២៧. ណាសារ៉ែត
រូបនៃទីក្រុងណាសារ៉ែតទំនើបនេះមើលទៅខាងត្បូង។ ណាសារ៉ែតគឺជាភូមិតូចមួយ នៅសម័យព្រះគម្ពីរប៊ីប។
ព្រឹត្តិការណ៍សំខាន់ៗ ៖ នីហ្វៃបានឃើញក្នុងការនិមិត្តនូវព្រះមាតារបស់ព្រះអង្គសង្គ្រោះ នៅភូមិណាសារ៉ែត (១ នីហ្វៃ ១១:១៣–២២)។ ទេវតាកាព្រីយ៉ែលបានប្រាប់នាងម៉ារាថា នាងនឹងបានបុត្រាមួយជាព្រះអង្គសង្គ្រោះ (លូកា ១:២៦–៣៥)។ កាព្រីយ៉ែលបានប្រាប់ឲ្យយ៉ូសែបយកនាងម៉ារាធ្វើជាប្រពន្ធ ហើយឲ្យដាក់ឈ្មោះបុត្រនាងថា យេស៊ូវ (ម៉ាថាយ ១:១៨–២៥)។ ព្រះយេស៊ូវបានមានវ័យធំនៅភូមិណាសារ៉ែត (ម៉ាថាយ ២:១៩–២៣; លូកា ២:៤–៤០; ៤:១៦)។ ទ្រង់បានផ្សាយដំណឹងល្អ ហើយបានប្រាប់គេថា ទ្រង់ ជាព្រះមែស៊ី (លូកា ៤:១៦–២១), ប៉ុន្តែប្រជាជននៅភូមិណាសារ៉ែតបានបដិសេធទ្រង់ (ម៉ាថាយ ១៣:៥៤–៥៨; លូកា ៤:២២–៣០)។