ជំនួយ​ការសិក្សា
១១. ភ្នំ​ដើម​អូលីវ, ឧទ្យាន អួរសុន ហៃឌ៍


១១. ភ្នំ​ដើម​អូលីវ, ឧទ្យាន អួរសុន ហៃឌ៍

រូប​នេះ​មើល​ទៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​កើត​ពី​ឧទ្យាន អួរសុន ហៃឌ៍ ដែល​នៅ​លើ​ភ្នំ​ដើម​អូលីវ ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម។ នៅ​ជម្រាល​ខាង​លិច​ភ្នំ​ដើម​អូលីវ គឺជា​សួនច្បារ​គែតសេម៉ានី។ នៅ​ថ្ងៃ​ទី ២៤ ខែ​តុលា ឆ្នាំ ១៨៤១ អែលឌើរ​អួរសុន ហៃឌ៍ បាន​ដើរ​ឡើង​ភ្នំ​ដើម​អូលីវ ហើយ​បាន​ថ្វាយ​ពាក្យ​អធិស្ឋាន​ក្នុង​តំណែង​ជា​ព្យាការី ដើម្បី​ការ​វិល​មក​វិញ​នៃ​កូន​ចៅ​របស់​អ័ប្រាហាំ និង​ការ​សង់​ព្រះ​វិហារ។

ព្រឹត្តិការណ៍​សំខាន់ ៖​ពួក​រ៉ូម​បាន​បំផ្លាញ​ក្រុង​យេរូសាឡិម នៅ​ឆ្នាំ ៧០ គ.ស. ដូចដែល​បាន​ប្រាប់​ទុកជាមុន​ដោយ​ព្រះ​អង្គ​សង្គ្រោះ (សូម​មើល យ.ស.—ម៉ាថាយ ១:២៣)។ ព្រះ​អង្គ​សង្គ្រោះ​នឹង​ឈរ​លើ​ភ្នំ​ដើម​អូលីវ​ទៀត​មុន​ការ​លេច​មក​របស់​ទ្រង់​ដល់​អស់​ទាំង​មនុស្ស​លោក។ (សូម​មើល សាការី ១៤:៣–៥; គ. និង ស. ៤៥:៤៨–៥៣; ១៣៣:១៩–២០; សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « ភ្នំ​ដើម​អូលីវ »)។

រូបថត ទី​១១

១១. ភ្នំ​ដើម​អូលីវ, ឧទ្យាន អួរសុន ហៃឌ៍ នៅ​ក្បែរ​ទី​នេះ នៅ​ឆ្នាំ ១៨៤១ អែលឌើរ​អួរសុន ហៃឌ៍ បាន​ធ្វើ​ពិធី​ឆ្លង​ដែនដី​បរិសុទ្ធ សម្រាប់​ការ​វិល​មក​វិញ​នៃ​កូន​ចៅ​លោក​អ័ប្រាហាំ។