៣. ទីរហោស្ថាននៅខេត្តយូដា និងសមុទ្រស្លាប់
មើលទៅទិសខាងត្បូងឆៀងខាងកើត គឺជាទីរហោស្ថាននៅខេត្តយូដា។ ដែលឃើញនៅខាងក្រោយ គឺជាសមុទ្រស្លាប់។
ព្រឹត្តិការណ៍សំខាន់ៗ ៖ ទីរហោស្ថាននៅខេត្តយូដា គឺជាទីជម្រកដ៏សំខាន់មួយ នៅច្រើនសម័យនៃប្រវត្តិសាស្ត្រដើម។ ដាវីឌបានពួនពីស្ដេចសូល (១ សាំយូ. ២៦:១–៣)។ ព្រះយេស៊ូវបានតមអាហារអស់ ៤០ ថ្ងៃ ៤០ យប់ (ម៉ាថាយ ៤:១–១១; ម៉ាកុស ១:១២–១៣)។ ព្រះយេស៊ូវបានយាងតាមផ្លូវពីក្រុងយេរូសាឡិមទៅក្រុងយេរីខូរ កាត់ទីរហោស្ថាននៅខេត្តយូដា ទុកជាបរិយាការសម្រាប់ពាក្យប្រៀបប្រដូចអំពីសាសន៍សាម៉ារីដែលល្អ ពីព្រោះពួកអ្នកធ្វើដំណើរតែឯង ងាយមានគ្រោះថ្នាក់នៅទីនោះ (លូកា ១០:២៥–៣៧)។ (សូមមើល សេចក្ដីណែនាំដល់បទព្រះគម្ពីរ, « សមុទ្រស្លាប់ »)។
៣. ទីរហោស្ថាននៅខេត្តយូដា និងសមុទ្រស្លាប់ ព្រះអង្គសង្គ្រោះទ្រង់បានយាងទៅទីរហោស្ថាន ដើម្បីទៅទូលជាមួយព្រះវរបិតារបស់ទ្រង់។