១៤. សួនច្បារផ្នូរ
នេះគឺជាកន្លែងបុរាណនៃទីបញ្ចុះព្រះសពព្រះអង្គសង្គ្រោះ។ ពួកព្យាការីទំនើបជាច្រើនមានអារម្មណ៍ថា ព្រះសពនៃព្រះអង្គសង្គ្រោះត្រូវបានបញ្ចុះនៅក្នុងសួនច្បារផ្នូរនេះ។
ព្រឹត្តិការណ៍សំខាន់ៗ ៖ បន្ទាប់ពីព្រះអង្គសង្គ្រោះបានសុគតនៅលើឈើឆ្កាង នោះព្រះសពរបស់ទ្រង់ត្រូវបានបញ្ចុះក្នុងផ្នូរធ្វើពីថ្ម (ម៉ាថាយ ២៧:៥៧–៦០)។ នៅថ្ងៃទីបី មានស្ត្រីបួនប្រាំនាក់បានទៅឯផ្នូរ ហើយមិនឃើញព្រះសពព្រះអង្គសង្គ្រោះនៅទីនោះទេ (ម៉ាថាយ ២៨:១; យ៉ូហាន ២០:១–២)។ ពួកសាវកពេត្រុស និងយ៉ូហានបានទៅឯផ្នូរ ហើយក៏មិនឃើញព្រះសពព្រះអង្គសង្គ្រោះនៅទីនោះដែរ (យ៉ូហាន ២០:២–៩)។ ព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញ ទ្រង់បានលេចមកឲ្យនាងម៉ារាពីស្រុកម៉ាក់ដាឡាឃើញ (យ៉ូហាន ២០:១១–១៨)។
១៤. សួនច្បារផ្នូរ ពួកព្យាការីទំនើបជាច្រើនមានអារម្មណ៍ថា នៅទីនេះហើយដែលគេបញ្ចុះព្រះសពព្រះអង្គសង្គ្រោះនៅក្នុងរូងផ្នូររបស់យ៉ូសែបពីស្រុកអើរីម៉ាថេ បន្ទាប់ពីការឆ្កាង។