៩. ព្រះវិហារហេរ៉ូឌ
រូបថតនេះគឺជារូបគំរូពីព្រះវិហារហេរ៉ូឌ ដូចដែលគេស្មាននៅឆ្នាំ ៦៧ គ.ស.។ កំផែងដែលព័ទ្ធជុំវិញបរិវេណព្រះវិហារនោះមានទីបរិសុទ្ធ ដូចជា បរិសុទ្ធលើអស់ទាំងបរិសុទ្ធ ទីបរិសុទ្ធ និងទីលានបី។
ព្រឹត្តិការណ៍សំខាន់ៗ ៖ យ៉ូសែប និងនាងម៉ារាបានយកទារកយេស៊ូវទៅថ្វាយនៅព្រះវិហារ (លូកា ២:២២–៣៨)។ ព្រះអម្ចាស់ទ្រង់បានបង្រៀននៅក្នុងព្រះវិហារ កាលមានព្រះជន្មាយុ ១២ ជន្ម (លូកា ២:៤១–៤៦)។ ព្រះអម្ចាស់បានដេញពួកអ្នកដូរប្រាក់ចេញពីព្រះវិហារ (ម៉ាថាយ ២១:១២–១៣) ហើយបានព្យាករប្រាប់អំពីការបំផ្លិចបំផ្លាញនៃព្រះវិហារ (ម៉ាថាយ ២៤:១–២)។ ព្រះវិហារនៅអនាគតកាលនឹងត្រូវបានសងនៅក្រុងយេរូសាឡិម (អេសេ. ៤០–៤៨; សាការី ៨:៧–៩)។ (សូមមើល សេចក្ដីណនាំដល់បទ ព្រះគម្ពីរ, « ព្រះវិហារ, ដំណាក់នៃព្រះអម្ចាស់ »)។
៩. ព្រះវិហារហេរ៉ូឌ រូបគំរូនេះគិតថាដូចព្រះវិហារពីបុរាណពិត គិតតាមទំហំ។