៥. ផ្នូរទាំងឡាយនៃពួកអយ្យកោ
គឺជាសំណង់មួយដ៏ល្បីល្បាញបំផុតនៅដែនដីបរិសុទ្ធ។ គឺបានសង់នៅហេប្រុនដោយស្ដេចហេរ៉ូឌ ពីលើកន្លែងចាស់បុរាណនៅក្នុងរូងភ្នំ ម៉ាក់ពេឡា ដែលបានទិញដោយលោកអ័ប្រាហាំ ទុកជាកន្លែងកប់ខ្មោចគ្រួសារ (លោកុ. ២៣)។
ព្រឹត្តិការណ៍សំខាន់ៗ ៖ ជាកន្លែងកប់ខ្មោចនាងសារ៉ា (លោកុ. ២៣) និងលោកអ័ប្រាហាំ (លោកុ. ២៥:៩)។ សពលោកអ៊ីសាក នាងរេបិកា និងនាងលេអា ក៏បានកប់នៅទីនេះដែរ (លោកុ. ៤៩:៣០–៣១)។ សពយ៉ូសែបក៏បាននាំពីស្រុកអេស៊ីព្ទ មកស្រុកកាណាន ហើយបានកប់នៅក្នុងរូងភ្នំ (លោកុ. ៥០)។
៥. ផ្នូរទាំងឡាយនៃពួកអយ្យកោ សំណង់នេះដែលនៅឯហេប្រុន គេថាបានសង់លើផ្នូរខ្មោចរបស់លោកអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប។