ផែនទី ទី២
ការនិក្ខមនំរបស់ពួកអ៊ីស្រាអែលពីស្រុកអេស៊ីព្ទ និងការចូលស្រុកកាណាន
-
រ៉ាមសេស ពួកអ៊ីស្រាអែលត្រូវបានបណ្ដេញចេញពីសុកអេស៊ីព្ទ (និក្ខ. ១២; ជនគ. ៣៣:៥)។
-
សិកូត បន្ទាប់ពីពួកហេព្រើរបានចេញពីទីជំរំទីមួយនេះ ព្រះអម្ចាស់ទ្រង់បានយាងមកជួបពួកគេក្នុងពពកនៅពេលថ្ងៃ ហើយក្នុងបង្គោលភ្លើងនៅពេលយប់ (និក្ខ. ១៣:២០–២២)។
-
ពីហាហីរ៉ុថ ពួកអ៊ីស្រាអែលបានឆ្លងសមុទ្រក្រហម (និក្ខ. ១៤; ជនគ. ៣៣:៨)។
-
ម៉ារ៉ា ព្រះអម្ចាស់ទ្រង់បានធ្វើឲ្យទឹកម៉ារ៉ាទៅជាសាប (និក្ខ. ១៥:២៣–២៦)។
-
អេលីម ពួកអ៊ីស្រាអែលបានបោះជំរំនៅក្បែរក្បាលទឹក ១២ (និក្ខ. ១៥:២៧)។
-
ទីរហោស្ថានស៊ីន ព្រះអម្ចាស់ទ្រង់បានចាត់ឲ្យមាននំម៉ាន៉ា និងសត្វក្រួច ដើម្បីឲ្យអាហារដល់ពួកអ៊ីស្រាអែល (និក្ខ. ១៦)។
-
រេផិឌីម ពួកអ៊ីស្រាអែលបានច្បាំងជាមួយនឹងពួកអាម៉ាលេក (និក្ខ. ១៧:៨–១៦)។
-
ភ្នំស៊ីណាយ (ភ្នំហូរែប ឬ ភ្នំយេបិលមូសា) ព្រះអម្ចាស់ទ្រង់បានបើកសម្ដែងប្រាប់នូវព្រះបញ្ញត្តិ ១០ ប្រការ (និក្ខ. ១៩–២០)។
-
ទីរហោស្ថានស៊ីណាយ ពួកអ៊ីស្រាអែលបានសង់រោងឧបោសថ (និក្ខ. ២៥–៣០)
-
ជំរំនៅទីរហោស្ថាន ពួកចាស់ទុំ ៧០នាក់ត្រូវបានហៅឲ្យជួយលោកម៉ូសេត្រួតត្រាប្រជាជន (ជនគ. ១១:១៦–១៧)។
-
អេស៊ាន-គេប៊ើរ ពួកអ៊ីស្រាអែលបានឆ្លងកាត់ដែនដីអេសាវ និងដែនដីអាំម៉ូន ដោយក្ដីសុខសាន្ត (ចោទិ. ២)។
-
កាដេស-បារនា លោកម៉ូសេបានចាត់ពួកស៊ើបការឲ្យទៅឯដែនដីសន្យា ពួកអ៊ីស្រាអែលបានបះបោរ ហើយមិនបានចូលដែនដីនោះទេ កាដេសបានទៅជាជំរំដ៏សំខាន់មួយរបស់ពួកអ៊ីស្រាអែលអស់ជាច្រើនឆ្នាំ (ជនគ. ១៣:១–៣, ១៧–៣៣; ១៤; ៣២:៨; ចោទិ. ២:១៤)។
-
ទីរហោស្ថានខាងកើត ពួកអ៊ីស្រាអែលបានចៀសវាងការតយុទ្ធជាមួយនឹងពួកអេដំម និងពួកម៉ូអាប់ (ជនគ. ២០:១៤–២១; ២២–២៤)។
-
ទន្លេអើណូន ពួកអ៊ីស្រាអែលបានបំផ្លាញពួកអាម៉ូរី ដែលបានតតាំងនឹងពួកគេ (ចោទិ. ២:២៤–៣៧)។
-
ភ្នំនេបូរ លោកម៉ូសេបានសម្លឹងមើលដែនដីសន្យា (ចោទិ. ៣៤:១–៤)។ លោកម៉ូសេបានប្រគល់នូវការបង្រៀនបីចុងក្រោយរបស់លោក (ចោទិ. ១–៣២)។
-
វាលទំនាបម៉ូអាប់ ព្រះអម្ចាស់ទ្រង់បានប្រាប់ពួកអ៊ីស្រាអែលឲ្យចែកដី ហើយបំបែកបណ្ដាជន (ជនគ. ៣៣:៥០–៥៦)។
-
ទន្លេយ័រដាន់ ពួកអ៊ីស្រាអែលបានឆ្លងទន្លេយ័រដាន់នៅលើដីគោក។ នៅក្បែរគីលកាល មានថ្មពីបាតទន្លេយ័រដាន់ដែលបានតម្រៀប ទុកជាអនុស្សាវរីយ៍អំពីការញែកទឹកទន្លេយ័រដាន់ (យ៉ូស្វេ ៣:១–៥:១)។
-
យេរីខូរ កូនចៅអ៊ីស្រាអែលបានចាប់យក ហើយបំផ្លាញទីក្រុង (យ៉ូស្វេ ៦)។