រ topics.ChurchofJesusChrist.org
-
ទាក់ទងនរណាម្នាក់ដែលអ្នកស្គាល់ និងទុកចិត្ត ដូចជាឪពុកម្តាយ ប៊ីស្សព អ្នកដឹកនាំយុវវ័យនៅក្នុងវួដ ឬសាខារបស់អ្នក ឬគ្រូបង្រៀនថ្នាក់សិក្ខាសាលា ដើម្បីជួយអ្នកឲ្យស្វែងរកចម្លើយ ។
-
តើអ្នកបានរៀនអ្វីខ្លះនៅក្នុងមេរៀននេះ ដែលនឹងជួយអ្នកបាន នៅពេលអ្នកជួបនឹងព័ត៌មានថ្មីអំពីព្រះ ឬសាសនាចក្រនោះ ?
-
ហេតុអ្វីអ្នកគិតថា ប្រភពដែលអ្នកងាកទៅរកចម្លើយ និងព័ត៌មាននោះ សំខាន់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
វិចារណកថា និង ព័ត៌មានសាច់រឿង
តើខ្ញុំគួរតែធ្វើដូចម្តេច ប្រសិនបើខ្ញុំមិនអាចរកឃើញចម្លើយចំពោះសំណួរ តាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាពទេនោះ ?
អែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ពុំមែនគ្រប់ចម្លើយទាំងអស់នឹងបានទទួលភ្លាមៗនោះទេ ប៉ុន្តែស្ទើរតែគ្រប់សំណួរទាំងអស់អាចត្រូវបានទទួលចម្លើយតាមរយៈការសិក្សា និងការស្វះស្វែងរកចម្លើយពីព្រះ ។ …
សេចក្តីជំនឿពុំទាមទារនូវចម្លើយចំពោះគ្រប់សំណួរនោះទេ ប៉ុន្តែវាស្វែងរកការបញ្ជាក់ និងការលើកទឹកចិត្តឲ្យឈានឆ្ពោះទៅមុខ ទោះបីជាពេលខ្លះយើងអាចទទួលស្គាល់ថា « ខ្ញុំពុំចេះគ្រប់យ៉ាងនោះទេ ប៉ុន្តែខ្ញុំដឹងគ្រប់គ្រាន់ ដើម្បីបន្តដើរនៅលើផ្លូវនៃភាពជាសិស្ស » ។
ការបន្តមុជខ្លួនឯងនៅក្នុងភាពមន្ទិលសង្ស័យ នោះនឹងធ្វើឲ្យសេចក្តីជំនឿរបស់មនុស្សម្នាក់លើព្រះយេស៊ូវគ្រីស្ទ និងការស្តារឡើងវិញទន់ខ្សោយ ដោយសារចម្លើយមកពីមនុស្សដែលមានជំនឿតិច និងមនុស្សដែលគ្មានជំនឿ ។
( នែល អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៦ )
ហេតុអ្វីខ្ញុំគួរប្រុងប្រយ័ត្នក្នុងការស្វែងរកចម្លើយអំពីសាសនាចក្រ ពីអ្នកដែលបានចាកចេញពីសាសនាចក្រ ?
អែលឌើរ នែល អេ ម៉ាកស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែង ៖
មនុស្សមួយចំនួនទទូចចង់សិក្សាអំពីសាសនាចក្រ ប៉ុន្ដែតែតាមរយៈក្រសែភ្នែកនៃអ្នកដែលបានចាកចេញពីសាសនាចក្រនេះតែប៉ុណ្ណោះ—គឺដូចជាការសម្ភាសពួកសាសន៍យូដាឲ្យយល់ពីព្រះយេស៊ូវគ្រីស្ទអញ្ចឹងដែរ ។ អ្នកចុះចូលតែងតែប្រាប់យើងអំពីខ្លួនពួកគេ ច្រើនជាងអ្វីដែលពួកគេបានចាកចោល ។
( នែល អេ ម៉ាកស្វែល « All Hell Is Moved » [ ការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ១៩៧៧ ] ទំព័រ ៣ នៅលើគេហទំព័រ speeches.byu.edu )
តើប្រភពព័ត៌មានដែលខ្ញុំជ្រើសរើស អាចប៉ះពាល់ដល់ខ្ញុំខាងវិញ្ញាណយ៉ាងដូចម្តេច ?
សូមមើលវីដេអូ « Divinely Appointed Sources » ( ៩:១៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមរកមើលពីរបៀបដែលយុវវ័យនៅក្នុងវីដេអូនេះ ទទួលឥទ្ធិពលពីនរណាដែលពួកគេបានជ្រើសរើសស្តាប់ និងកន្លែងដែលពួកគេបានជ្រើសរើសទៅស្វែងរកចម្លើយ ។
វីដេអូ « In Search of Truth » ( ៣:០៣ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ក៏អាចមានអត្ថប្រយោជន៍ផងដែរ ។