៦. ស្រុកភ្នំនៅយូដា
ស្រុកភ្នំនៅយូដា គឺបណ្ដោយ ៥៦ គ.ម និងទទឹង ២៧ គ.ម.។
ព្រឹត្តិការណ៍សំខាន់ៗ ៖ ព្រះអម្ចាស់បានសន្យាថានឹងឲ្យដែនដីនេះដល់លោកអ័ប្រាហាំ និងពូជលោក (លោកុ. ១៣:១៤–១៨; ១៧:៨)។ សពនាងសារា និងលោកអ័ប្រាហាំត្រូវបានកប់នៅក្នុងរូងភ្នំម៉ាក់ពេឡា នៅហេប្រុន (លោកុ. ២៣:១៩; ២៥:៩)។ ហ្លួងដាវីឌបានវាយយកក្រុងយេរូសាឡិមពីពួកសាសន៍យេប៊ូស (២ សាំយូ. ៥:៤–៩)។ មានព្រឹត្តិការណ៍ថែមទៀតពីព្រះគម្ពីរសញ្ញាចាស់ដែលបានកត់ទុកថា បានកើតឡើងនៅលើភ្នំទាំងនេះជាងនៅកន្លែងផ្សេងៗទៀត។