រូបថតនៃទីកន្លែងទាំងឡាយអំពីព្រះគម្ពីរ
រូបថតនៃទីកន្លែងដ៏សំខាន់ៗទាំងនេះជាតួយ៉ាងអំពីដែនដីទាំងឡាយដែលព្រះយេស៊ូវបានយាងទៅ ជាទីដែលពួកព្យាការីបាននៅ ហើយបានបង្រៀន និងជាទីដែលព្រឹត្តិការណ៍ជាច្រើនក្នុងព្រះគម្ពីរបានកើតឡើង។ ដើម្បីជួយអ្នកប្រើប្រាស់រូបថតទាំងឡាយឲ្យកាន់តែប្រសើរឡើងក្នុងការសិក្សារបស់អ្នក រូបថតនីមួយៗមានពាក្យពណ៌នាប្រាប់ដ៏ខ្លី។ លេខប្រាប់អំពីពាក្យពណ៌នា និងចំណងជើងនោះត្រូវគ្នានឹងរូបថត ដោយមានលេខ និងចំណងជើងដូចគ្នា។ ឃ្លាទីមួយបន្ទាប់ពីចំណងជើងនៃពាក្យពណ៌នានោះ ពន្យល់ប្រាប់ពីបរិយាការនៃរូបថត ព្រមទាំងការសំខាន់ៗ ដើម្បីរកមើល ហើយតែងតែប្រាប់ថា រូបថតនោះបែរទៅទិសខាងណាផង។ រួចហើយព្រឹត្តិការណ៍សំខាន់ៗខាងបទគម្ពីរ ក៏បានរាយប្រាប់ ព្រមទាំងមានសេចក្ដីយោងទាំងឡាយខាងបទគម្ពីរ ដែលអ្នកអាចបើកមើលថែមទៀត អំពីព្រឹត្តិការណ៍ទាំងនោះ។