១៧. ភ្នំកេរិស៊ីម និងភ្នំអេបាល
មើលទៅទិសខាងលិច ៖ នៅខាងឆ្វេង គឺជាភ្នំកេរិស៊ីម ហើយនៅខាងស្ដាំគឺជាភ្នំអេបាល។ រូបថតនេះ គឺជាភូមិណាប្លុសនៅសព្វថ្ងៃនេះ។ ទីក្រុងស៊ីគែមពីបុរាណ គឺនៅក្នុងច្រកភ្នំរវាងភ្នំទាំងពីរនេះ (គឺនៅខាងស្ដាំរូបថត)។
ព្រឹត្តិការណ៍សំខាន់ ៖ លោកអ័ប្រាហាំបានបោះជំរំនៅស្រុកស៊ីគែម (លោកុ. ១២:៦–៧)។ យ៉ាកុបក៏បានបោះជំរំនៅទីនេះដែរ ហើយបានទិញដីមួយកន្លែង (លោកុ. ៣៣:១៨–២០)។ ភ្នំកេរិស៊ីម គឺជាភ្នំមានពរ រីឯភ្នំអេបាល គឺជាភ្នំត្រូវបណ្ដាសា (ចោទិ. ២៧–២៨)។ នៅភ្នំអេបាល យ៉ូស្វេបានដំឡើងវិមានមួយដែលមានក្រឹត្យវិន័យលោកម៉ូសេ រួចហើយក៏អានក្រឹត្យវិន័យឲ្យពួកសាសន៍អ៊ីស្រាអែលស្ដាប់ (យ៉ូស្វេ ៨:៣០–៣៥)។ឆ្អឹងសពរបស់យ៉ូសែបត្រូវបានកប់នៅស្រុកស៊ីគែម (យ៉ូស្វេ ២៤:៣២)។