២១. ច្រកភ្នំយេសរាល
មើលទៅខាងលិច ពីលើកំពូលភ្នំតាបោរ ទៅឯច្រកភ្នំយេសរាល។ ទោះបីជាគេតែងតែគិតថាច្រកភ្នំយេសារាល ជាច្រកភ្នំមួយដ៏ធំក្ដី គង់តែតាមពិត ច្រកភ្នំនេះគឺជាច្រកភ្នំជាច្រើន ដែលភ្ជាប់វាលទំនាបអាកូរនឹងច្រកភ្នំយ័រដាន់ នឹងភូមិភាគនៃសមុទ្រកាលីឡេ។ ជាឧទាហរណ៍ ច្រកភ្នំមេគីដោ គឺនៅភាគខាងលិចច្រកភ្នំនេះ។ ច្រកភ្នំយេសរាល គឺជាផ្លូវដ៏ធំមួយដែលកាត់ដែនដីបរិសុទ្ធ នៅរវាងសមុទ្រមេឌីទែរ៉ាណេ ទៅខាងលិច និងច្រកភ្នំយ័រដាន់ទៅខាងកើត។
ព្រឹត្តិការណ៍សំខាន់ៗ ៖ ផ្លូវថ្នល់ធំដែលភ្ជាប់ស្រុកអេស៊ីព្ទនឹងមេសូប៉ូតាមា គឺកាត់ច្រកភ្នំនេះ ហើយមានចម្បាំងជាច្រើនដែលបានច្បាំងនៅទីនេះ (ពួកចៅ. ១:២២–២៧; ៥:១៩; ២ ពង្សាវ. ២៣:២៩–៣០)។ ការតយុទ្ធចុងក្រោយបង្អស់នៅក្នុងដែនដីនេះ គឺចាប់ផ្ដើមនឹងចម្បាំងអើម៉ាគេដូន ដែលនឹងច្បាំងក្រោយបន្តិចពីការយាងមកលើកទីពីររបស់ព្រះអង្គសង្គ្រោះ ចម្បាំងនេះបានឈ្មោះមកពី ហារ ម៉ាគីដោ ឬភ្នំម៉ាគីដោ (អេសេ. ៣៨; យ៉ូអែល ៣:៩–១៤; សាការី ១៤:២–៥; វិវរ. ១៦:១៤–១៦)។