២៩. អាថែន
រូបថតនេះបង្ហាញនូវសំណង់បាក់បែកនៃប៉ារថេណុន នៅក្រុងអាថែន។ ក្រុងអាថែន គឺជារាជធានី អ័ត្តិកា នៅប្រទេសក្រេកពីបុរាណ ហើយនៅសម័យព្រះគម្ពីរសញ្ញាថ្មីគឺជាទីក្រុងនៅក្នុងខេត្តអាខៃ នៅប្រទេសរ៉ូម។ ក្រុងនេះត្រូវបានឲ្យឈ្មោះនោះ ដើម្បីឲ្យកិត្តិយសដល់ព្រះនៃពួកក្រេកនាម អាថែណា។ ដល់សម័យព្រះគម្ពីរសញ្ញាថ្មី ក្រុងអាថែនបានបាត់បង់នូវអានុភាព និងសិរីល្អពីដើមច្រើនណាស់ទៅ ហើយ ប៉ុន្តែនៅតែមានរូបចម្លាក់ និងវិមាននៃអាទិទេព និងទេពធីតាជាច្រើន ព្រមទាំងមាន « ព្រះដ៏ពុំស្គាល់ » (កិច្ចការ ១៧:២៣)។
ព្រឹត្តិការណ៍សំខាន់ៗ ៖ សាវកប៉ុលបានទៅឯទីក្រុងនេះ ហើយបានផ្សាយដំណឹងល្អនៅឯភ្នំអើរីយ៉ូស នៅក្បែរប៉ារថេណុន (កិច្ចការ ១៧:១៥–៣៤)។ ពួកអ្នកផ្សាយសាសនាត្រូវបានចាត់ពីក្រុងអាថែនឲ្យទៅប៉ែកផ្សេងៗទៀតនៅប្រទេសក្រេក (១ ថែស្សា. ៣:១–២)។
២៩. អាថែន រូបថតនេះជា ប៉ារថេណុន ដែលនៅក្បែរភ្នំអើរីយ៉ូស ជាកន្លែងដែលប៉ុលបានផ្សាយសាសនាអំពី « ព្រះដ៏ពុំស្គាល់ » (សូមមើលគម្ពីរកិច្ចការ ១៧:១៥–៣៤)។