ជំនួយ​ការសិក្សា
១៩. សេសារា និង​វាលទំនាប​សារ៉ុន ទៅ កើមែល


១៩. សេសារា និង​វាលទំនាប​សារ៉ុន ទៅ កើមែល

មើល​ទៅ​ទិស​ខាង​ជើង គឺ​កំពង់​សេសារា​ពី​បុរាណ។ ហើយ​ក៏​មើល​ទៅ​ខាង​លើ​រូបថត គឺជា​ជួរ​ភ្នំ​កើមែល។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ លោក​អេលីយ៉ា​បាន​តទល់​នឹង​ពួក​ព្យាការី​ក្លែងក្លាយ​នៃ​ព្រះ​បាល​នៅ​លើ​ភ្នំ​កើមែល (១ ពង្សាវ. ១៨)។ វា ម៉ា​រី​ស (ផ្លូវ​សមុទ្រ) ជា​ផ្លូវ​ដ៏​សំខាន់​មួយ​នៅ​សម័យ​បុរាណ គឺ​សន្ធឹង​ទៅ​ខាង​ជើង​ក្រុង​សេសារា។ បន្ទាប់​ពី​បាន​ទទួល​ការ​និមិត្ត​ដ៏​ជាក់​ស្ដែង​មួយ កាល​នៅ​ក្រុង​យ៉ុបប៉េ នោះ​ពេត្រុស​បាន​ចាប់​ផ្ដើម​ការងារ​បម្រើ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ដោយ​បាន​បង្រៀន​មេ​គ្រប់​គ្រង​លើ​កងទ័ព​រ៉ូម​ម្នាក់ ឈ្មោះ កូនេលាស នៅ​ក្រុង​សេសារា (កិច្ចការ ១០)។ ភីលីព​បាន​ផ្សាយដំណឹង​ល្អ ហើយ​បាន​នៅ​ទី​នេះ ហើយ​មាន​កូន​ក្រមុំ​បួន​នាក់​ដែល ចេះ​ព្យាករ (កិច្ចការ ៨:៤០; ២១:៨–៩)។ ប៉ុល​បាន​ជាប់​គុក​នៅ​ទី​ក្រុង​នេះ​ពីរ​ឆ្នាំ (កិច្ចការ ២៣–២៦)។ លោក​បាន​ផ្សាយដំណឹង​ល្អ​ដល់​ភេលីច, ភេស្ទុស, និង​ស្ដេច​ហេរ៉ូឌ អ័គ្រីប៉ា ទី​២ ដែល​មាន​បន្ទូល​ថា ៖ « បន្តិច​ទៀត​ឯង​នឹង​នាំ​ឲ្យ​យើង​ត្រឡប់​ជា​អ្នក​គ្រីស្ទាន​ដែរ » (កិច្ចការ ២៦:២៨)។

រូបថត ទី​១៩

១៩. សេសារា និង​វាលទំនាប​សារ៉ុន ទៅ កើមែល ប៉ុល​បាន​ផ្សាយដំណឹង​ល្អ​ដល់​ស្ដេច​អ័គ្រីប៉ា​នៅ​ទី​ក្រុង​នេះ (សូម​មើល​គម្ពីរ​កិច្ចការ ២៦)។