ម៉ាថាយ ៤; លូកា ៤–៥
ទិដ្ឋភាពទូទៅ
បន្ទាប់ពីព្រះអង្គសង្គ្រោះបានទទួលបុណ្យជ្រមុជទឹកហើយ ទ្រង់បានយាងចូលទៅក្នុងទីរហោស្ថានដើម្បីគង់នៅជាមួយព្រះ ( សូមមើលការបកប្រែដោយយ៉ូសែប ស៊្មីធ ម៉ាថាយ ៤:១ [ នៅក្នុងឧបសម្ព័ន្ធការបកប្រែដោយយ៉ូសែប ស្ម៊ីធ ] ) ។ សាតាំងបានល្បួងទ្រង់ ប៉ុន្តែទ្រង់បានទប់ទល់នឹងការល្បួងទាំងឡាយ ។ នៅពេល ស៊ីម៉ូន-ពេត្រុស, អនទ្រេ, យ៉ាកុប និង យ៉ូហាន ចាប់ « បានត្រីសន្ធឹក » ដោយអព្ភូតហេតុ បន្ទាប់ពីព្រះអង្គសង្គ្រោះបានអញ្ជើញពួកគេឲ្យ « ទម្លាក់អួនចាប់ត្រី [ របស់ពួកគេ ] ចុះ » ( លូកា ៥:៤, ៦ ) នោះពួកគេបានឃើញអ្វីដែលពួកគេអាចសម្រេចបាន ដោយមានជំនួយពីព្រះអង្គសង្គ្រោះ ។ បន្ទាប់មក អ្នកនេសាទទាំងនេះបានជ្រើសរើសចាកចេញពីអ្វីៗគ្រប់យ៉ាង ដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ។ នីកូដេម ដែលជាពួកផារិស៊ីម្នាក់ និងជា « ចៅហ្វាយសាសន៍យូដា » ( យ៉ូហាន ៣:១ ) បានមករកព្រះអង្គសង្រ្គោះនៅពេលយប់ ដើម្បីសួរសំណួរសំខាន់ៗអំពីសេចក្ដីសង្គ្រោះ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ជូនគ្រូបង្រៀននូវគំនិតនៃអ្វីដែលត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ម៉ាថាយ ៤:១–១១ ផ្នែកទី ១
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យរកឃើញគោលការណ៍នានា ដើម្បីជួយពួកគេឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះ ពេលទប់ទល់នឹងការល្បួងរបស់សាតាំង ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីការល្បួង ដែលពួកគេកំពុងប្រឈមមុខ និងរបៀបដែលព្រះអង្គសង្គ្រោះអាចជួយពួកគេឲ្យទប់ទល់នឹងការល្បួងនោះ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមបង្កើតតារាងមួយនៅក្នុងកម្មវិធី Microsoft Word ឡើងវិញដូចតារាងនៅចុងបញ្ចប់នៃមេរៀននេះ រួចចែកអេក្រង់របស់អ្នកឲ្យសិស្សរបស់អ្នកអាចមើលឃើញ ហើយបន្ទាប់មក សូមបំពេញវារួមគ្នា ។
ម៉ាថាយ ៤:១–១១ ផ្នែកទី ២
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ហើយនឹកឃើញដល់សេចក្តីពិតចេញពីបទគម្ពីរ ដើម្បីជួយពួកគេឲ្យទប់ទល់នឹងការល្បួងនៅក្នុងជីវិតរបស់ពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀន ដោយបានរៀបចំខ្លួនដើម្បីចែករំលែកបទគម្ពីរមួយទៅពីរ ដែលពួកគេមានអារម្មណ៍ថា ពួកគេអាចប្រើដើម្បីជួយពួកគេឲ្យទប់ទល់នឹងការល្បួងបាន ។ ប្រសិនបើពួកគេមិនអាចរកឃើញបទគម្ពីរណាមួយទេ សូមលើកទឹកចិត្តពួកគេឲ្យសួរឪពុកម្តាយ សមាជិកគ្រួសារផ្សេងទៀត ឬថ្នាក់ដឹកនាំសាសនាចក្រ ។
-
កម្មវិធីចំណេះចំណានខាងគោលលទ្ធិ ៖ សូមអញ្ជើញសិស្សដែលអាចចូលប្រើកម្មវិធីទូរសព្ទនេះបាន ឲ្យប្រើវានៅក្នុងមេរៀន ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមប្រើមុខងារឈែត ដើម្បីអនុញ្ញាតឲ្យសិស្សចែករំលែកបទគម្ពីរ ដែលពួកគេមានអារម្មណ៍ថាអាចជួយពួកគេឲ្យទប់ទល់នឹងការល្បួងបាន ។ សូមពិចារណារក្សាទុកការឈែតនោះ ហើយផ្ញើបញ្ជីបទគម្ពីរពេញលេញទៅឲ្យសិស្សនៅពេលក្រោយ ។
លូកា ៥:១–១១
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យមានបំណងប្រាថ្នាចង់ធ្វើតាមព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យទ្រង់អាចជួយពួកគេឲ្យសម្រេចបានច្រើនជាងអ្វី ដែលពួកគេអាចធ្វើបានដោយគ្មានទ្រង់ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអធិស្ឋាន ដើម្បីដឹងពីព្រះរាជបំណងរបស់ព្រះសម្រាប់ជីវិតរបស់ពួកគេ ។ សិស្សដែលមានពរជ័យរបស់លោកអយ្យកោអាចអានវា ហើយរកមើលអ្វីដែលព្រះបានបើកបង្ហាញអំពីគោលបំណងនៃជីវិតរបស់ពួកគេ ។ អ្នកផ្សេងទៀតអាចទទួលបានអត្ថប្រយោជន៍ពីការនិយាយជាមួយឪពុកម្តាយរបស់ពួកគេ ឬស្វែងរកការយល់ដឹងនៅក្នុងបទគម្ពីរ ។
-
រូបភាព ៖ សូមត្រៀមបង្ហាញរូបភាពរបស់បុគ្គលទាំងឡាយ ដែលសម្រេចបានការណ៍ដ៏អស្ចារ្យក្នុងជីវិត ដោយសារព្រះបានជួយពួកគេឲ្យយល់ពីគោលបំណងរបស់ពួកគេ ( ឧទាហរណ៍ រេបិកា ម៉ារា ឬ យ៉ូសែប ស្ម៊ីធ ) ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្ហាញរូបភាពរបស់ព្រះអង្គសង្គ្រោះ ដែលហៅពេត្រុសថាជាសិស្ស ខណៈពេលកំពុងពិភាក្សាអំពី លូកា ៥:១–១១ ។
យ៉ូហាន ៣:១–៨
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយឲ្យសិស្សយល់ និងទទួលអារម្មណ៍ពីសារៈសំខាន់នៃការកើតជាថ្មី « អំពីទឹក ហើយអំពីព្រះវិញ្ញាណ » ( យ៉ូហាន ៣:៥ ) ដើម្បីចូលទៅក្នុងនគរព្រះ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀន ដោយបានរៀបចំខ្លួនពិភាក្សាអំពីការផ្លាស់ប្តូរដែលពួកគេ ឬអ្នកដទៃដែលពួកគេស្គាល់ បានធ្វើដើម្បីកាន់តែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។
-
វីដេអូ ៖ « A Change of Heart » ( ៤:៣៩; សូមមើលពីលេខកូដម៉ោង ០:៤០ ដល់ ៤:០៩ ) ឬជំនួសដោយវីដេអូ ឬដំណើររឿងដែលបង្ហាញពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយយើងឲ្យផ្លាស់ប្តូរ នៅពេលយើងទទួលយកពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សឲ្យនាំសមាជិកគ្រួសារ ឬមិត្តម្នាក់ដែលត្រូវបានផ្លាស់ប្តូរដោយព្រះអង្គសង្គ្រោះ តាមរយៈការទទួលយកពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ ប្រសិនបើបុគ្គលដែលពួកគេជ្រើសរើសនោះមិនមានវត្តមានទេ នោះសិស្សអាចបង្ហាញរូបថតរបស់ពួកគេ ហើយប្រាប់ពីដំណើររឿងរបស់ពួកគេ ។
ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ូហាន ៣:៥
គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដោយប្រើគោលលទ្ធិដែលថា យើងត្រូវតែកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ ដើម្បីចូលទៅក្នុងនគរព្រះ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀន ដោយបានរៀបចំខ្លួនចែករំលែកអ្វីដែលពួកគេនឹងបង្រៀនថ្នាក់អង្គការបឋមសិក្សាអំពី យ៉ូហាន ៣:៥ ។
-
សម្ភារ ៖ សម្ភារសរសេរសម្រាប់សកម្មភាពទន្ទេញចាំមាត់ ( ប្រសិនបើមាន ) ឬឧបករណ៍អេឡិចត្រូនិចដែលមានកម្មវិធីចំណេះចំណានខាងគោលលទ្ធិនៅលើនោះ ។