១៨. ដូថាន់ នៅស្រុកសាម៉ារី
ភូមិភាគដែលនៅក្នុងដែនដីបរិសុទ្ធនេះ គឺមានទៅដោយជួរ និងច្រកភ្នំទាំងឡាយ។ វាជាទីដែលមានវាលស្មៅល្អ។ កាលពួកសាសន៍អ៊ីស្រាអែលមកតាំងទីនៅភូមិភាគនេះត្រូវបានប្រគល់ដល់ម៉ាន៉ាសេ។
ព្រឹត្តិការណ៍សំខាន់ៗ ៖ នៅក្នុងច្រកភ្នំដូថាន់នេះហើយដែលយ៉ូសែបត្រូវបានលក់ទៅស្រុកអេស៊ីព្ទ (លោកុ. ៣៧:១២–២៨)។ អូបាឌា បានជួយសង្គ្រោះពួកព្យាការី ១០០ នាក់ ដោយបានលាក់ពួកគេទុកនៅក្នុងរអាងថ្ម កាលនាងយេសិបិលខំរកសម្លាប់ពួកព្យាការីនៃពួកអ៊ីស្រាអែលចោល (១ ពង្សាវ. ១៨:១៣)។ កងទ័ពនៃពួកស៊ីរីបានហ៊ុមលោកអេលីយ៉ា និងបាវបម្រើលោក ជាអ្នកដែលព្រះអម្ចាស់បានជួយសង្គ្រោះដោយអព្ភូតហេតុ (២ ពង្សាវ. ៦:១៣–២៣)។
១៨. ដូថាន់ នៅស្រុកសាម៉ារី នៅច្រកភ្នំដ៏មានជីជាតិនេះហើយដែលពួកបងប្រុសរបស់យ៉ូសែបបានមកឃ្វាលចៀម កាលពួកគេលក់ប្អូនប្រុសទៅពួកអ្នកជំនួញសាសន៍ម៉ាឌាន និងសាសន៍អ៊ីស្មាអែល។