១២. សួនច្បារគែតសេម៉ានី
រូបថតនៃដើមអូលីវចាស់នេះបានថតនៅកន្លែងបុរាណនៃសួនច្បារគែតសេម៉ានី។ ព្រះអង្គសង្គ្រោះបានអធិស្ឋាននៅជិតកន្លែងនេះ ក្រោយពីចេញពីបន្ទប់ខាងលើនៅយប់ដែលទ្រង់ត្រូវគេក្បត់។
ព្រឹត្តិការណ៍សំខាន់ៗ ៖ នៅទីនេះហើយដែលព្រះយេស៊ូវគ្រីស្ទបានចាប់ផ្ដើមរងទុក្ខជំនួសអំពើបាបទាំងឡាយនៃមនុស្សលោក (ម៉ាថាយ ២៦:៣៦–៤៤; ម៉ាកុស ១៤:៣២–៤១; គ. និង ស. ១៩:១៦–១៩)។ បន្ទាប់ពីទ្រង់បានអធិស្ឋាន នោះទ្រង់ត្រូវយូដាស-អ៊ីស្ការីយ៉ុតក្បត់ ហើយពួកសិស្សរបស់ទ្រង់បានលះបង់ទ្រង់ បន្ទាប់ពីគេចាប់ទ្រង់នៅក្នុងសួនច្បារ (ម៉ាកុស ១៤:៥០)។ (សូមមើល សេចក្ដីណែនាំដល់បទគម្ពីរ, « គែតសេម៉ានី »)។