១៥. យេរីខូរ
រូបថតនេះបង្ហាញរុក្ខជាតិដែលមាននៅក្រុងយេរីខូរសព្វថ្ងៃនេះ។ កាលពីបុរាណ យេរីខូរគឺជាទីក្រុងមួយដែលមានកំផែងព័ទ្ធជុំវិញនៅក្នុងច្រកភ្នំនៃទន្លេយ័រដាន់ គឺនៅ ២៥២ ម. ក្រោមផ្ទៃសមុទ្រ។ យេរីខូរគឺជាកន្លែងដែលមានជីជាតិខាងដំណាំ ដែលមានដើមត្នោត និងដើមក្រូចលូតលាស់ជាបរិបូរ។ នៅខាងក្រោយ គឺជាភ្នំនៃការប្រែរូបពីបុរាណ (ម៉ាថាយ ៤:១–១១)។
ព្រឹត្តិការណ៍សំខាន់ៗ ៖ នៅក្បែរទីនេះហើយដែលយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែលបានឆ្លងទន្លេយ័រដាន់មុនដំបូងចូលទៅឯដែនដីសន្យា (យ៉ូស្វេ ២:១–៣; ៣:១៤–១៦)។ ព្រះអម្ចាស់ទ្រង់បានបណ្ដាលឲ្យកំផែងរលំដោយអព្ភូតហេតុនៅមុខកងទ័ពអ៊ីស្រាអែល (យ៉ូស្វេ ៦; សូមមើលផង ហេព្រើរ ១១:៣០)។ យ៉ូស្វេបានដាក់បណ្ដាសាដល់ទីក្រុង (យ៉ូស្វេ ៦:២៦), ដែលបានសម្រេច (១ ពង្សាវ. ១៦:៣៤)។ លោកអេលីសេបានប្រោសទឹកយេរីខូរ (២ ពង្សាវ. ២:១៨–២២)។ ព្រះអង្គសង្គ្រោះបានយាងកាត់ទីនេះ កាលទ្រង់យាងទៅក្រុងយេរូសាឡិមលើកក្រោយបង្អស់, បានប្រោសបារទីមេជាមនុស្សខ្វាក់, ហើយបានស្នាក់នៅជាមួយសាខេ ជាអ្នកយកពន្ធ (ម៉ាកុស ១០:៤៦–៥២; លូកា ១៨:៣៥–៤៣; ១៩:១–១០)។ ផ្លូវទៅក្រុងយេរីខូរ ពីក្រុងយេរូសាឡិម គឺបានយកមកប្រើក្នុងពាក្យប្រៀបប្រដូច អំពីសាសន៍សាម៉ារីដែលល្អម្នាក់ (លូកា ១០:៣០–៣៧)។
១៥. យេរីខូរ នេះគឺជាទីក្រុងទីមួយដែលយ៉ូស្វេវាយបាន (សូមមើលគម្ពីរ យ៉ូស្វេ ៦:២–២០); ក្រុងយេរីខូរគឺជាទីក្រុងមួយដ៏ចាស់បុរាណបំផុត។