៨. យេរូសាឡិម
មើលទៅខាងជើង ៖ នៅចំកណ្ដាលរូបថត មានចេតិយនៃពួកមូស្លីមដែលមានដោមលាបមាស ហៅថា ដោមធ្វើពីថ្ម។ ពួកសាសន៍យូដាបានថ្វាយបង្គំពីបុរាណនៅក្នុងព្រះវិហារទាំងឡាយដែលមានទីនេះ។ កំផែងដែលនៅក្បែរដោមធ្វើពីថ្មនោះព័ទ្ធជុំវិញទីក្រុងយេរូសាឡិមចាស់។ នៅខាងស្ដាំកំផែង គឺជាច្រកភ្នំកេដ្រុន។ នៅស្ដាំដៃឆ្ងាយ គឺជាភ្នំដើមអូលីវ។ ទៅខាងជើង ត្រើយដោមធ្វើពីថ្ម គឺប្រហែលជាទីគាល់កូថា ឬកាល់វ៉ារី។
ព្រឹត្តិការណ៍សំខាន់ៗ ៖ ក្រុងយេរូសាឡិមត្រូវបានហៅថា ក្រុងសាឡិមពីបុរាណ (ទំនុក. ៧៦:២)។ លោកអ័ប្រាហាំបានថ្វាយដង្វាយ១ ភាគ១០ ដល់លោកម៉ិលគីស្សាដែក (លោកុ. ១៤:១៨–២០)។ លោកអ័ប្រាហាំបានយកអ៊ីសាកមកធ្វើយញ្ញបូជា (លោកុ. ២២:២–១៤)។ ស្ដេចដាវីឌបានវាយយកក្រុងយេរូសាឡិមពីពួកសាសន៍យេប៊ូស (២ សាំយូ. ៥:៤–៩)។ ស្ដេចសាឡូម៉ូនបានសង់ព្រះវិហារមួយ (១ ពង្សាវ. ៦–៧)។ លីហៃបានចេញពីទីនេះ ដើម្បីទៅឯដែនដីសន្យា (១ នីហ្វៃ ១:៤; ២)។ ព្រះអម្ចាស់ទ្រង់បានធ្វើការងារបម្រើ បានធ្វើឲ្យធួននឹងបាបទាំងឡាយរបស់យើង ហើយមានព្រះជន្មរស់ឡើងវិញ (ម៉ាថាយ ២១–២៨)។ ដូចដែលព្រះអម្ចាស់បានព្យាករទុកថា ក្រុងយេរូសាឡិមនឹងត្រូវបំផ្លាញចោលនៅពេលឆាប់ៗបន្ទាប់ពីការសុគតរបស់ទ្រង់។ យ.ស.—ម៉ាថាយ ១:៣–២០)។ ក្រុងយេរូសាឡិមនឹងត្រូវគេវាយយកនៅថ្ងៃចុងក្រោយបង្អស់ (អេសេ. ៣៨–៣៩; យ៉ូអែល ២–៣; វិវរ. ១១; ១៦)។ ព្រះអម្ចាស់ទ្រង់នឹងលេចមកឯទីនេះ មុនការយាងមកលើកទីពីរបន្តិច (សាការី ១២–១៤; គ. និង ស. ៤៥:៤៨–៥៣)។ (សូមមើល សេចក្ដីណែនាំដល់បទព្រះគម្ពីរ, « យេរូសាឡិម », « សាឡិម »)។
៨. យេរូសាឡិម — ទីក្រុងនេះគិតថាបរិសុទ្ធដល់សាសនាបី សាសនាគ្រីស្ទាន សាសនាយូដា សាសនាឥស្លាម។