ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ៣:១៣–១៧ ផ្នែកទី ១


ម៉ាថាយ ៣:១៣–១៧ ផ្នែកទី ១

យ៉ូហាន-បាទីស្ទ បានជ្រមុជទឹកឲ្យព្រះយេស៊ូវគ្រីស្ទ

Jesus Christ being baptized by John the Baptist in the River Jordan. Christ has been immersed and is ascending out of the water.

ព្រះយេស៊ូវគ្រីស្ទបានយាងមករក យ៉ូហាន-បាទីស្ទ ដើម្បីឲ្យលោកធ្វើពិធីបុណ្យជ្រមុជទឹកថ្វាយទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ និងពន្យល់ពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹកនៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទបាន ។

ការប្រើព្រះគម្ពីរមរមនដើម្បីបញ្ជាក់ពីសេចក្ដីពិត ។ សូមជួយសិស្សឲ្យទទួលបានការយល់ដឹងកាន់តែច្បាស់ អំពីគោលលទ្ធិសំខាន់ៗដែលត្រូវបានបង្រៀននៅក្នុងព្រះគម្ពីរ តាមរយៈការប្រើព្រះគម្ពីរមរមនដើម្បីអះអាង និងបញ្ជាក់ពីសេចក្ដីពិត ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀបចំខ្លួនសម្រាប់ថ្នាក់រៀន ដោយគិតអំពីរបៀបដែលពួកគេនឹងពន្យល់ពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹកដល់មនុស្សដែលពួកគេស្រឡាញ់ ដែលមិនមែនជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។

សកម្មភាពរៀនសូត្រដែលអាចមាន

សារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹក

សូមគិតអំពីមនុស្សដែលអ្នកស្រឡាញ់ ដែលមិនមែនជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សូមស្រមៃថា មនុស្សម្នាក់ក្នុងចំណោមពួកគេកំពុងជួបជាមួយអ្នកផ្សព្វផ្សាយសាសនា ។ តើអ្នកនឹងមានអារម្មណ៍បែបណា ? សូមស្រមៃថា អ្នកផ្សព្វផ្សាយសាសនាបានសុំឲ្យអ្នកពន្យល់ពីសារៈសំខាន់នៃការទទួលបុណ្យជ្រមុជទឹក ។ សូមគិតអំពីអ្វីដែលអ្នកអាចនិយាយបាន ដែលអាចជួយមនុស្សជាទីស្រឡាញ់របស់អ្នកឲ្យបោះជំហានដ៏សំខាន់នេះ ។

  • ក្នុងកម្រិតពី ១ ដល់ ១០ ( ១ = មិនបានរៀបចំ; ១០ = បានរៀបចំយ៉ាងខ្លាំង ) តើអ្នកមានអារម្មណ៍ថាបានរៀបចំខ្លួនយ៉ាងណាដែរ ដើម្បីពន្យល់ពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹក តាមរបៀបមួយដែលអាចជួយមនុស្សដែលអ្នកស្រឡាញ់ឲ្យចង់ទទួលបុណ្យជ្រមុជទឹក ?

សូមពិចារណាអញ្ជើញសិស្សឲ្យឆ្លើយសំណួរនេះ ដោយការលើកបង្ហាញចំនួនម្រាមដៃរបស់ពួកគេឲ្យបានសមរម្យ ។

  • តើអ្នកអាចចង់ដឹងអ្វីបន្ថែមទៀតអំពីពិធីបុណ្យជ្រមុជទឹក ដើម្បីមានអារម្មណ៍ថាបានត្រៀមខ្លួនល្អជាងមុន ដើម្បីពន្យល់ពីសារៈសំខាន់របស់វា ?

សូមកត់សម្គាល់ពីផ្នែកនៃពិធីបុណ្យជ្រមុជទឹក ដែលសិស្សចង់ដឹងបន្ថែមទៀត ។ ពេលកំពុងបង្រៀន សូមព្យាយាមសង្កត់ធ្ងន់លើឯកសារណាមួយនៅក្នុងមេរៀន ដែលនឹងជួយឆ្លើយសំណួររបស់ពួកគេ ។

នៅក្នុងមេរៀនថ្ងៃនេះ អ្នកនឹងមានឱកាសសិក្សាពីគោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹក ហើយឆ្លើយសំណួរផ្សេងៗគ្នាស្ដីពីប្រធានបទនេះ ។ អ្នកក៏នឹងមានឱកាសដើម្បីរៀនពន្យល់ពីអ្វី ដែលអ្នកបានរៀនផងដែរ ។

ព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជទឹកដើម្បីបង្ហាញផ្លូវដល់យើង

សូមពិចារណាបង្ហាញផែនទី ទី១១ « ដែនដីបរិសុទ្ធនៅសម័យព្រះគម្ពីរសញ្ញាថ្មី »នៅក្នុងផ្នែក ផែនទី និងរូបថតទាំងឡាយអំពីព្រះគម្ពីរប៊ីប នៅក្នុង ជំនួយការសិក្សា នៃកម្មវិធីបណ្ណាល័យដំណឹងល្អ ឬនៅលើគេហទំព័រ ChurchofJesusChrist.org ។

Map 11 - The Holy Land in New Testament Times

ព្រះយេស៊ូវបានធ្វើដំណើរពីស្រុកកាលីឡេទៅភូមិបេថាបារ៉ា ដែលទំនងជាយាងដោយថ្មើរជើង ដើម្បីទទួលបុណ្យជ្រមុជទឹកដោយ យ៉ូហាន-បាទីស្ទ ( សូមមើល ម៉ាថាយ ៣:១៣ ; យ៉ូហាន ១:២៨ ; នីហ្វៃទី១ ១០:៩ ) ។ យ៉ូហានកាន់កូនសោបព្វជិតភាពអើរ៉ុន ហើយកំពុងធ្វើពិធីបុណ្យជ្រមុជទឹកឲ្យប្រជាជននៅទន្លេយ័រដាន់ ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « យ៉ូហាន-បាទីស្ទ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ ដោយប្រើកម្រិតមួយនៅលើផែនទីនេះ សូមប៉ាន់ស្មានចម្ងាយដែលព្រះអង្គសង្គ្រោះបានធ្វើដំណើរ ។

  • តើការខិតខំរបស់ព្រះអង្គសង្គ្រោះដើម្បីបានទទួលពិធីបុណ្យជ្រមុជទឹកដោយយ៉ូហាន អាចបង្រៀនអ្នកអ្វីខ្លះអំពីទ្រង់ និងពិធីបុណ្យជ្រមុជទឹក ?

សូមអាន ម៉ាថាយ ៣:១៣–១៧ ហើយស្រមៃថា អ្នកមានវត្ដមាននៅឯពិធីបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្គ្រោះ ។ សូមរកមើលព័ត៌មានលម្អិតសំខាន់ៗអំពីព្រះអង្គសង្គ្រោះ និងពិធីបុណ្យជ្រមុជទឹកដែលអ្នកចង់ចងចាំ ។ ពាក្យថា « ធ្វើ » នៅក្នុង ខទី ១៥ មានន័យថា « អនុញ្ញាតឲ្យ ឬយល់ព្រម » ។ អ្នកក៏អាចចង់មើលវីដេអូ « The Baptism of Jesus » ( ២:៥៤ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ហើយផ្ទៀងតាមនៅក្នុងព្រះគម្ពីររបស់អ្នកផងដែរ ។

3:7
  • ប្រសិនបើអ្នកមានវត្តមាននៅឯពិធីបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្រ្គោះ តើអ្នកចង់ចងចាំអ្វីពីបទពិសោធន៍នោះ ?

  • តើអ្នកគិតថា អ្នកបានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ និងពិធីបុណ្យជ្រមុជទឹក ?

សេចក្ដីពិតខ្លះដែលសិស្សអាចរកឃើញ អាចផ្តោតទៅលើក្រុមព្រះ ។ ប្រសិនបើ « ម៉ាថាយ ៣:១៣–១៧ ផ្នែកទី ២ » នឹងជាមេរៀនបន្ទាប់ដែលត្រូវបង្រៀន សូមពិចារណាប្រាប់ទៅសិស្សថា ក្រុមព្រះនឹងត្រូវពិភាក្សាលម្អិតខ្លាំងបន្ថែមទៀតនៅក្នុងមេរៀននោះ ។

សូមគិតអំពីអ្វីដែលអ្នកអាចចែករំលែកជាមួយមិត្តភក្តិ ឬសមាជិកគ្រួសាររបស់អ្នកអំពីពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយដល់គាត់បាន ។

វាក៏មានគុណប្រយោជន៍ផងដែរក្នុងការពិចារណាពីសំណួរដែលមិត្តភក្តិ ឬសមាជិកគ្រួសាររបស់អ្នកអាចមានអំពីពិធីបុណ្យជ្រមុជទឹក ។ សំណួរខ្លះរបស់ពួកគេអាចទទួលបានចម្លើយនៅក្នុង ម៉ាថាយ ៣ ។ លើសពីនេះទៀត ព្រះគម្ពីរមរមនគឺជាធនធានដ៏បំផុសគំនិតមួយ ដែលបញ្ជាក់ពីសេចក្ដីពិតជាច្រើនអំពីពិធីបុណ្យជ្រមុជទឹក ។ សំណួរខាងក្រោមនេះគឺជាឧទាហរណ៍នៃសំណួរ ដែលអ្នកដែលមិនយល់ពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹកអាចមាន ។ សូមជ្រើសរើសសំណួរមួយ ដែលអ្នកគិតថា មិត្តភក្តិ ឬសមាជិកគ្រួសាររបស់អ្នកអាចមាន ។ បន្ទាប់មក សូមសិក្សាខគម្ពីរដែលទាក់ទងនៅក្នុងព្រះគម្ពីរមរមន និងមើលពីរបៀបដែលបទគម្ពីរទាំងនោះអាចជួយអ្នកឲ្យឆ្លើយសំណួរនោះបាន ។

សូមពិចារណាសរសេរសំណួរខាងក្រោម និងសេចក្ដីយោងបទគម្ពីរដាក់នៅលើក្ដារខៀន ។

  • សូម្បីតែព្រះយេស៊ូវក៏បានទទួលបុណ្យជ្រមុជទឹកដែរ ចុះតើខ្ញុំត្រូវទទួលដែរឬទេ ? ហេតុអ្វីត្រូវទទួល ឬហេតុអ្វីមិនត្រូវទទួល ? ( សូមមើល នីហ្វៃទី២ ៩:២១, ២៣–២៤ ; នីហ្វៃទី២ ៣១:៥, ១០–១១ ) ។

  • ហេតុអ្វីខ្ញុំគួរទទួលបុណ្យជ្រមុជទឹក ? តើខ្ញុំនឹងទទួលពរជ័យអ្វីខ្លះ ? ( សូមមើល នីហ្វៃទី២ ៣១:១២–១៣, ១៧–១៨ ) ។

  • ព្រះយេស៊ូវបានយាងទៅរក យ៉ូហាន-បាទីស្ទ ដើម្បីឲ្យធ្វើបុណ្យជ្រមុជទឹកថ្វាយទ្រង់ ។ តើអ្នកណាអាចធ្វើបុណ្យជ្រមុជទឹកឲ្យខ្ញុំបាន ? ( សូមមើល នីហ្វៃទី៣ ១១:១៩–២២ ) ។

  • ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជទឹកនៅទន្លេយ័រដាន់ ហើយបានយាងឡើងពីទឹក ។ តើខ្ញុំត្រូវពន្លិចទៅក្នុងទឹកទាំងស្រុងឬតើមានវិធីផ្សេងទៀតដើម្បីទទួលបុណ្យជ្រមុជទឹកដែរ ? ( សូមមើល នីហ្វៃទី២ ៣១:១៣ ; នីហ្វៃទី៣ ១១:២៣–២៦ ) ។

  • ប្រសិនបើខ្ញុំបានទទួលបុណ្យជ្រមុជទឹក ដើម្បីលាងសម្អាតពីអំពើបាប ហេតុអ្វីបានជាព្រះយេស៊ូវត្រូវទទួលបុណ្យជ្រមុជទឹកដែរ ? ក្រែងទ្រង់គ្មានបាបមែនទេ ? ( សូមមើល នីហ្វៃទី២ ៣១:៥–១១ ) ។

ដោយប្រើអ្វីដែលអ្នកបានរៀនពី ម៉ាថាយ ៣:១៣–១៧ និងព្រះគម្ពីរមរមន សូមសរសេររបៀបដែលអ្នកនឹងពន្យល់ពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹកទៅកាន់សមាជិកគ្រួសារ ឬមិត្តភក្តិរបស់អ្នក ។

នៅពេលសិស្សបញ្ចប់ការសិក្សារបស់ពួកគេហើយ សូមឲ្យពួកគេដើរតួសម្ដែងពីរបៀប ដែលពួកគេនឹងពន្យល់ពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹកទៅកាន់មិត្តភក្តិ ឬសមាជិកគ្រួសាររបស់ពួកគេ ។

ប្រសិនបើអ្នកមានអារម្មណ៍បំផុសគំនិត សូមពិចារណាចែករំលែកការពន្យល់របស់អ្នកទៅកាន់មិត្តភក្តិ ឬសមាជិកគ្រួសារម្នាក់ ដែលមិនបានទទួលបុណ្យជ្រមុជទឹកចូលជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ការចែកចាយជាមួយនឹងនរណាម្នាក់ ដែលបានទទួលបុណ្យជ្រមុជទឹករួចហើយ ក៏អាចជាសកម្មភាពដែលមានអត្ថប្រយោជន៍ផងដែរ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

ម៉ាថាយ ៣:១៣

។; ហេតុអ្វីបានជាព្រះយេស៊ូវទៅជួបយ៉ូហាន ដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក ?

យ៉ូសែប ស្ម៊ីធ បានពន្យល់អំពីសិទ្ធិអំណាចដែល យ៉ូហាន-បាទីស្ទ មាននៅពេលលោកបានថ្លែងថា

Half-length frontal portrait of the Prophet Joseph Smith, Jr. Joseph’s head is turned to the side in a three-quarter view, right hand on hip and his left hand holds sheets of papers. He is depicted wearing a dark brown suit and a white shirt and tie.

នៅពេលនោះ យ៉ូហាន គឺជាអ្នកបម្រើដែលមានសិទ្ធិតែម្នាក់គត់នៅក្នុងកិច្ចការទាំងឡាយនៃនគរលើផែនដីនេះ ហើយបានកាន់កូនសោនៃអំណាច ។ សាសន៍យូដាត្រូវតែគោរពតាមការណែនាំរបស់លោក បើមិនដូច្នោះទេ ពួកគេនឹងត្រូវជាប់ទោសដោយច្បាប់របស់ពួកគេផ្ទាល់ ។ … កូនប្រុសរបស់សាការីបានទទួលកូនសោទាំងឡាយ នគរ អំណាច និងសិរីល្អពីសាសន៍យូដា តាមរយៈការចាក់ប្រេងតាំង និងក្រឹត្យក្រមដ៏បរិសុទ្ធនៃស្ថានសួគ៌ ។

( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៨១–៨២; សូមមើលផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:២៣–២៨ )

តើយើងដឹងបានយ៉ាងដូចម្តេចថា ពិធីបុណ្យជ្រមុជទឹកគឺចាំបាច់នោះ ?

ព្រះអង្គសង្គ្រោះបានបង្រៀនអំពីលក្ខណៈចាំបាច់នៃពិធីបុណ្យជ្រមុជទឹក នៅពេលទ្រង់បានមានបន្ទូលទៅ នីកូដេម ថា វាចាំបាច់ដើម្បីអាចចូលទៅក្នុងនគរព្រះបាន ( សូមមើល យ៉ូហាន ៣:៥ ) ។ ព្យាការី យ៉ូសែប ស្ម៊ីធក៏បានបង្រៀនផងដែរថា ពិធីបុណ្យជ្រមុជទឹកមានសារៈសំខាន់ណាស់ចំពោះសេចក្ដីសង្គ្រោះ ៖

Half-length frontal portrait of the Prophet Joseph Smith, Jr. Joseph’s head is turned to the side in a three-quarter view, right hand on hip and his left hand holds sheets of papers. He is depicted wearing a dark brown suit and a white shirt and tie.

សូមប្រែចិត្តពីអំពើបាបទាំងអស់របស់អ្នក ហើយទទួលពិធីបុណ្យជ្រមុជទឹកនៅក្នុងទឹក ដើម្បីទទួលបានការផ្ដាច់បាប ដោយនៅក្នុងព្រះនាមនៃព្រះវរបិតា និងនៃព្រះរាជបុត្រា និងនៃព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលពិធីបរិសុទ្ធនៃការដាក់ដៃលើដោយអ្នកដែលត្រូវបានតែងតាំង និងបានផ្សាភ្ជាប់ជាមួយព្រះចេស្ដានេះ ដើម្បីឲ្យអ្នករាល់គ្នាអាចបានទទួលព្រះវិញ្ញាណបរិសុទ្ធនៃព្រះ ហើយនេះគឺយោងទៅតាមព្រះគម្ពីរដ៏បរិសុទ្ធ និងព្រះគម្ពីរមរមន ហើយវាជាផ្លូវតែមួយគត់ ដែលមនុស្សអាចចូលទៅក្នុងនគរសេឡេស្ទាលបាន ។

( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៥៤ )

តើព្រះគម្ពីរមរមនអាចបញ្ជាក់ពីគោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹក ដែលបានបង្រៀននៅក្នុងព្រះគម្ពីរប៊ីបបានយ៉ាងដូចម្តេច ?

អែលឌើរ ថាត អរ ខាលីស្ទើរ នៃគណៈប្រធាននៃពួកចិតសិបនាក់បានបង្រៀន ៖

Brother Tad R. Callister, Sunday school General President. Official Portrait 2018.

ម្ដងហើយម្ដងទៀត ព្រះគម្ពីរមរមនដើរតួជាការបញ្ជាក់ ការអះអាង ការបង្រួបបង្រួមសាក្សីអំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងព្រះគម្ពីរប៊ីប ដើម្បីឲ្យមានតែ « ព្រះអម្ចាស់មួយអង្គ សេចក្ដីជំនឿមួយ ពិធីបុណ្យជ្រមុជទឹកមួយ » ។ …

សព្វថ្ងៃនេះ មានពិធីបុណ្យជ្រមុជទឹកជាច្រើនរបៀបផ្សេងៗគ្នានៅលើពិភពលោកនេះ ទោះបីព្រះគម្ពីរប៊ីបប្រាប់យើងពីរបៀបដែលព្រះអង្គសង្គ្រោះ ដែលជាគំរូដ៏អស្ចារ្យរបស់យើង បានទទួលបុណ្យជ្រមុជទឹកហើយក្ដី ៖ « [ ទ្រង់ ] យាងឡើងពីទឹកភ្លាម » ( ម៉ាថាយ ៣:១៦ ) ។ តើទ្រង់អាចយាងឡើងពីទឹកបានទេ បើទ្រង់មិនបានចុះទៅក្នុងទឹកជាមុនសិននោះ ? ក្រែងមានការខ្វែងគំនិតគ្នាលើប្រធានបទនេះ នោះព្រះគម្ពីរមរមនបានលុបបំបាត់ការខ្វែងគំនិតនេះ ដោយសេចក្តីថ្លែងការណ៍នៃគោលលទ្ធិដ៏ចំៗនេះ អំពីលក្ខណៈត្រឹមត្រូវនៃពិធីបុណ្យជ្រមុជទឹក ៖ « ហើយបន្ទាប់មក អ្នកត្រូវពន្លិចគេនៅក្នុងទឹក ហើយងើបឡើងពីទឹកមកវិញ » ( នីហ្វៃទី៣ ១១:២៦ ) ។

( ថាត អរ ខាលីស្ទើរ « The Book of Mormon—a Book from God » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៧៥–៧៦ )

សកម្មភាពរៀនសូត្របន្ថែម

ជម្រើសដើម្បីចាប់ផ្តើមមេរៀន

ជម្រើសទី ១សូមពិចារណាបង្កើតល្បងប្រាជ្ញាមួយឲ្យសិស្សធ្វើនៅលើក្រដាស ឬលើក្តារខៀនដែលមានដំណោះស្រាយតែមួយគត់ ។ សិស្សអាចត្រូវបានអញ្ជើញឲ្យគិតអំពីមេរៀនខាងវិញ្ញាណ ដែលអាចរៀនសូត្រចេញពីសកម្មភាពនេះបាន ។ តើវាមានសារៈសំខាន់អ្វីខ្លះ ដើម្បីមានផ្លូវតែមួយគត់ ដើម្បីដោះស្រាយល្បងប្រាជ្ញានេះ ? សូមពិចារណាប្រើព័ត៌មានក្នុងកថាខណ្ឌខាងក្រោម ដើម្បីណែនាំពីប្រធានបទពិធីបុណ្យជ្រមុជទឹក ដែលជាផ្នែកមួយដ៏សំខាន់នៃផ្លូវត្រឡប់ទៅផ្ទះនៅឯស្ថានសួគ៌របស់យើងវិញ ។ទោះបីជាកាលៈទេសៈនៅក្នុងជីវិតរបស់យើងអាចខុសគ្នាខ្លាំងក៏ដោយ ក៏មានផ្លូវតែមួយគត់ ដើម្បីត្រឡប់ទៅរកព្រះវរបិតាសួគ៌របស់យើងវិញ ហើយយើងអាចមានផ្លូវនោះបាន តាមរយៈព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទរបស់យើង ( សូមមើល យ៉ូហាន ១៤:៦ ; ម៉ូសាយ ៣:៩, ១៧ ) ។ តាមរយៈគំរូ និងការបង្រៀនរបស់ទ្រង់ នោះព្រះយេស៊ូវគ្រីស្ទបានបង្ហាញថា ផ្នែកដ៏សំខាន់មួយនៃដំណើររបស់យើង គឺពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ( សូមមើល យ៉ូហាន ៣:៥ ; គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០–៥៥ ) ។

ជម្រើសទី ២សូមសរសេរពាក្យ ពិធីបុណ្យជ្រមុជទឹក នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យសរសេរសំណួរអំពីពិធីបុណ្យជ្រមុជទឹក ដែលចាប់ផ្តើមដោយពាក្យថាតើ អ្នកណា អ្វីទៅ ពេលណា កន្លែងណា ហេតុអ្វី និង ដោយរបៀបណា ។ សូមអញ្ជើញសិស្សឲ្យរកមើលចម្លើយចំពោះសំណួរទាំងនេះ ពេលកំពុងសិក្សាអំពីពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវគ្រីស្ទ ។

ការប្រើព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុងព្រះគម្ពីរមរមន ដើម្បីបង្រៀនអំពីពិធីបុណ្យជ្រមុជទឹក

សូមពិចារណាអញ្ជើញសិស្សឲ្យប្រើព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ដើម្បីពន្យល់ពីពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ។ សិស្សអាចត្រូវបានស្នើសុំឲ្យរកមើលនៅក្នុងព្រះគម្ពីរមរមន រកអ្វីដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀនអំពីពិធីបុណ្យជ្រមុជទឹក ។ បទគម្ពីរដូចតទៅនេះអាចប្រើប្រាស់បាន ៖ នីហ្វៃទី៣ ១១:២១–២៨ ; នីហ្វៃទី៣ ២៧:២០

ការប្រើគោលលទ្ធិ និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីយល់ពីពិធីបុណ្យជ្រមុជទឹក

សូមពិចារណាបង្ហាញស្ថានភាពដូចខាងក្រោមនេះ ហើយអនុញ្ញាតឲ្យសិស្សជ្រើសរើសបុគ្គលម្នាក់ ដែលមានក្ដីបារម្ភអំពីពិធីបុណ្យជ្រមុជទឹក ដែលពួកគេអាចជួយដោះស្រាយបាន ។

ណូអែល ចង់ទទួលបុណ្យជ្រមុជទឹក ប៉ុន្តែគ្មាននរណាម្នាក់នៅក្នុងគ្រួសាររបស់នាងផ្ទាល់កាន់បព្វជិតភាពអើរ៉ុន ឬមិលគីស្សាដែកនោះទេ ។

ម៉ាកៃ ចង់ទទួលបុណ្យជ្រមុជទឹក តែខ្លាចមិនហ៊ានចូលក្នុងទឹកទេ ។ គាត់សុខចិត្តចូលខ្លួនទៅក្នុងទឹក លើកលែងតែក្បាលរបស់គាត់ប៉ុណ្ណោះ ។

អ្នកផ្សព្វផ្សាយសាសនាបានអញ្ជើញ ម៉េសិន ឲ្យទទួលបុណ្យជ្រមុជទឹក ។ គាត់មិនយល់ថា ហេតុអ្វីបានជាពិធីបុណ្យជ្រមុជទឹកសំខាន់នោះទេ ។

នីកូល ចង់ដឹងពីមូលហេតុដែលមនុស្សត្រូវទទួលបុណ្យជ្រមុជទឹក ។ តើវាល្អត្រង់ណាខ្លះ ?

សិស្សអាចធ្វើការតែម្នាក់ឯង ឬជាក្រុមតូចៗដើម្បីសិក្សា ម៉ាថាយ ៣:១៣–១៧ ; នីហ្វៃទី២ ៣១:៥–១២, ១៧–១៨ និង នីហ្វៃទី៣ ១១:១៩–២២ ដោយស្វែងរកសេចក្តីពិត ដែលអាចជួយបុគ្គលម្នាក់ៗនៅក្នុងស្ថានភាពទាំងនេះបាន ។

សូមផ្តល់ឱកាសឲ្យសិស្សចែកចាយចម្លើយរបស់ពួកគេចំពោះស្ថានភាពទាំងនេះ ។