ផែនទី ទី១៣
ដំណើររបស់សាវកប៉ុលទៅផ្សាយសាសនា
-
កាសា ភីលីពបានផ្សាយពីព្រះយេស៊ូវ ហើយបានធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្សកម្រៀវម្នាក់ សាសន៍អេធីយ៉ូពី តាមផ្លូវទៅក្រុងកាសា (កិច្ចការ ៨:២៦–៣៩)។
-
យេរូសាឡិម-សូមមើលផែនទី លេខ ១២ សម្រាប់ព្រឹត្តិការណ៍ទាំងឡាយនៅក្រុងយេរូសាឡិម។
-
យ៉ុបប៉េ ពេត្រុសបានឃើញការនិមិត្តមួយថា ព្រះទ្រង់បានអនុញ្ញាតឲ្យពួកសាសន៍ដទៃបានអំណោយទានខាងការប្រែចិត្ត (កិច្ចការ ១០; ១១:៥–១៨)។ ពេត្រុសបានប្រោសនាងតេប៊ីថាឲ្យរស់ពីស្លាប់ឡើងវិញ (កិច្ចការ ៩:៣៦–៤២)។
-
សាម៉ារី ភីលីពបានធ្វើការងារបម្រើនៅស្រុកសាម៉ារី (កិច្ចការ ៨:៥–១៣) ហើយក្រោយមក ពេត្រុស និងយ៉ូហានបានបង្រៀន នៅទីនេះ (កិច្ចការ ៨:១៤–២៥)។ បន្ទាប់ពីពួកគេបានប្រទានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ នោះស៊ីម៉ូន ជាគ្រូអាបធ្មប់ បានខំរកទិញអំណោយទាននេះពីពួកគេ (កិច្ចការ ៨:៩–២៤)។
-
សេសារា នៅទីនេះហើយដែលបន្ទាប់ពីទេវតាបានធ្វើការងារបម្រើដល់មេទ័ពម្នាក់ ឈ្មោះកូនេលាស នោះពេត្រុសបានអនុញ្ញាតឲ្យលោកទទួលបុណ្យជ្រមុជទឹក (កិច្ចការ ១០)។ នៅទីនេះហើយដែលប៉ុលបានដោះសាខ្លួននៅចំពោះស្ដេចអ័គ្រីប៉ា (កិច្ចការ ២៥–២៦; សូមមើលផង យ.ស.—ប្រវត្តិ ១:២៤–២៥)។
-
ដាម៉ាស ព្រះយេស៊ូវទ្រង់បានលេចមកឲ្យសុលឃើញ (កិច្ចការ ៩:១–៧)។ បន្ទាប់ពីលោកអាន្ន៉ានាសបានធ្វើឲ្យសុលមើលឃើញវិញ នោះសុលបានទទួលបុណ្យជ្រមុជទឹក ហើយបានចាប់ផ្ដើមការងារបម្រើរបស់លោក (កិច្ចការ ៩:១០–២៧)។
-
អាន់ទីយ៉ូក (នៅស៊ីរី) នៅទីនេះហើយដែលពួកសិស្សត្រូវបានហៅថាជាពួកគ្រីស្ទានលើកទីមួយ (កិច្ចការ ១១:២៦)។ អ័ក្កាបុស បានព្យាករអំពីអំណត់អត់ (កិច្ចការ ១១:២៧–២៨)។ ការបែកបាក់ដ៏ធំមួយបានកើតឡើងនៅអាន់ទីយ៉ូក អំពីការកាត់ស្បែក (កិច្ចការ ១៤:២៦–២៨; ១៥:១–៩)។ នៅអាន់ទីយ៉ូក ប៉ុលបានចាប់ផ្ដើមបេសកកម្មរបស់លោកជាមួយនឹងស៊ីឡាស, បាណាបាស, និងយូដាស-បាសាបាស (កិច្ចការ ១៥:២២, ៣០, ៣៥)។
-
តើសុស ជាស្រុករបស់ប៉ុល ប៉ុលត្រូវបានចាត់ឲ្យមកទីនេះ ដើម្បីរក្សាជីវិតទុក (កិច្ចការ ៩:២៩–៣០)។
-
គីប្រុស បន្ទាប់ពីបានទទួលការបៀតបៀនពួកបរិសុទ្ធខ្លះបានភៀសខ្លួនទៅនៅកោះនេះ (កិច្ចការ ១១:១៩)។ ប៉ុលបានធ្វើដំណើរកាត់កោះគីប្រុស កាលលោកធ្វើដំណើរទៅផ្សាយសាសនាលើកទីមួយ (កិច្ចការ ១៣:៤–៥) ដូចជាបាណាបាស និងម៉ាកុសបានធ្វើនៅពេលក្រោយ (កិច្ចការ ១៥:៣៩)។
-
ប៉ាផុស ប៉ុលបានដាក់បណ្ដាសាដល់គ្រូអាបធ្មប់ម្នាក់នៅទីនេះ (កិច្ចការ ១៣:៦–១១)។
-
ឌើបេ ប៉ុល និងបាណាបាសបានផ្សាយដំណឹងល្អនៅទីក្រុងនេះ (កិច្ចការ ១៤:៦–៧, ២០–២១)។
-
លីស្ត្រា កាលប៉ុលបានប្រោសមនុស្សមានជើងពិការម្នាក់ នោះលោក និងបាណាបាសត្រូវគេបានហៅថាជាព្រះ។ ប៉ុលត្រូវគេចោលថ្ម ហើយគិតថាលោកស្លាប់ ប៉ុន្តែបានមានស្មារតីឡើងវិញ ហើយបានផ្សាយដំណឹងល្អតទៅទៀត (កិច្ចការ ១៤:៦–២១)។ ជាស្រុករបស់ធីម៉ូថេ (កិច្ចការ ១៦:១–៣)។
-
អ៊ីកូនាម នៅបេសកកម្មលើកទីមួយរបស់ពួកគេ នោះប៉ុល និងបាណាបាសបានផ្សាយដំណឹងល្អនៅទីនេះ ហើយត្រូវបានគំរាមកំហែងថានឹងចោលថ្ម (កិច្ចការ ១៣:៥១–១៤:៧)។
-
ឡៅឌីសេ និងកូល៉ុស ក្រុងឡៅឌីសេគឺជាសាខាមួយនៃសាសនាចក្រ ដែលប៉ុលបានទៅជួប ហើយបានទទួលសំបុត្រ (កូល៉ុស ៤:១៦)។ ក៏ជាទីក្រុងមួយក្នុងទីក្រុងប្រាំពីរដែលបានរាយឈ្មោះប្រាប់នៅក្នុងគម្ពីរវិវរណៈ (ទីក្រុងឯទៀតគឺ ៖ ក្រុងអេភេសូរ ក្រុងស្មឺន៉ា ក្រុង ពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស និងក្រុងភីឡាដិលភា សូមមើលគម្ពីរវិវរណៈ ១:១១)។ ក្រុងកូល៉ុសនៅខាងកើតក្រុងឡៅឌីសេ ១៨ គ.ម.។ ប៉ុលបានសរសេរទៅពួកបរិសុទ្ធដែលនៅទីនោះ។
-
អាន់ទីយ៉ូក (នៅពីស៊ីឌា) នៅបេសកកម្មលើកទីមួយរបស់ពួកគេ នោះប៉ុល និងបាណាបាសបានបង្រៀនពួកសាសន៍យូដាថា ព្រះគ្រីស្ទបានកើតមកពីព្រះវង្សហ្លួងដាវីឌ។ ប៉ុលបានប្រគល់ដំណឹងល្អដល់ពួកអ៊ីស្រាអែល រួចហើយដល់ពួកសាសន៍ដទៃ។ ប៉ុល និងបាណាបាសត្រូវគេបៀតបៀន ហើយត្រូវគេបណ្ដេញចេញ (កិច្ចការ ១៣:១៤–៥០)។
-
មីលេត កាលលោកមកធ្វើបេសកកម្មលើកទីបី នោះប៉ុលបានព្រមានពួកអែលឌើរនៃសាសនាចក្រអំពី « ឆ្កែព្រៃដ៏សាហាវ » ដែលនឹងចូលមកក្នុងហ្វូងចៀម (កិច្ចការ ២០:២៩–៣១)។
-
ប៉ាត់ម៉ុស យ៉ូហានត្រូវជាប់គុកនៅកោះនេះ កាលលោកបានឃើញការនិមិត្តទាំងឡាយ ដែលឥឡូវនេះមាននៅក្នុងគម្ពីរវិវរណៈ (វិវរ. ១:៩)។
-
អេភេសូរ អ័ប៉ុឡូសបានផ្សាយដំណឹងល្អនៅទីនេះដោយមានអំណាច (កិច្ចការ ១៨:២៤–២៨)។ កាលមកធ្វើបេសកកម្មលើកទីបី នោះប៉ុលបានបង្រៀននៅក្រុងអេភេសូរអស់ពីរឆ្នាំ ដោយប្រែចិត្តមនុស្សជាច្រើន (កិច្ចការ ១៩:១០, ១៨)។ នៅទីនេះហើយ ដែលលោកបានប្រទានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដោយការដាក់ដៃលើ (កិច្ចការ ១៩:១–៧) ហើយបានសម្ដែងអព្ភូតហេតុជាច្រើន ព្រមទាំងបណ្ដេញអារក្សអសោចិ៍ចេញផង (កិច្ចការ ១៩:៨–២១)។ នៅទីនេះហើយដែលពួកអ្នកថ្វាយបង្គំព្រះឌីអានបានបះបោរទាស់នឹងប៉ុល (កិច្ចការ ១៩:២២–៤១)។ ផ្នែកនៃគម្ពីរវិវរណៈ គឺស្ដីដល់សាសនាចក្រនៅក្រុងអេភេសូរ (វិវរ. ១:១១)។
-
ទ្រអាស កាលប៉ុលមកទីនេះក្នុងដំណើរមកផ្សាយសាសនាលើកទីពីរ នោះលោកបានឃើញការនិមិត្តអំពីមនុស្សម្នាក់ នៅស្រុកម៉ាសេដូនអង្វរសូមជំនួយ (កិច្ចការ ១៦:៩–១២)។ កាលលោកមកធ្វើបេសកកម្មលើកទីបីនៅទីនេះ នោះប៉ុលបានប្រោសអ៊ើទីកុសឲ្យរស់ពីស្លាប់ឡើងវិញ (កិច្ចការ ២០:៦–១២)។
-
ភីលីព ប៉ុល, ស៊ីឡាស, និងធីម៉ូថេបានប្រែចិត្តស្ត្រីម្នាក់ ឈ្មោះលីឌា, បានបណ្ដេញអារក្សអសោចិ៍មួយចេញ ហើយត្រូវគេវាយ (កិច្ចការ ១៦:១១–២៣)។ ពួកគេបានទទួលជំនួយដ៏ឧត្ដមឲ្យរួចពីគុក (កិច្ចការ ១៦:២៣–២៦)។
-
អាថែន កាលប៉ុលទៅធ្វើបេសកកម្មលើកទីពីរនៅក្រុងអាថែន នោះលោកបានផ្សាយនៅភ្នំអើរីយ៉ូសអំពី « ព្រះដ៏ពុំស្គាល់ » (កិច្ចការ ១៧:២២–៣៤)។
-
កូរិនថូស ប៉ុលបានទៅឯកូរិនថូស កាលទៅធ្វើបេសកកម្មលើកទីពីរ ដែលលោកបានស្នាក់នៅជាមួយនឹងអ័គីឡា និងនាងព្រីស៊ីល។ លោកបានផ្សាយដំណឹងល្អនៅទីនេះ ហើយបានធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្សជាច្រើន (កិច្ចការ ១៨:១–១៨)។ ចេញពីក្រុងកូរិនថូស នោះប៉ុលបានសរសេរសំបុត្រទៅពួករ៉ូម។
-
ថែស្សាឡូនីច ប៉ុលបានផ្សាយដំណឹងល្អនៅទីនេះ នៅដំណើរទៅធ្វើបេសកកម្មលើកទីពីររបស់លោក។ ក្រុមផ្សាយសាសនាជាមួយលោកបានចេញពីក្រុងបេរា បន្ទាប់ពីពួកសាសន៍យូដាបានរកធ្វើទុក្ខដល់ពួកគេ (កិច្ចការ ១៧:១–១០)។
-
បេរា ប៉ុល ស៊ីឡាស និងធីម៉ូថេ បានឃើញមនុស្សដែលមានចិត្តល្អដើម្បីបង្រៀននៅដំណើរទៅធ្វើបេសកកម្មលើកទីពីររបស់លោក។ ពួកសាសន៍យូដានៅក្រុងថែស្សាឡូនីចបានដើរតាម ហើយបៀតបៀនពួកគេ (កិច្ចការ ១៧:១០–១៣)។
-
ម៉ាសេដូន ប៉ុលបានបង្រៀននៅទីនេះ នៅដំណើរទៅធ្វើបេសកកម្មលើកទីពីរ និងលើកទីបីរបស់លោក (កិច្ចការ ១៦:៩–៤០; ១៩:២១)។ ប៉ុលបានសរសើរដល់ចិត្តសប្បុរសរបស់ពួកបរិសុទ្ធនៅក្រុងម៉ាសេដូន ដែលបានជូនដល់លោក និងដល់ពួកបរិសុទ្ធដែលក្រីក្រ នៅក្រុងយេរូសាឡិម (រ៉ូម ១៥:២៦; ២ កូរិន. ៨:១–៥; ១១:៩)។
-
មេលីត សំពៅដែលប៉ុលជិះបានបែកបាក់នៅកោះនេះ តាមផ្លូវលោកទៅក្រុងរ៉ូម (កិច្ចការ ២៦:៣២; ២៧:១, ៤១–៤៤)។ លោកគ្មានគ្រោះថ្នាក់អ្វីទេពីពស់ចឹក ហើយបានប្រោសមនុស្សជាច្រើនដែលឈឺនៅកោះមេលីត (កិច្ចការ ២៨:១–៩)។
-
រ៉ូម ប៉ុលបានផ្សាយដំណឹងល្អនៅទីនេះអស់ពីរឆ្នាំ កាលគ្មានស្និទ្ធចេញទៅណាមកណា (កិច្ចការ ២៨:១៦–៣១)។ លោកក៏បានសរសេរសំបុត្រ ឬលិខិតពីរក្បាលទៅពួកអេភេសូរ ពួកភីលីព និងពួកកូល៉ុស និងទៅធីម៉ូថេ និងភីលេម៉ូន កាលជាប់គុកនៅក្រុងរ៉ូម។ ពេត្រុសបានសរសេរសំបុត្រទីមួយរបស់លោកពី « បាប៊ីឡូន » ប្រហែលជាពីក្រុងរ៉ូម គឺក្រោយពីការបៀតបៀនរបស់នេរ៉ូដល់ពួកគ្រីស្ទាននៅឆ្នាំ ៦៤ គ.ស.។ គេជឿទូទៅថា ពេត្រុស និងប៉ុលត្រូវគេធ្វើទុក្ករកម្មនៅទីនេះ។