ផែនទី និងលិបិក្រមឈ្មោះទីកន្លែងទាំងឡាយ
ផែនទីដែលមានដូចតទៅនេះ អាចជួយឲ្យអ្នកកាន់តែយល់អំពីបទគម្ពីរកាន់តែប្រសើរឡើង។ ដោយស្គាល់ពីភូមិសាស្ត្រនៃដែនដីទាំងឡាយដែលបានពោលដល់នៅក្នុងគម្ពីរ នោះអ្នកអាចយល់អំពីព្រឹត្តិការណ៍ទាំងឡាយក្នុងព្រះគម្ពីរកាន់តែប្រសើរឡើង។
លិបិក្រមតាមលំដាប់អក្ខរក្រមឈ្មោះទីកន្លែងទាំងឡាយ អាចជួយឲ្យអ្នករកឃើញកន្លែងនៅលើផែនទី។ ពីក្រោយឈ្មោះនីមួយៗ មានលេខផែនទី និងក្រឡាតារាងដែលមានលេខនិងអក្សរ។ ជាឧទាហរណ៍ កន្លែងសម្រាប់រ៉ាបាត (អាំម៉ាន) នៅលើផែនទី លេខ១ គឺ ១:ឃ៥; នេះមានន័យថា ផែនទី ទី១ នៅក្រឡា ឃ៥។ អ្នកអាចរកឃើញក្រឡាណាមួយនៅលើផែនទី ដោយមើលតាមលេខ ដែលនៅខាងលើ និងនៅចំហៀងផែនទីនោះ។ ឈ្មោះផ្សេងទៀតនៃកន្លែងទាំងឡាយ គឺកត់ទុកនៅក្នុងវង់ច្រចក ជាឧទាហរណ៍ រ៉ាបាត (អាំម៉ាន)។ បុច្ឆនសញ្ញា (?) នៅពីក្រោយឈ្មោះ នោះសំគាល់ថាកន្លែងនៅលើផែនទីគឺជាការះស្មាន ព្រោះមិនដឹងទៀងទាត់ទេ។
តទៅនេះគឺជាការសំគាល់ដើម្បីយល់ពីសញ្ញា និងតួអក្សរទាំងឡាយ ដែលបានយកមកប្រើប្រាស់នៅលើផែនទីទាំងប៉ុន្មាន។ ថែមទៀត ផែនទីនីមួយៗអាចមានសំគាល់ផ្សេងៗ ដែលមានពាក្យពន្យល់ប្រាប់ពីសញ្ញាថែមទៀត ដែលមាននៅលើផែនទីនោះ។
- ●
-
ចំណុចក្រហម គឺជាទីក្រុង ឬភូមិ។ ជួនកាលមានខ្សែបន្ទាត់គូសពីចំណុចទៅឯឈ្មោះទីក្រុង ឬទីកន្លែង។
- ▲
-
ត្រីកោណតូចគឺជាសំគាល់ពីភ្នំ។
- សមុទ្រស្លាប់
-
អក្សរបែបនេះគឺបានយកមកប្រើប្រាស់ ដើម្បីប្រាប់ពីកន្លែងទាំងឡាយខាងភូមិសាស្ត្រ ដូចជា មហាសមុទ្រ សមុទ្រ បឹង ទន្លេ ភ្នំ ច្រកភ្នំ ទីរហោស្ថាន និងកោះទាំងឡាយ។
- យេរូសាឡិម
-
អក្សរបែបនេះគឺបានយកមកប្រើប្រាស់សម្រាប់ទីក្រុង និងភូមិទាំងអស់ (និងសម្រាប់កន្លែងទាំងឡាយដែលបានរៀបរាប់ប្រាប់ដោយក្បោះក្បាយនៅលើផែនទីពីទីក្រុងយេរូសាឡិម)។
- ម៉ូអាប់
-
អក្សរបែបនេះគឺបានយកមកប្រើប្រាស់សម្រាប់ប៉ែកខាងនយោបាយ ដូចជាភូមិភាគ និងរដ្ឋ និងទឹកដីទាំងឡាយនៃសហរដ្ឋ។
- យូដា
-
អក្សរបែបនេះគឺបានយកមកប្រើប្រាស់សម្រាប់ប៉ែកខាងនយោបាយធំៗ ដូចជាសាសន៍ ប្រទេស និងទ្វីបទាំងឡាយ។