ជំនួយ​ការសិក្សា
ផែនទី ទី​៩ ៖ ពិភពលោក​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់


ផែនទី ទី​៩

ពិភពលោក​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់

ផែនទី​ព្រះ​គម្ពីរ​ប៊ីប ទី​៩

កៅកាស

សមុទ្រ​កាស្ពាន

ភ្នំ​អារ៉ារ៉ាត?

សមុទ្រ​ខ្មៅ

អ៊ូរ៉ាទុ

ហូរី

ត្រោយ

ហេត

អ៊ើរ?

ហារ៉ាន (ប៉ាដាន់-អើរ៉ាម)

អាសស៊ើរ

កើកេមីស

មេសូប៉ូតាមា

នីនីវេ

ទន្លេ​អ៊ើប្រាត

អាសស៊ើរ

អាកាឌ (អាខាឌ)

វាលទំនាប​ឌូរ៉ា

ស៊ូសាន (ស៊ូសា)

ទន្លេ​ទីគ្រីស

បាប៊ីឡូន

រ៉ូដូស

គិទីម (គីប្រុស)

បាបិល (ស៊ីណើរ)

ស៊ីរី

កាប់ថោរ (ក្រេត)

អេឡាំ

ស៊ីដូន

ភីនីស៊ី

ដាម៉ាស

បាប៊ីឡូន

ទីរ៉ុស

ទី​រហោស្ថាន​អារ៉ាប់

អ៊ើរ?

សមុទ្រ​គេនេសារ៉ែត (សមុទ្រ​កាលីឡេ)

មេគីដោ

សមុទ្រ​ធំ ឬ​ខាង​លើ (សមុទ្រ​មេឌីទែរ៉ាណេ)

យេរូសាឡិម (សាឡិម)

សមុទ្រ​ប៉ែក​ខាង​ក្រោម (ឈូង​សមុទ្រ​ពើស៊ី)

កាណាន

សមុទ្រ​ប្រៃ (សមុទ្រ​ស្លាប់)

បៀរ-សេបា

ដីសណ្ដ​នីល

កូសែន

ម៉ាឌាន

ទី​រហោស្ថាន​លីប៊ី

អូន

អេស៊ាន-គេប៊ើរ

អេស៊ីព្ទ

នីល

ភ្នំ​ស៊ីណាយ? (ហូរែប)

សមុទ្រ​ក្រហម

គីឡូម៉ែត្រ

០ ១០០ ២០០ ៣០០ ៤០០

ក ខ គ ឃ ង ច ឆ ជ

១ ២ ៣ ៤

●១

●២

●៣

●៤

●៥

●៦

●៧

●៨

●៩

●១០

●១១

●១២

●១៣

●១៤

●១៥

●១៦

●១៧

  1. ភ្នំ​អារ៉ារ៉ាត ជា​កន្លែង​បុរាណ​ដែល​លោក​ណូអេ​បាន​កឿង​ទូក​ធំ (លោកុ. ៨:៤)។ កន្លែង​មែនទែន​នោះ​គ្មាន​នរណា​ស្គាល់​ទេ។

  2. អ៊ើរ ជាទី​លំនៅ​ទី​មួយ​របស់​លោក​អ័ប្រាហាំ ជា​កន្លែង​ដែល​លោក​ជិត​កើ​ត​ទៅ​មនុស្ស​សម្រាប់​ធ្វើ​យញ្ញ​បូជា, បាន​ឃើញ​ទេវតា​នៃ​ព្រះ​យេហូវ៉ា, ហើយ​បាន​ទទួល​យូរីម និង​ធូមីម (លោកុ. ១១:២៨–១២:១; អ័ប្រា. ១; ៣:១)។ (ក៏​សំគាល់​ដែល​ថា កន្លែង​មួយ​ទៀត​សម្រាប់​អ៊ើរ គឺ​នៅ​មេសូប៉ូតាមា​ខាង​ជើង)។

  3. បាប៊ីឡូន, បាបិល (ស៊ីណើរ) លើក​ដំបូង ត្រូវ​បាន​មក​នៅ​ដោយ​គូស ជា​កូន​ប្រុស​របស់​ហាំ និង​ដោយ​នីមរ៉ូឌ។ ជា​កន្លែង​ដើម​នៃ​ពួក​សាសន៍​យ៉ារេឌ នៅ​សម័យ​ប៉ម​នៃ​បាបិល នៅ​ឯ​វាលទំនាប​ស៊ីណើរ។ ក្រោយ​មក ជាទី​ក្រុង​ខេត្ត​បាប៊ីឡូន ហើយ​ជាទី​លំនៅ​របស់​ស្ដេច​នៃ​ពួក​បាប៊ីឡូន ព្រម​ទាំង​ស្ដេច​នេប៊ូក្នេសា ដែល​បាន​ចាប់​ពួក​សាសន៍​យូដា​ជា​ច្រើន​ធ្វើ​ជា​ឈ្លើយ យក​ទៅ​ទី​ក្រុង​នេះ បន្ទាប់​ពី​ការ​បំផ្លិចបំផ្លាញ​ក្រុង​យេរូសាឡិម (៥៨៧ ម.គ.ស.)។ ពួក​សាសន៍​យូដា​ជាប់​នៅ​ជា​ឈ្លើយ​នៅ​ក្រុង​បាប៊ីឡូន​អស់​រយៈ ៧០ ឆ្នាំ រហូត​ដល់​សម័យ​ស្ដេច ស៊ីរូស ដែល​បាន​អនុញ្ញាត​ឲ្យ​ពួក​សាសន៍​យូដា​វិល​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​សង់​ព្រះ​វិហារ។ ដានីយ៉ែល​ជា​ព្យាការី ក៏​បាន​អាស្រ័យ​នៅ​ទី​នេះ​នៅ​ក្រោម​ស្ដេច​នេប៊ូក្នេសា, ស្ដេច​បេលសាសារ, និង​ស្ដេច​ដារីយុស ទី​១ (លោកុ. ១០:១០; ១១:១–៩; ២ ពង្សាវ. ២៤–២៥; យេរេ. ២៧:១–២៩:១០; អេសេ. ១:១; ដានី. ១–១២; អោមណៃ ១:២២; អេធើរ ១:៣៣–៤៣)។

  4. ស៊ូសាន (ស៊ូសា) ជា​រាជធានី​នៃ​អាណាចក្រ​ពើស៊ី នៅ​ក្រោម​រជ្ជកាល​របស់​ស្ដេច​ដារីយុស ទី​១ (ដារីយុស​ដ៏​មហិមា), ស្ដេច​ស៊ើកសេស (អ័ហាស៊ូរុស), និង​ស្ដេច​អើ​ថា​ស៊ើកសេស។ ជាទី​លំនៅ​របស់​ព្រះ​នាង​អេសធើរ​គឺ​សេចក្ដី​ក្លាហាន និង​សេចក្ដី​ជំនឿ​របស់​ព្រះ​នាង​នេះ​ហើយ ដែល​បាន​ជួយសង្គ្រោះ​ពួក​សាសន៍​យូដា។ ដានីយ៉ែល និង​នេហេមា ក្រោយ​មក​បាន​បម្រើ​នៅ​ទី​នេះ (នេហេ. ១:១; ២:១; នាង​អេសធើរ ១:១; ដានី. ៨:២)។

  5. វាលទំនាប​ឌូរ៉ា សាដ្រាក់, មែសាក់, និង​អ័បេឌ-នេកោ ត្រូវ​បាន​បោះ​ទៅ​ក្នុង​ឡ​ភ្លើង នៅ​ពេល​ពួក​គេ​មិន​ព្រម​ថ្វាយ​បង្គំ​រូប​ព្រះ​ធ្វើ​ពី​មាស ដែល​បាន​ធ្វើ​ដោយ​ស្ដេច​នេប៊ូក្នេសា ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាន​រក្សា​ជីវិត​ពួក​គេ​ទុក ហើយ​ពួក​គេ​បាន​ចេញ​មក​ពី​ឡ​ភ្លើង​ដោយ​គ្មាន​គ្រោះថ្នាក់​អ្វី​ឡើយ (ដានី. ៣)។

  6. អាសស៊ើរ ក្រុង​អាសស៊ើរ គឺជា​រាជធានី​ទី​មួយ​របស់​ស្រុក​អាសស៊ើរ​ក្រោយ​មក គឺ​ក្រុង​នីនីវេ។ សាលម៉ានេស៊ើរ ទី​១ និង​ស៊ើកុន ទី​២ ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​អាសស៊ើរ​បាន​ច្បាំង​យក​នគរ​អ៊ីស្រាអែល​ខាង​ជើង ហើយ​បាន​ចាប់​យក​ពូជ​ទាំង​១០ អំបូរ​ទៅ​ជា​ឈ្លើយ នៅ​ឆ្នាំ ៧២១ ម.គ.ស. (២ ពង្សាវ. ១៤–១៥, ១៧–១៩)។ ស្រុក​អាសស៊ើរ​គឺជា​ខ្មាំង​ដល់​ស្រុក​យូដា រហូត​ដល់​ឆ្នាំ ៦១២ ម.គ.ស. កាល​ស្រុក​អាសស៊ើរ​ត្រូវ​បាន​ច្បាំង​យក​ដោយ​ស្រុក​បាប៊ីឡូន។

  7. នីនីវេ ជា​រាជធានី​នៃ​ស្រុក​អាសស៊ើរ។ ស្រុក​អាសស៊ើរ​បាន​ទៅ​ច្បាំង​នឹង​ដែនដី​យូដា រវាង​រាជ្យ​នៃ​ស្ដេច​ហេសេគា និង​ការងារ​បម្រើ​របស់​ព្យាការី​អេសាយ។ ក្រុង​យេរូសាឡិម ជា​រាជធានី​នៃ​ស្រុក​យូដា នោះ​ត្រូវ​បាន​រួច​ផុត​នៅ​ពេល​ទេវតា​បាន​វាយ​ពួក​ទា​ហារ​អាសស៊ើរ ស្លាប់​អស់ ១៨៥,០០០ នាក់ (២ ពង្សាវ. ១៩:៣២–៣៧)។ ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រាប់​ព្យាការី​យ៉ូណាស​ឲ្យ​ទៅ​ហៅ​ប្រជាជន​នៅ​ទី​ក្រុង​ឲ្យ​ប្រែ​ចិត្ត (យ៉ូណាស ១:២; ៣:១–៤)។

  8. ហារ៉ាន លោក​អ័ប្រាហាំ​បាន​ស្នាក់​នៅ​ទី​នេះ​អស់​មួយ​រយៈ មុន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាណាន។ ឪពុក និង​បង​ប្រុស​របស់​លោក​អ័ប្រាហាំ​បាន​នៅ​ទី​នេះ។ នាង​រេបិកា (ម្ដាយ​របស់​អ៊ីសាក) និង​នាង​រ៉ាជែល នាង​លេអា នាង​ប៊ី​ល​ហា និង​នាង​ស៊ី​ល​ផា (ជា​ប្រពន្ធ​ទាំង​ឡាយ​របស់​យ៉ាកុប) ពួក​គេ​បាន​មក​ពី​តំបន់​នេះ (លោកុ. ១១:៣១–៣២; ២៤:១០; ២៩:៤–៦; អ័ប្រា. ២:៤–៥)។

  9. កើកេមីស ផារ៉ោន​នេកោ​បាន​ចាញ់​ស្ដេច​នេប៊ូក្នេសា​នៅ​ទី​នេះ កាលដែល​បញ្ចប់​នូវ​អំណាច​នៃ​ពួក​អេស៊ីព្ទ​នៅ​ស្រុក​កាណាន (២ របា. ៣៥:២០–៣៦:៦)។

  10. ស៊ីដូន ទី​ក្រុង​នេះ​បាន​ស្ថាបនា​ដោយ​ស៊ីដូន ដែល​ជា​ចៅ​របស់​ហាំ ហើយ​ជាទី​ក្រុង​នៃ​ពួក​កាណាន​មួយ​ដែល​នៅ​ជើង​បង្អស់ (លោកុ. ១០:១៥–២០)។ ជាទី​លំនៅ​នៃ​ព្រះ​នាង​យេសិបិល ជា​អ្នក​ដែល​បាន​នាំ​ឲ្យ​មាន​ការ​ថ្វាយ​បង្គំ​ដល់​ព្រះ​បាល​នៅ​ស្រុក​អ៊ីស្រាអែល (១ ពង្សាវ. ១៦:៣០–៣៣)។

  11. ទីរ៉ុស នេះ​ជាទី​ក្រុង​នៅ​តាម​កំពង់ និង​ខាង​ទំនិញ​ទិញដូរ​មួយ​នៅ​សុក​ស៊ីរី។ ស្ដេច​ហ៊ី​រ៉ា​ម​ពី​ក្រុង​ទីរ៉ុស​បាន​បញ្ជូន​ឈើ​តាត្រៅ និង​មាស និង​ពួក​អ្នក​ធ្វើ​ការ​ឲ្យ​ទៅ​ជួយ​ស្ដេច​សាឡូម៉ូន​សង់​ព្រះ​វិហារ​របស់​ទ្រង់ (១ ពង្សាវ. ៥:១–១០, ១៨; ៩:១១)។

  12. ដាម៉ាស លោក​អ័ប្រាហាំ​បាន​ជួយសង្គ្រោះ​ឡុត​នៅ​ជិត​ទី​នេះ។ ដាម៉ាស​ជាទី​ក្រុង​ធំ​មួយ​នៅ​ស្រុក​ស៊ីរី។ នៅ​ក្នុង​រាជ្យ​ស្ដេច​ដាវីឌ ពួក​អ៊ីស្រាអែល​បាន​ច្បាំង​យក​ទី​ក្រុង​នេះ។ លោក​អេលីយ៉ា​បាន​ចាក់​ប្រេង​លាប​ហា​សា​អែល​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ដាម៉ាស (លោកុ. ១៤:១៤–១៥; ២ សាំយូ. ៨:៥–៦; ១ ពង្សាវ. ១៩:១៥)។

  13. កាណាន លោក​អ័ប្រាហាំ និង​កូន​ចៅ​របស់​លោក​ត្រូវ​ព្រះ​អម្ចាស់​ប្រទាន​ដែនដី​នេះ​ឲ្យ​ទុកជា​កេរ្តិ៍​អាករ​ដ៏​អស់​កល្ប​ជានិច្ច (លោកុ. ១៧:៨)

  14. ភ្នំ​ស៊ីណាយ (ហូរែប) ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ជាមួយ​នឹង​លោក​ម៉ូសេ​ចេញ​ពី​គុម្ព​បន្លា​ដែល​ឆេះ (និក្ខ. ៣:១–២)។ លោក​ម៉ូសេ​បាន​ទទួល​ក្រឹត្យ​វិន័យ និង​ព្រះ​បញ្ញត្តិ ១០ ប្រការ (និក្ខ. ១៩–២០)។ ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ជាមួយ​នឹង​លោក​អេលីយ៉ា ដោយ​សំឡេង​តូច​រហៀងៗ (១ ពង្សាវ. ១៩:៨–១២)។

  15. អេស៊ាន-គេប៊ើរ ស្ដេច​សាឡូម៉ូន​បាន​ធ្វើ « នាវា​មួយ​ក្រុម » នៅ​ត្រង់​អេស៊ាន-គេប៊ើរ (១ ពង្សាវ. ៩:២៦)។ ប្រហែលជា​នៅ​កំពង់​នេះ​ហើយ​ដែល​មហាក្សត្រី​ស្រុក​សេ​បា​បាន​ចុះ​សំពៅ​មក​រក​ទ្រង់ បន្ទាប់​ពី​បាន​ឮ​កិត្តិនាម​របស់​សាឡូម៉ូន (១ ពង្សាវ. ១០:១–១៣)។

  16. អេស៊ីព្ទ លោក​អ័ប្រាហាំ​បាន​ធ្វើ​ដំណើរ​មក​ទី​នេះ ពី​ព្រោះ​តែ​សេចក្ដី​អំណត់​អត់​ដ៏​ធំ​មួយ​នៅ​ស្រុក​អ៊ើរ (អ័ប្រា. ២:១, ២១)។ ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រាប់​អ័ប្រាហាំ​ឲ្យ​បង្រៀន​ពួក​អេស៊ីព្ទ នូវ​អ្វីៗ​ដែល​ទ្រង់​បាន​បើក​សម្ដែង​ដល់​លោក (អ័ប្រា. ៣:១៥)។ ពួក​បង​ប្រុស​របស់​យ៉ូសែប​បាន​លក់​លោក​ជា​ទាសករ (លោកុ. ៣៧:២៨)។ យ៉ូសែប​បាន​ក្លាយ​ទៅ​ជា​អ្នក​ត្រួតត្រា​នៅ​ផ្ទះ​របស់​ប៉ូទីផារ​នៅ​ទី​នេះ។ លោក​ត្រូវ​គេ​ចាប់​ដាក់​គុក។ លោក​បាន​បកស្រាយ​សប្ដិ​ជូន​ផារ៉ោន ហើយ​បាន​ទទួល​តំណែង​ដែល​មាន​សិទ្ធិ​អំណាច​នៅ​ស្រុក​អេស៊ីព្ទ។ យ៉ូសែប និង​ពួក​បង​ប្អូន​របស់​លោក​បាន​ជួបជុំ​គ្នា។ យ៉ាកុប និង​ក្រុម​គ្រួសារ​របស់​លោក​បាន​ផ្លាស់​មក​នៅ​ទី​នេះ (លោកុ. ៣៩–៤៦)។ ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​រស់នៅ​ត្រង់​កូសែន កាល​ពួក​គេ​ស្នាក់​នៅ​ស្រុក​អេស៊ីព្ទ (លោកុ. ៤៧:៦)។

    ពួក​អ៊ីស្រាអែល​បាន​កើន​ចំនួន​ជា​ច្រើន « ក៏​បាន​ទៅ​ជា​ស្ដុកស្ដម្ភ​ឡើង​សន្ធឹក » គ្រា​នោះ ពួក​គេ​ត្រូវ​ពួក​អេស៊ីព្ទ​ដាក់​ក្នុង​សេវក​ភាព (និក្ខ. ១:៧–១៤)។ ក្រោយ​ពី​មាន​គ្រោះជា​ច្រើន​កើត​ឡើង ទើប​ផារ៉ោន​អនុញ្ញាត​ឲ្យ​ពួក​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ (និក្ខ. ១២:៣១–៤១)។ លោក​យេរេមា​ត្រូវ​បាន​ចាប់​យក​ទៅ​ស្រុក​អេស៊ីព្ទ (យេរេ. ៤៣:៤–៧)។

  17. កាប់ថោរ (ក្រេត) ជា​ដែនដី​បុរាណ​របស់​ពួក​មីណូរ។