ជំនួយ​ការសិក្សា
ផែនទី ទី​១២ ៖ ក្រុង​យេរូសាឡិម​នៅ​សម័យ​ព្រះ​យេស៊ូវ


ផែនទី ទី​១២

ក្រុង​យេរូសាឡិម​នៅ​សម័យ​ព្រះ​យេស៊ូវ

ផែនទី​ព្រះ​គម្ពីរ​ប៊ីប ទី​១២

សំគាល់​នៃ​ផែនទី ទី​១២

ទី​ក្រុង​នៅ​សម័យ​ព្រះ​យេស៊ូវ

កំផែង​នៅ​តំបន់​ពេល​ក្រោយ​មក

ផ្លូវ​ទៅ​ស្រុក​សាម៉ារី

បេសេថា (ទី​ក្រុង​ថ្មី)

គាល់កូថា

ផ្នូរ សួនច្បារ

ស្រះ​បេថែសដា

ទ្វារ​ត្រី

បន្ទាយ​អានតូនា

ស្រះ​អ៊ីស្រាអែល

សួនច្បារ​គែតសេម៉ានី

ទ្វារ​ស៊ូសា

ទ្វារ​ចៀម

បាំងសាច​សាឡូម៉ូន

ព្រះ​វិហារ

ភ្នំ​ដើម​អូលីវ

ស្ពាន

ទ្វារ​ស្អាតស្អំ

ផ្លូវ​ទៅ​ក្រុង​អេម៉ោស និង​យ៉ុបប៉េ

ស្រះ​ប៉ម

ផ្លូវ​ទៅ​ក្រុង​បេថានី និង​យេរីខូរ

កំពូល ព្រះ​វិហារ

វាំង​ហាសម៉ូនា

រាជ​បាំងសាច

បំពង់​ទឹក

វាំង​ស្ដេច​ហេរ៉ូឌ

ជណ្ដើរ​ទៅ​ព្រះ​វិហារ

ជ្រោះ​គីហុន

ស្រះ​នាគ

ទី​ក្រុង​នៅ​ប៉ែក​ខាង​លើ

បំពង់​ទឹក

ផ្ទះ​របស់​កៃផា

ប្រឡាយ​របស់​ហេសេគា

ច្រក​ភ្នំ​ហ៊ីនណំម

បន្ទប់​ខាង​លើ

ច្រក​ភ្នំ​កេដ្រុន

ទី​ក្រុង​នៅ​ប៉ែក​ខាង​ក្រោម

ស្រះ​ស៊ីឡោម

ទ្វារ​ទឹក

ផ្លូវ​ទៅ​ក្រុង​បេថ្លេហិម និង​ហេប្រុន

ជ្រោះ​អេន-រ៉ូកេល

ផ្លូវ​ទៅ​សមុទ្រ​ស្លាប់

ម៉ែត្រ

០ ១០០ ២០០ ៣០០ ៤០០

ក ខ គ ឃ

១ ២ ៣ ៤ ៥ ៦ ៧ ៨

●១

●២

●៣

●៤

●៥

●៦

●៧

●៨

●៩

●១០

●១១

●១២

●១៣

●១៤

●១៥

●១៦

●១៧

●១៨

  1. គាល់កូថា ប្រហែលជា​កន្លែង​ដែល​គេ​ឆ្កាង​ព្រះ​យេស៊ូវ (ម៉ាថាយ ២៧:៣៣–៣៧)។

  2. សួនច្បារ​ផ្នូរ ព្រះ​សព​ព្រះ​យេស៊ូវ​ត្រូវ​បាន​បញ្ចុះ (យ៉ូហាន ១៩:៣៨–៤២)។ ព្រះ​គ្រីស្ទ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ទ្រង់​បាន​លេច​មក​ឲ្យ​នាង​ម៉ារា​ឃើញ​នៅ​ក្នុង​សួនច្បារ​ផ្នូរ (យ៉ូហាន ២០:១–១៧)។

  3. បន្ទាយ​អានតូនា ព្រះ​យេស៊ូវ​ត្រូវ​គេ​ចោទ ដាក់​ទោស មើល​ងាយ ហើយ​វាយ​នៅ​ទី​នេះ (យ៉ូហាន ១៨:២៨–១៩:១៦)។ ប៉ុល​ត្រូវ​គេ​ចាប់ ហើយ​បាន​ប្រាប់​ពី​ដំណើរ​ដែល​លោក​ប្រែ​ចិត្ត (កិច្ចការ ២១:៣១–២២:២១)។

  4. ស្រះ​បេថែសដា ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រោស​មនុស្ស​ពិការ​ម្នាក់​នៅ​ថ្ងៃ​ឈប់​សំរាក (យ៉ូហាន ៥:២–៩)។

  5. ព្រះ​វិហារ កាព្រីយ៉ែល​បាន​សន្យា​នឹង​សាការី​ថា នាង​អេលីសាបិត​នឹង​មាន​គភ៌​បាន​កូន​ប្រុស​មួយ (លូកា ១:៥–២៥)។ វាំងនន​នៃ​ព្រះ​វិហារ​ត្រូវ​បាន​រហែក​ក្នុង​កាល​ព្រះ​អង្គ​សង្គ្រោះ​ទ្រង់​សុគត (ម៉ាថាយ ២៧:៥១)។

  6. បាំងសាច​សាឡូម៉ូន ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រកាស​ប្រាប់​ថា ទ្រង់​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ ពួក​សាសន៍​យូដា​បាន​ខិតខំ​ចោល​ថ្ម​សម្លាប់​ទ្រង់ (យ៉ូហាន ១០:២២–៣៩)។ ពេត្រុស​បាន​ផ្សាយ​ពី​ការ​ប្រែ​ចិត្ត បន្ទាប់​ពី​បាន​ប្រោស​មនុស្ស​ខ្វិន​ម្នាក់ (កិច្ចការ ៣:១១–២៦)។

  7. ទ្វារ​ស្អាតស្អំ ពេត្រុស និង​យ៉ូហាន​បាន​ប្រោស​មនុស្ស​ខ្វិន​ម្នាក់ (កិច្ចការ ៣:១–១០)។

  8. កំពូល​ព្រះ​វិហារ ព្រះ​យេស៊ូវ​ត្រូវ​អារក្ស​សាតាំង​ល្បួង (ម៉ាថាយ ៤:៥–៧)។ (មា​នទី​បុរាណ​ពីរ​កន្លែង​អំពី​ព្រឹត្តិការណ៍​នេះ)។

  9. ​ភ្នំ​បរិសុទ្ធ (មិន​ស្គាល់​ទី​កន្លែង​ទៀងទាត់​ទេ)

    1. ​តាម​ពាក្យ​បុរាណ​ថា ទី​នេះ​ហើយ​ដែល​លោក​អ័ប្រាហាំ​បាន​សង់​អាសនា​មួយ ដើម្បី​យក​អ៊ីសាក​ធ្វើ​ជា​យញ្ញ​បូជា (លោកុ. ២២:៩–១៤)។

    2. ហ្លួង​សាឡូម៉ូន​បាន​សង់​ព្រះ​វិហារ (១ ពង្សាវ. ៦:១–១០; ២ របា. ៣:១)។

    3. ​ពួក​បាប៊ីឡូន​បាន​បំផ្លាញ​ព្រះ​វិហារ​ចោល នៅ​ឆ្នាំ​៥៨៧ ម.គ.ស. (២ ពង្សាវ. ២៥:៨–៩)។

    4. ហ្លួង​សូរ៉ូបាបិល​បាន​សង់​ព្រះ​វិហារ​ឡើង​វិញ នៅ​ឆ្នាំ ៥១៥ ម.គ.ស. (អែសរ៉ា ៣:៨–១០; ៥:២; ៦:១៤–១៦)។

    5. ​ស្ដេច​ហេរ៉ូឌ​បាន​ពង្រីក​ទីលាន ហើយ​បាន​សង់​ព្រះ​វិហារ​ឡើង​វិញ ចាប់​ផ្ដើម​នៅ​ឆ្នាំ ១៧ ម.គ.ស.។ ព្រះ​យេស៊ូវ​ត្រូវ​យក​មក​ថ្វាយ​នៅ​ទី​នេះ​កាលពី​ទារក (លូកា ២:២២–៣៩)។

    6. កាល​ទ្រង់​មាន​ព្រះ​ជន្មាយុ ១២ ឆ្នាំ នោះ​ទ្រង់​បាន​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ (លូកា ២:៤១–៥០)។

    7. ព្រះ​យេស៊ូវ​ទ្រង់​សំអាត​ព្រះ​វិហារ (ម៉ាថាយ ២១:១២–១៦; យ៉ូហាន ២:១៣–១៧)។

    8. ព្រះ​យេស៊ូវ​បាន​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​ជា​ច្រើន​ដង (ម៉ាថាយ ២១:២៣–២៣:៣៩; យ៉ូហាន ៧:១៤–៨:៥៩)។

    9. ​ពួក​រ៉ូម​នៅ​ក្រោម​ទីតុស​បាន​បំផ្លាញ​ព្រះ​វិហារ​ចោល នៅ​ឆ្នាំ ៧០ គ.ស.។

  10. សួនច្បារ​គែតសេម៉ានី ព្រះ​យេស៊ូវ​ទ្រង់​បាន​រង​ទុក្ខ ត្រូវ​គេ​ក្បត់ ហើយ​ត្រូវ​គេ​ចាប់ (ម៉ាថាយ ២៦:៣៦–៤៦; លូកា ២២:៣៩–៥៤)។

  11. ​ភ្នំ​ដើម​អូលីវ

    1. ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​ទុក​មុន​អំពី​ការ​បំផ្លិចបំផ្លាញ​នៃ​ក្រុង​យេរូសាឡិម និង​ព្រះ​វិហារ។ ទ្រង់​ក៏​មាន​ព្រះ​បន្ទូល​អំពី​ការ​យាង​មក​លើក​ទី​ពីរ (ម៉ាថាយ ២៤:៣–២៥:៤៦; សូម​មើល​ផង យ.ស.— ម៉ាថាយ)។

    2. ពី​ទី​នេះ​ហើយ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​ឡើង​ទៅ​លើ​ស្ថាន​សួគ៌ (កិច្ចការ ១:៩–១២)។

    3. នៅ​ខែ​តុលា ថ្ងៃ​ទី ២៤ ឆ្នាំ ១៨៤១ អែលឌើរ​អួរសុន ហៃឌ៍ បាន​ធ្វើ​ពិធី​ឆ្លង​ដែនដី​បរិសុទ្ធ ទុក​សម្រាប់​ការ​វិល​មក​វិញ​នៃ​កូន​ចៅ​លោក​អ័ប្រាហាំ។

  12. ជ្រោះ​គីហុន សាឡូម៉ូន​ត្រូវ​បាន​លាប​ប្រេង​ឲ្យ​ធ្វើ​ជា​ស្ដេច (១ ពង្សាវ. ១:៣៨–៣៩)។ ស្ដេច​ហេសេគា​បាន​ជីក​ប្រឡាយ ដើម្បី​បង្ហូរទឹក​ពី​ក្បាលទឹក​នេះ​ចូល​ទៅ​ទី​ក្រុង (២ របា. ៣២:៣០)។

  13. ទ្វារ​ទឹក អែសរ៉ា​បាន​អាន ហើយ​បកស្រាយ​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ​ឲ្យ​ប្រជាជន​ស្ដាប់ (នេហេ. ៨:១–៨)។

  14. ច្រក​ភ្នំ​ហ៊ីនណំម ព្រះ​ម៉ូឡុក​ដែល​ក្លែងក្លាយ​ត្រូវ​បាន​បង្គំ ដោយ​យក​កូន​ប្រុស​កូន​ស្រី​ធ្វើ​យញ្ញ​បូជា (២ ពង្សាវ. ២៣:១០; ២ របា. ២៨:៣)។

  15. ​ផ្ទះ​របស់​កៃផា ព្រះ​យេស៊ូវ​ត្រូវ​គេ​យក​ទៅ​គាល់​កៃផា (ម៉ាថាយ ២៦:៥៧–៦៨)។ ពេត្រុស​បាន​បដិសេធ​ថា​លោក​មិន​ស្គាល់​ព្រះ​យេស៊ូវ​ទេ (ម៉ាថាយ ២៦:៦៩–៧៥)។

  16. បន្ទប់​ខាង​លើ ជា​កន្លែង​ពី​បុរាណ​ដែល​ព្រះ​យេស៊ូវ​ទ្រង់​សោយ​អាហារ​នៃ​បុណ្យ​រំលង ហើយ​បាន​តាំង​សាក្រាម៉ង់​ឡើង (ម៉ាថាយ ២៦:២០–៣០)។ ទ្រង់​បាន​លាង​ជើង​ពួក​១២ នាក់ (យ៉ូហាន ១៣:៤–១៧) ហើយ​បាន​បង្រៀន​ពួក​គេ (យ៉ូហាន ១៣:១៨–១៧:២៦)។

  17. វាំង​ស្ដេច​ហេរ៉ូឌ ព្រះ​គ្រីស្ទ​ត្រូវ​គេ​នាំ​ទៅ​គាល់​ស្ដេច​ហេរ៉ូឌ ប្រហែលជា​នៅ​ទី​នេះ (លូកា ២៣:៧–១១)។

  18. យេរូសាឡិម (មិន​ស្គាល់​ទី​កន្លែង​ទៀត​ទាត់​ទេ)

    1. ​ម៉ិលគីស្សាដែក​បាន​សោយរាជ្យ​ជា​ស្ដេច​នៃ​ក្រុង​សាឡិម (លោកុ. ១៤:១៨)។

    2. ​ស្ដេច​ដាវីឌ​បាន​វាយ​យក​ទី​ក្រុង​ពី​ពួក​យេប៊ូស (២ សាំយូ. ៥:៧; ១ របា. ១១:៤–៧)។

    3. ទី​ក្រុង​ត្រូវ​បាន​បំផ្លាញ​ដោយ​ពួក​បាប៊ីឡូន ប្រមាណ​ជា​ឆ្នាំ ៥៨៧ ម.គ.ស. (២ ពង្សាវ. ២៥:១–១១)។

    4. ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​សណ្ឋិត​ពេញ​មនុស្ស​ជា​ច្រើន​នៅ​បុណ្យ​ថ្ងៃ ៥០ (កិច្ចការ ២:១–៤)។

    5. ពេត្រុស និង​យ៉ូហាន​ត្រូវ​គេ​ចាប់ ហើយ​នាំ​មក​ចំពោះ​ក្រុម​ជំនុំ (កិច្ចការ ៤:១–២៣)។

    6. អាន្ន៉ានាស និង​សា​ភី​រ៉ា បាន​កុហក​ដល់​ព្រះ​អម្ចាស់ ហើយ​ស្លាប់ (កិច្ចការ ៥:១–១០)។

    7. ពេត្រុស និង​យ៉ូហាន​ត្រូវ​គេ​ចាប់ ប៉ុន្តែ​ទេវតា​បាន​ជួយ​ដោះ​លែង​ពួក​គេ​ឲ្យ​រួច​ពី​គុក (កិច្ចការ ៥:១៧–២០)។

    8. ​ពួក​សាវ​ក​បាន​រើស​មនុស្ស​ប្រាំពីរ​នាក់​ឲ្យ​ជួយ​ពួក​គេ (កិច្ចការ ៦:១–៦)។

    9. ទី​បន្ទាល់​របស់​ស្ទេផាន​ដល់​ពួក​យូដា​ត្រូវ​បាន​បដិសេធ ហើយ​លោក​ត្រូវ​គេ​ចោល​ថ្ម​ស្លាប់ (កិច្ចការ ៦:៨–៧:៦០)។

    10. យ៉ាកុប​ត្រូវ​គេ​ធ្វើ​ទុក្ករកម្ម (កិច្ចការ ១២:១–២)។

    11. ទេវតា​បាន​ដោះ​លែង​ពេត្រុស​ឲ្យ​រួច​ពី​គុក (កិច្ចការ ១២:៥–១១)។

    12. ​ពួក​សាវក​បាន​សម្រេច​ចិត្ត​អំពី​ការ​កាត់​ស្បែក (កិច្ចការ ១៥:៥–២៩)។

    13. ​ពួក​រ៉ូម​នៅ​ក្រោម​ទីតុស​បាន​បំផ្លាញ​ទី​ក្រុង​ចោល​នៅ​ឆ្នាំ ៧០ គ.ស.។