ជំនួយ​ការសិក្សា
៩. ព្រះ​វិហារ​ហេរ៉ូឌ


៩. ព្រះ​វិហារ​ហេរ៉ូឌ

រូបថត​នេះ​គឺជា​រូប​គំ​រូពី​ព្រះ​វិហារ​ហេរ៉ូឌ ដូចដែល​គេ​ស្មាន​នៅ​ឆ្នាំ ៦៧ គ.ស.។ កំផែង​ដែល​ព័ទ្ធជុំវិញ​បរិវេណ​ព្រះ​វិហារ​នោះ​មា​នទី​បរិសុទ្ធ ដូច​ជា បរិសុទ្ធ​លើ​អស់​ទាំង​បរិសុទ្ធ ទី​បរិសុទ្ធ និង​ទីលាន​បី។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ យ៉ូសែប និង​នាង​ម៉ារា​បាន​យក​ទារក​យេស៊ូវ​ទៅ​ថ្វាយ​នៅ​ព្រះ​វិហារ (លូកា ២:២២–៣៨)។ ព្រះ​អម្ចាស់​ទ្រង់​បាន​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ កាល​មាន​ព្រះ​ជន្មាយុ ១២ ជន្ម (លូកា ២:៤១–៤៦)។ ព្រះ​អម្ចាស់​បាន​ដេញ​ពួក​អ្នក​ដូរ​ប្រាក់​ចេញ​ពី​ព្រះ​វិហារ (ម៉ាថាយ ២១:១២–១៣) ហើយ​បាន​ព្យាករ​ប្រាប់​អំពី​ការ​បំផ្លិចបំផ្លាញ​នៃ​ព្រះ​វិហារ (ម៉ាថាយ ២៤:១–២)។ ព្រះ​វិហារ​នៅ​អនាគតកាល​នឹង​ត្រូវ​បាន​សង​នៅ​ក្រុង​យេរូសាឡិម (អេសេ. ៤០–៤៨; សាការី ៨:៧–៩)។ (សូម​មើល សេចក្ដី​ណ​នាំ​ដល់​បទ ព្រះ​គម្ពីរ, « ព្រះ​វិហារ, ដំណាក់​នៃ​ព្រះ​អម្ចាស់ »)។

រូបភាព
រូបថត ទី៩

៩. ព្រះ​វិហារ​ហេរ៉ូឌ រូប​គំរូ​នេះ​គិត​ថា​ដូច​ព្រះ​វិហារ​ពី​បុរាណ​ពិត គិត​តាម​ទំហំ។

បោះពុម្ព