២៦. សេសារា ភីលីព
ជ្រោះនេះគឺនៅឯជើងភ្នំហ៊ើម៉ូន។ វាជាក្បាលទឹកនៃទន្លេយ័រដាន់។ ស្ដេចហេរ៉ូឌ ភីលីព ដែលគ្រប់គ្រងទីនោះ ទ្រង់បានស្ថាបនាទីក្រុងមួយ ដើម្បីតម្កើងកិត្តិយសដល់សេសារ (ជារាជាធិរាជរបស់ទ្រង់) និងដល់រូបអង្គទ្រង់ កាលពីដើម គេហៅទីក្រុងនោះថា ប៉ានាស ហើយឥឡូវនេះ គេហៅថា បានាស ឬសេសារា ភីលីព។
ព្រឹត្តិការណ៍សំខាន់ ៖ ព្រះអង្គសង្គ្រោះទ្រង់បានជួបនឹងពួកសិស្សរបស់ទ្រង់នៅក្រុងសេសារា ភីលីព។ នៅទីនេះហើយដែលពេត្រុសបានប្រកាសថាព្រះអង្គសង្គ្រោះជា « ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ »។ ខណៈនោះ ព្រះអង្គសង្គ្រោះបានសន្យាថានឹង ប្រទានដល់ពេត្រុសនូវ « កូនសោទាំងឡាយនៃនគរស្ថានសួគ៌ » (ម៉ាថាយ ១៦:១៣–២០)។