ជំនួយ​ការសិក្សា
២៨. ដាន់


២៨. ដាន់

ទី​ក្រុង​បុរាណ​នេះ​គេ​បាន​ហៅថា លេសែម (យ៉ូស្វេ ១៩:៤៧) ឬ ឡាអ៊ីស (ពួក​ចៅ. ១៨:៧, ១៤) កាលពី​មុន​ពួក​អ៊ីស្រាអែល​ច្បាំង​យក​ដែនដី។ មាន​ជ្រោះ​ទាំង​ឡាយ​នៅ​កន្លែង​នេះ ព្រម​ទាំង​ជ្រោះ​សេសារា ភីលីព ដែល​ជា​ក្បាលទឹក​ដ៏​សំខាន់ៗ​នៃ​ទន្លេ​យ័រដាន់។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ លោក​អ័ប្រាហាំ​បាន​ជួយសង្គ្រោះ​ឡុត (លោកុ. ១៤:១៣–១៦)។ ពូជ​អំបូរ​របស់​ដាន់​បាន​យក​កន្លែង​នេះ​បាន ហើយ​បាន​ឲ្យ​ឈ្មោះ​ថា ដាន់ (យ៉ូស្វេ ១៩:៤៧–៤៨)។ ស្ដេច​យេរ៉ូបោម​បាន​ដំ​ឡើង​កូន​គោ​មាស ជា​បុព្វ​ហេតុ​ដែល​ធ្វើ​ឲ្យ​ពូជ​ទាំង​១០ អំបូរ​ដែល​នៅ​ខាង​ជើង​ត្រូវ​រលំ (១ ពង្សាវ. ១២:២៦–៣៣)។ ក្រុង​ដាន់​គឺជា​ទី​ក្រុង​នៃ​អ៊ីស្រាអែល ដែល​នៅ​ខាង​ជើង​បំផុត — ម្ល៉ោះ​ហើយ បទគម្ពីរ​សំដៅ​ទៅ​ដែនដី​នៃ​អ៊ីស្រាអែល​ថា « ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ក្រុង​ដាន់ » (២ របា. ៣០:៥; បៀរ-សេបា​គឺជា​ទី​ក្រុង​ដែល​នៅ​ទិស​ខាង​ត្បូង​បំផុត)។ (សូម​មើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ, « ដាន់ »)។

រូបថត ទី​២៨

២៨. ដាន់ ទី​ក្រុង​មួយ​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​សង់​នៅ​ទី​នេះ ដែល​ជា​ព្រំដែន​ខាង​ជើង​បំផុត​នៃ​ស្រុក​អ៊ីស្រាអែល។