ជំនួយ​ការសិក្សា
២៥. ទន្លេ​យ័រដាន់


២៥. ទន្លេ​យ័រដាន់

ទន្លេ​យ័រដាន់​ចាប់​ផ្ដើម​នៅ​ខាង​ជើង​សមុទ្រ​កាលីឡេ ហូរ​ចូល​សមុទ្រ រួច​ហើយ​ហូរ​ទៅ​ខាង​ត្បូង​ចូល​ក្នុង​សមុទ្រ​ស្លាប់។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ ឡុត​បាន​រើស​យក​វាលទំនាប​ទាំង​ឡាយ​នៅ​យ័រដាន់​សម្រាប់​ខ្លួន (លោកុ. ១៣:១០–១១)។ យ៉ូស្វេ​បាន​ញែក​ទឹក​ចេញ​ដែល​បណ្ដោយ​ឲ្យ​ពួក​អ៊ីស្រាអែល​ឆ្លងកាត់​ទៅ​ឯ​ដែនដី​សន្យា (យ៉ូស្វេ ៣:១៣–១៧; ៤:១–៩, ២០–២៤)។ អេលីយ៉ា និង​អេលីសេ​ក៏​បាន​ញែក​ទឹក (២ ពង្សាវ. ២:៥–៨, ១២–១៤)។ ណាម៉ាន់​ត្រូវ​បាន​ជា​ពី​រោគ​ឃ្លង់ (២ ពង្សាវ. ៥:១–១៥)។ យ៉ូហាន-បាទីស្ទ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ព្រះ​អង្គ​សង្គ្រោះ​ផង (ម៉ាថាយ ៣:១–៦, ១៣–១៦)។ (សូម​មើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ, « ទន្លេ​យ័រដាន់ »)។

រូបថត ទី​២៥

២៥. ទន្លេ​យ័រដាន់ រូបថត​នេះ​បាន​ថត​នៅ​ក្បែរ​ព្រែក​ពី​សមុទ្រ​កាលីឡេ។