១០. ជណ្ដើរទៅកាន់ព្រះវិហារ
ទីធ្លាព្រះវិហារចែកចេញជាទីលាន ហើយទីលានខាងក្រៅនៅទាបជាងគេបង្អស់។ ពួកអ្នកមកថ្វាយបង្គំបានចូលតាមទ្វារនានា មានទាំងទ្វារទាំងនោះដែលនាំទៅជាន់លើ គឺពីជណ្ដើរទៅកាន់ទីលានខាងក្រៅ រួចហើយចូលទៅទីលានខាងក្រុង។ មានមនុស្សរាប់លាននាក់បាន ឡើងជណ្ដើរទាំងនេះតាមតំណពេលតមក មានទាំងព្រះរាជបុត្រានៃព្រះផង។ កាលកងទ័ពទីតុសបំផ្លាញព្រះវិហារចោល នៅឆ្នាំ ៧០ គ.ស. នោះជណ្ដើរត្រូវបានលុបទៅដោយសំរាម។ គេបានជីកឃើញជណ្ដើរកាលគេជីកភាគនៃទីក្រុងយេរូសាឡិមចាស់។
ព្រឹត្តិការណ៍សំខាន់ ៖ លោកអេសេគាលបានឃើញការនិមិត្តមួយ អំពីទំហំ និងរាងព្រះវិហារនៅអនាគតកាល (អេសេ. ៤០)។ (សូមមើល សេចក្ដីណែនាំដល់បទព្រះគម្ពីរ, « ព្រះវិហារ, ដំណាក់នៃព្រះអម្ចាស់ »)។