២. ភ្នំស៊ីណាយ (ហូរែប) និងទីរហោស្ថានស៊ីណាយ
ភ្នំដ៏សំខាន់ទាំងឡាយ គឺជាកំពូលភ្នំយេបិលមូសា (ភ្នំម៉ូសេ)។ មានទីកន្លែងជាច្រើនដែលអាចទៅជាភ្នំស៊ីណាយ។ កន្លែងដែលគេឯងទទួលស្គាល់ គឺជាភ្នំយេបិលមូសា។
ព្រឹត្តិការណ៍សំខាន់ៗ ៖ ព្រះទ្រង់បានលេចមកឯលោកម៉ូសេ ហើយបានប្រទានដល់លោកនូវព្រះបញ្ញត្តិ ១០ប្រការ (និក្ខ. ១៩–២០)។ លោកម៉ូសេ លោកអើរ៉ុន ព្រមទាំងកូនប្រុសរបស់អើរ៉ុនពីរនាក់ និងពួកចាស់ទុំ ៧០ នាក់ បានឃើញ ហើយបានទូលជាមួយនឹងព្រះ (និក្ខ. ២៤:៩–១២)។ ព្រះទ្រង់បានប្រទានដល់លោកម៉ូសេនូវការបង្គាប់ទាំងឡាយ ដើម្បីសង់រោងឧបោសថ (និក្ខ. ២៥–២៨; ៣០–៣១)។ ពួកសាសន៍អ៊ីស្រាអែលបានថ្វាយបង្គំរូបកូនគោមាស ដែលពួកគេបានបបួលឲ្យលោកអើរ៉ុនធ្វើ (និក្ខ. ៣២:១–៨)។ លោកអេលីយ៉ាបានរត់ភៀសខ្លួនទៅដែនដីនេះ ចេញពីច្រកភ្នំយេសរាល ជាទីកន្លែងដែលក្សត្រីយេសិបិលបានគង់នៅ (១ ពង្សាវ. ១៩:១–១៨)។ ទីនេះក៏ជាកន្លែងដែលលោកអេលីយ៉ាបានទូលជាមួយនឹងព្រះ (១ ពង្សាវ. ១៩:៨–១៩)។