ផែនទី ទី១១
ដែនដីបរិសុទ្ធនៅសម័យព្រះគម្ពីរសញ្ញាថ្មី
ជ
សំគាល់នៃផែនទី ទី១១
ព្រំដែននយោបាយ
ស៊ីដូន
អាប៊ីលេន
សារិបតា
ភ្នំល្បាណូន
ដាម៉ាស
លីតានី
ស៊ីរី
ភ្នំហ៊ើម៉ូន
ផើផើរ
ទីរ៉ុស
ភីនីស៊ី
សេសារា ភីលីព
ច្រកភ្នំហ៊ូឡេ
កាលីឡេ
ផ្ទលេមេ (អាកូរ)
ខូរ៉ាស៊ីន
បេតសៃដា
កាពើណិម
គីសុន
កាណា
ម៉ាក់ដាឡា
សមុទ្រកាលីឡេ (គេនេសារ៉ែត)
ភ្នំកើមែល
ណាសារ៉ែត
ទីបេរាស
ភ្នំតាបោរ
យើរមុក
ណាអ៊ីន
គេរ៉ាស៊ីន
សេសារា
ភ្នំគីលបោ
ដេកាប៉ូល
សាម៉ារី
សាលិម?
សាម៉ារី
អេណូន?
វាលទំនាបសារ៉ុន
ស៊ូខារ
ភ្នំអេបាល
យ៉ាបុក
យ៉ុបប៉េ
ភ្នំកេរិស៊ីម
អើរីម៉ាថេ?
អាយ៉ាឡូន
បេត-អែល
ទន្លេយ័រដាន់
ពើរា
ភីឡាដិលភា
យេរីខូរ
សមុទ្រធំ (សមុទ្រមេឌីទែរ៉ាណេ)
អាសូត
សូរេក
អេម៉ោស
បេថាបារ៉ា
យេរូសាឡិម
ភ្នំដើមអូលីវ
បេតផាសេ
បេថានី
វាលទំនាបម៉ូអាប់
ភ្នំនេបូរ
អាសកេឡូន
អេឡា
បេថ្លេហិម
យូដា
កាសា
ហេប្រុន
ម៉ាខារ
កេរ៉ា
អេដំម
សមុទ្រស្លាប់
អើណូន
បេសោរ
បៀរ-សេបា
ទីរហោស្ថានយូដា
ណាបាធា
សេរេត
គីឡូម៉ែត្រ
០ ២០ ៤០ ៦០
ក ខ គ ឃ
១ ២ ៣ ៤ ៥ ៦ ៧ ៨
●១
●១
●២
●២
●៣
●៤
●៥
●៦
●៧
●៨
●៩
●១០
●១១
●១២
●១៣
●១៤
●១៥
●១៦
●១៧
-
ទីរ៉ុស និងស៊ីដូន ព្រះយេស៊ូវទ្រង់បានប្រៀបធៀបក្រុងខូរ៉ាស៊ីន និងក្រុងបេតសៃដា ទៅនឹងក្រុងទីរ៉ុស និងក្រុងស៊ីដូន (ម៉ាថាយ ១១:២០–២២)។ ទ្រង់បានប្រោសកូនស្រីរបស់ស្ត្រីពីសាសន៍ដទៃម្នាក់ (ម៉ាថាយ ១៥:២១–២៨)។
-
ភ្នំនៃការប្រែរូប ព្រះយេស៊ូវទ្រង់បានប្រែរូបនៅចំពោះពេត្រុស, យ៉ាកុប, និង យ៉ូហាន ហើយពួកគេបានទទួលកូនសោទាំងឡាយនៃនគរ (ម៉ាថាយ ១៧:១–១៣)។ (មនុស្សខ្លះជឿជាក់ថា ភ្នំនៃការប្រែរូប គឺជាភ្នំហ៊ើម៉ូន មនុស្សខ្លះទៀតជឿជាក់ថាជាភ្នំតាបោរវិញ)។
-
សេសារា ភីលីព ពេត្រុសបានធ្វើបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ហើយជាកូនសោទាំងឡាយនៃនគរដែលបានសន្យាទុក (ម៉ាថាយ ១៦:១៣–២០)។ ព្រះយេស៊ូវទ្រង់បានប្រាប់ទុកជាមុន អំពីការសុគត និងដំណើររស់ឡើងវិញរបស់ទ្រង់ផ្ទាល់ (ម៉ាថាយ ១៦:២១–២៨)។
-
ភូមិភាគកាលីឡេ ព្រះយេស៊ូវទ្រង់បានចំណាយព្រះជន្មាយុ និងការងារបម្រើរបស់ទ្រង់នៅស្រុកកាលីឡេ (ម៉ាថាយ ៤:២៣–២៥)។ នៅទីនេះហើយដែលទ្រង់បានប្រទានការបង្រៀននៅលើភ្នំ (ម៉ាថាយ ៥–៧); បានប្រោសមនុស្សឃ្លង់ (ម៉ាថាយ ៨:១–៤); ហើយបាន រើស, តែងតាំង, និងចាត់ពួកសាវក ១២ នាក់ឲ្យទៅបង្រៀនមានតែយូដាស-អ៊ីស្ការីយ៉ុតទេដែលមិនមែនមកពីស្រុកកាលីឡេ (ម៉ាកុស ៣:១៣–១៩)។ នៅស្រុកកាលីឡេនេះហើយដែលព្រះគ្រីស្ទ កាលមានព្រះជន្មរស់ឡើងវិញ នោះទ្រង់បានលេចមកឲ្យពួកសាវកឃើញ (ម៉ាថាយ ២៨:១៦–២០)។
-
សមុទ្រកាលីឡេ ក្រោយមកហៅថា សមុទ្រទីបេរាស ព្រះយេស៊ូវទ្រង់បានបង្រៀនចេញពីទូករបស់ពេត្រុស (លូកា ៥:១–៣) ហើយបានហៅពេត្រុស អនទ្រេ យ៉ាកុប និងយ៉ូហានឲ្យធ្វើជាពួកអ្នកនេសាទមនុស្ស (ម៉ាថាយ ៤:១៨–២២; លូកា ៥:១–១១)។ ទ្រង់ក៏បានសម្ងប់ព្យុះ (លូកា ៨:២២–២៥), បានបង្រៀននូវពាក្យប្រៀបប្រដូចចេញពីទូក (ម៉ាថាយ ១៣), ហើយបានយាងលើទឹកសមុទ្រ (ម៉ាថាយ ១៤:២២–៣២), ហើយលេចមកឲ្យពួកសិស្សរបស់ទ្រង់ឃើញ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ (យ៉ូហាន ២១)។
-
បេតសៃដា ពេត្រុស, អនទ្រេ, និងភីលីពបានកើតនៅក្រុងបេតសៃដា (យ៉ូហាន ១:៤៤)។ ព្រះយេស៊ូវទ្រង់បានចេញទៅជាមួយ នឹងពួកសាវកដោយឡែក នៅជិតក្រុងបេតសៃដា។ ហ្វូងមនុស្សបានដើរតាមទ្រង់ ហើយទ្រង់បានប្រទានអាហារដល់មនុស្ស ៥ ពាន់នាក់ (លូកា ៩:១០–១៧; យ៉ូហាន ៦:១–១៤)។ នៅទីនេះហើយដែលព្រះយេស៊ូវទ្រង់បានប្រោសមនុស្សខ្វាក់ម្នាក់ (ម៉ាកុស ៨:២២–២៦)។
-
កាពើណិម នេះជាស្រុករបស់ពេត្រុស (ម៉ាថាយ ៨:៥, ១៤)។ នៅកាពើណិមនេះហើយដែលម៉ាថាយបានហៅថាជា « ក្រុងផ្ទាល់ » របស់ព្រះយេស៊ូវ នោះព្រះយេស៊ូវទ្រង់បានប្រោសមនុស្សស្លាប់ដៃស្លាប់ជើង (ម៉ាថាយ ៩:១–៧; ម៉ាកុស ២:១–១២), បានប្រោសបាវបម្រើរបស់មេទ័ពម្នាក់ បានប្រោសម្ដាយក្មេករបស់ពេត្រុស (ម៉ាថាយ ៨:៥–១៥), បានហៅម៉ាថាយឲ្យធ្វើជាសាវកម្នាក់ របស់ទ្រង់ (ម៉ាថាយ ៩:៩), បានបើកភ្នែកមនុស្សខ្វាក់ឲ្យមើលឃើញបានបណ្ដេញអារក្សចេញ (ម៉ាថាយ ៩:២៧–៣៣), បានប្រោសមនុស្សម្នាក់ ដែលមានដៃស្វិតនៅថ្ងៃឈប់សំរាក (ម៉ាថាយ ១២:៩–១៣), បានប្រទានបទបង្រៀនអំពីនំប៉័ងជីវិត (យ៉ូហាន ៦:២២–៦៥), ហើយបានយល់ព្រមបង់ពន្ធ ដោយប្រាប់ពេត្រុសឲ្យទៅយកប្រាក់ពីមាត់ត្រី (ម៉ាថាយ ១៧:២៤–២៧)។
-
ម៉ាក់ដាឡា នេះជាស្រុករបស់នាងម៉ារាពីស្រុកម៉ាក់ដាឡា (ម៉ាកុស ១៦:៩)។ ព្រះយេស៊ូវទ្រង់បានមកទីនេះ ក្រោយពីបានប្រទានអាហារដល់មនុស្ស ៤ ពាន់នាក់ (ម៉ាថាយ ១៥:៣២–៣៩), ហើយពួកផារីស៊ី និងពួកសាឌូស៊ីបានសូមឲ្យទ្រង់បង្ហាញទីសំគាល់ពីស្ថានសួគ៌ (ម៉ាថាយ ១៦:១–៤)។
-
កាណា ព្រះយេស៊ូវទ្រង់បានធ្វើឲ្យទឹកក្លាយទៅជាស្រាទំពាំងបាយជូរ (យ៉ូហាន ២:១–១១) ហើយបានប្រោសកូនប្រុសរបស់នាម៉ឺនម្នាក់នៅកាពើណិម (យ៉ូហាន ៤:៤៦–៥៤)។ កាណាគឺជាស្រុករបស់ណាថាណែល (យ៉ូហាន ២១:២)។
-
ណាសារ៉ែត ទេវតាបានមកជួប ហើយប្រាប់នាងម៉ារា និងយ៉ូសែបនៅភូមិណាសារ៉ែត (ម៉ាថាយ ១:១៨–២៥; លូកា ១:២៦–៣៨; ២:៤–៥)។ កាលបានវិលមកពីស្រុកអេស៊ីព្ទវិញ នោះព្រះយេស៊ូវបានចំណាយកុមារវ័យ និងយុវវ័យនៅទីនេះ (ម៉ាថាយ ២:១៩–២៣; លូកា ២:៥១–៥២), បានប្រកាសប្រាប់ថា ទ្រង់ជាព្រះមែស៊ី ហើយរាស្ត្ររបស់ទ្រង់បានបដិសេធថាមិនស្គាល់ទ្រង់ (លូកា ៤:១៤–៣២)។
-
យេរីខូរ ព្រះយេស៊ូវទ្រង់បានប្រទានពន្លឺដល់មនុស្សខ្វាក់ (លូកា ១៨:៣៥–៤៣)។ ទ្រង់ក៏បានសោយជាមួយនឹងសាខេ « ជាមេលើពួកអ្នកយកពន្ធ » (លូកា ១៩:១–១០)។
-
បេថាបារ៉ា យ៉ូហាន-បាទីស្ទបានធ្វើបន្ទាល់ថាលោកគឺជា « សំឡេងដែលបន្លឺឡើងនៅទីរហោស្ថាន » (យ៉ូហាន ១:១៩–២៨)។ យ៉ូហានបានធ្វើបុណ្យជ្រមុជទឹកថ្វាយព្រះយេស៊ូវ នៅក្នុងទន្លេយ័រដាន់ ហើយបានធ្វើបន្ទាល់ថា ព្រះយេស៊ូវគឺជាកូនចៀមនៃព្រះ (យ៉ូហាន ១:២៨–៣៤)។
-
ទីរហោស្ថាននៅយូដា យ៉ូហាន-បាទីស្ទបានផ្សាយសាសនានៅឯទីរហោស្ថាននេះ (ម៉ាថាយ ៣:១–៤) ជាទីដែលព្រះយេស៊ូវបានតមអាហារអស់ ៤០ ថ្ងៃ ហើយត្រូវបានល្បួង (ម៉ាថាយ ៤:១–១១)។
-
អេម៉ោស ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ ទ្រង់បានយាងតាមផ្លូវទៅភូមិអេម៉ោស ជាមួយនឹងសិស្សរបស់ទ្រង់ពីរនាក់ (លូកា ២៤:១៣–៣២)។
-
បេតផាសេ ពួកសិស្សពីរនាក់បានបញ្ជិះព្រះយេស៊ូវលើកូនលា ក្នុងកាលទ្រង់យាងចូលក្រុងយេរូសាឡិមដោយជោគជ័យ (ម៉ាថាយ ២១:១–១១)។
-
បេថានី នេះហើយជាស្រុករបស់នាងម៉ារា, នាងម៉ាថា និងឡាសារ (យ៉ូហាន ១១:១)។ នាងម៉ារាបានស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយព្រះយេស៊ូវបានមានព្រះបន្ទូលទៅនាងម៉ាថាឲ្យរើស « ចំណែកយ៉ាងល្អ » (លូកា ១០:៣៨–៤២); ព្រះយេស៊ូវបាន ប្រោសឡាសារឲ្យរស់ពីស្លាប់ឡើងវិញ (យ៉ូហាន ១១:១–៤៤) ហើយនាងម៉ារាបានលាបព្រះបាទារបស់ព្រះយេស៊ូវនឹងប្រេង (ម៉ាថាយ ២៦:៦–១៣; យ៉ូហាន ១២:១–៨)។
-
បេថ្លេហិម ព្រះយេស៊ូវបានប្រសូតមក ហើយបានផ្ដេកនៅលើស្នូក (លូកា ២:១–៧) ពួកទេវតាបានទៅប្រាប់ពួកអ្នកគង្វាលសត្វ ចៀមអំពីកំណើតរបស់ព្រះយេស៊ូវ (លូកា ២:៨–២០) ពួកអ្នកប្រាជ្ញត្រូវបាននាំផ្លូវដោយផ្កាយមួយទៅរកព្រះយេស៊ូវ (ម៉ាថាយ ២:១–១២) ហើយស្ដេចហេរ៉ូឌបានសម្លាប់កូនក្មេងចោល (ម៉ាថាយ ២:១៦–១៨)។