ជំនួយ​ការសិក្សា
៤. កាដេស-បារនា


៤. កាដេស-បារនា

នេះ​ជា​រូបភាព​មើល​ពី​ទិស​ខាង​ជើង​ឆៀង​ខាង​កើត​នូវ​ច្រក​ភ្នំ​នៃ​ទី​រហោស្ថាន​ដ៏​ធំ (ក៏​ហៅថា ប្រឡាយ​គោក) ដែល​មាន​កាដេស-បារនា។ ស្ទឹង​ដែល​ហូរ​មក​ទី​នេះ​នៅ​រដូវវស្សា ធ្វើ​ឲ្យ​ទី​នេះ​ទៅ​ជា​មាន​ទឹក​ជោកជាំ ហើយ​មាន​ផ្លែ​ផ្កា​ដ៏​បរិបូរ​នៅ​ក្នុង​ទី​រហោស្ថាន​ស៊ីន។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ នេះ​ប្រហែល​កន្លែង​ដែល​លោក​ម៉ូសេ​បាន​ចាត់​មនុស្ស ១២ នាក់​ឲ្យ​ទៅ​ស៊ើប​ការ​មើល​ស្រុក​កាណាន (ជនគ. ១៣:១៧–៣០)។ ទី​នេះ​ទុកជា​ជំរំ​សម្រាប់​ពួក​សាសន៍​អ៊ីស្រាអែល​នៅ​រវាង ៣៨ ឆ្នាំ ក្នុង​កំឡុង​ពេល ៤០ ឆ្នាំ​ដែល​ពួក​គេ​ដើរ​រសាត់​ព្រាត់ នៅ​ក្នុង​ទី​រហោស្ថាន (ចោទិ. ២:១៤)។ នាង​ម៉ារាម​បាន​ស្លាប់ ហើយ​បាន​កប់​នៅ​ទី​នេះ (ជនគ. ២០:១)។ មាន​ព្រឹត្តិការណ៍​អំពី​ការ​បះបោរ​របស់​កូរេ ការ​រអ៊ូរទាំ​នៃ​ប្រជាជន និង​ដំបង​របស់​អើរ៉ុន​ពក​ឡើង (ជនគ. ១៦–១៧)។ នៅ​ក្បែរ​ទី​នេះ លោក​ម៉ូសេ​បាន​វាយ​ថ្ម ហើយ​ក៏​មាន​ទឹក​ហូរ​ចេញ​មក (ជនគ. ២០:៧–១១)។

រូបថត ទី៤

៤. កាដេស-បារនា កន្លែង​នេះ​ដែល​ស្គាល់​ថា កាដេស-បារនា ប្រហែលជា​កន្លែង​ដែល​ពួក​អ៊ីស្រាអែល​បោះជំរំ កាល​ពួក​គេ​នៅ​ក្នុង​ទី​រហោស្ថាន​អស់ ៤០ ឆ្នាំ។