១៦. ស៊ីឡូរ
នៅក្នុងរូបពីទិសខាងលិចនេះ ឃើញសំណង់បែកបាក់នៃទីក្រុងពីបុរាណនៅខាងឆ្វេងប៉ែកកណ្ដាល។ សំណង់ដែលបែកបាក់ទាំងនេះគឺនៅភ្នំតូចមួយដែលព័ទ្ធជុំវិញដោយភ្នំកូនខ្ពស់។
ព្រឹត្តិការណ៍សំខាន់ ៖ ពួកពូជអំបូរអ៊ីស្រាអែលបានប្រជុំគ្នា ហើយបានទទួលទីកន្លែងរបស់ខ្លួន (យ៉ូស្វេ ១៨–២២)។ រោងឧបោសថ និងហឹបនៃសេចក្ដីសញ្ញាត្រូវបានដំឡើងនៅទីនេះ ហើយមានតមកជាច្រើនសតវត្ស (យ៉ូស្វេ ១៨:១)។ នៅទីនេះហើយដែលនាង ហាណាបានអធិស្ឋាន ហើយបានថ្វាយកូនប្រុសរបស់នាងឲ្យទៅធ្វើការបម្រើព្រះអម្ចាស់ (១ សាំយូ. ១)។ ពួកសាសន៍អ៊ីស្រាអែលបានយក ហឹបពីក្រុងស៊ីឡូរ ហើយត្រូវចាញ់ពួកសាសន៍ភីលីស្ទីន រួចហើយត្រូវពួកភីលីស្ទីនរឹបយកហឹបទៅ (១ សាំយូ. ៤:១–១១)។
១៦. ស៊ីឡូរ រោងឧបោសថដែលដាក់ហឹបនៃសេចក្ដីសញ្ញា ត្រូវបានដំឡើងនៅទីនេះ ហើយនៅទីនេះតមកអស់ជាច្រើនសតវត្ស។