៣០. កូរិនថូស
ជាក្រុងដ៏ធំមួយនៅខេត្តអាខៃ នៃប្រទេសរ៉ូម។ ក្រុងនេះនៅបួរដីដែលភ្ជាប់ពេឡូប៉ូននេស៊ូវទៅនឹងដែនដីក្រេក ដែលធ្វើជាកំពង់មួយនៅខាងកើត និងនៅខាងលិច។ ក្រុងកូរិនថូស គឺជាទីក្រុងកំពង់មួយដែលស្ដុកស្ដម្ភ ហើយមានឥទ្ធិពល។
ព្រឹត្តិការណ៍សំខាន់ៗ ៖ ប៉ុលបាននៅក្រុងកូរិនថូសមួយឆ្នាំកន្លះ ហើយបានតាំងសាសនាចក្រនៅទីនោះ (កិច្ចការ ១៨:១–១៨)។ ប៉ុលបានសរសេរសំបុត្រជាច្រើនទៅសមាជិកនៃសាសនាចក្រនៅក្រុងកូរិនថូស មានសំបុត្រពីរច្បាប់ដែលឥឡូវនេះ មាននៅក្នុងព្រះគម្ពីរសញ្ញាថ្មី (កូរិនថូស ទី ១ និង ទី ២)។