ថ្នាក់​សិក្ខាសាលា
យ៉ូហាន ៨


យ៉ូហាន ៨

គេនាំស្ត្រីម្នាក់ដែលប្រព្រឹត្តសហាយស្មន់មកឯព្រះគ្រីស្ទ

Depiction of Jesus and the woman taken in adultery. They are both kneeling on the ground. For Mormon Channel use.

ពេលព្រះយេស៊ូវកំពុងបង្រៀននៅក្នុងព្រះវិហារបរិសុទ្ធ នោះពួកអាចារ្យ និងពួកផារិស៊ីមួយចំនួនបាននាំស្ត្រីម្នាក់ដែលប្រព្រឹត្តសហាយស្មន់មកឯទ្រង់ ។ ពួកគេបានទូលសួរទ្រង់ថា តើពួកគេគួរតែចោលនាងនឹងដុំថ្មឲ្យស្លាប់តាមក្រឹត្យវិន័យលោកម៉ូសេដែរឬទេ ( សូមមើល លេវីវិន័យ ២០:១០ ) ។ ការឆ្លើយតបរបស់ព្រះយេស៊ូវចំពោះពួកគេ និងស្ត្រីរូបនេះ អាចផ្តល់ឲ្យអ្នកនូវការយល់ដឹងដ៏អស្ចារ្យអំពីបុគ្គលិកលក្ខណៈរបស់ទ្រង់ និងជួយអ្នកឲ្យដឹងអំពីព្រះចេស្តានៃសេចក្តីមេត្តាករុណារបស់ទ្រង់ ។

ការផ្តោតលើសិស្ស ។ ពេលអ្នកបង្រៀន សូមផ្ដោតលើតម្រូវការរបស់សិស្សម្នាក់ៗ ។ សូមកុំអនុញ្ញាតឲ្យផែនការរបស់អ្នកមានសារៈសំខាន់ជាងសិស្សនៅក្នុងថ្នាក់ឡើយ ។ សូមបន្តវាយតម្លៃការចូលរួមរបស់សិស្ស ហើយរកមើលវិធីដើម្បីអញ្ជើញសិស្សឲ្យចូលរួមក្នុងមេរៀន ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីពេលវេលាមួយ ដែលពួកគេបានផ្តល់សេចក្តីមេត្តាករុណាដល់នរណាម្នាក់ ឬនៅពេលដែលពួកគេត្រូវការ ឬសង្ឃឹមចង់បានសេចក្តីមេត្តាករុណា ។

សកម្មភាពរៀនសូត្រដែលអាចមាន

គុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ

សូមដាក់បង្ហាញសំណួរខាងក្រោមនេះដើម្បីឲ្យសិស្សមើលឃើញ នៅពេលដែលពួកគេចូលមកក្នុងថ្នាក់រៀន ។ សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការធ្វើការជាដៃគូ ឬក្រុមតូចៗ មុនពេលចែកចាយចម្លើយរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។

  • តើនៅពេលណាដែលមាននរណាម្នាក់ចិត្តល្អដាក់អ្នក ទោះបីអ្នកមានអារម្មណ៍ថា អ្នកមិនសមនឹងទទួលវាក៏ដោយ ?

  • តើការណ៍នោះមានឥទ្ធិពលអ្វីខ្លះមកលើអ្នក ?

ព្រះយេស៊ូវបានបង្ហាញសេចក្ដីសប្បុរសយ៉ាងជ្រាលជ្រៅចំពោះស្ត្រីដែលប្រព្រឹត្តសហាយស្មន់រូបនោះ ដែលមានឥទ្ធិពលយ៉ាងជ្រាលជ្រៅចំពោះនាង ។សូមអាន យ៉ូហាន ៨:១–៥ ហើយសូមរកមើលមូលហេតុដែលស្ថានភាពនេះពិបាកនឹងឆ្លើយតប ។

នៅពេលដែលពួកអាចារ្យ និងពួកផារិស៊ីបាននាំស្ត្រីនោះមកឯព្រះយេស៊ូវ ហើយសួរថាតើពួកគេគួរតែចោលនាងនឹងដុំថ្មឲ្យស្លាប់ដែរឬទេ នោះពួកគេមានចេតនាចង់ដាក់ទ្រង់នៅក្នុងស្ថានភាពដ៏លំបាកមួយ ( សូមមើល យ៉ូហាន ៨:៦ ) ។ ប្រសិនបើព្រះយេស៊ូវមានបន្ទូលថាមិនឲ្យចោលដុំថ្មលើស្ត្រីនោះ នោះពួកគេនឹងចោទប្រកាន់ទ្រង់ពីបទមិនគោរពក្រឹត្យវិន័យលោកម៉ូសេ ( សូមមើល និក្ខមនំ ២០:១៤ ) ។ ប្រសិនបើទ្រង់មានបន្ទូលថាឲ្យចោលដុំថ្ម នោះទ្រង់នឹងប្រឆាំងនឹងទស្សនៈដ៏ពេញនិយមរបស់ប្រជាជនក៏ដូចជាច្បាប់រ៉ូម៉ាំង ។ ហើយទ្រង់ក៏មិនបង្ហាញសេចក្តីមេត្តាករុណាចំពោះស្ត្រីនោះដែរ ជាអ្វីដែលព្រះយេស៊ូវបានធ្វើម្តងហើយម្តងទៀតក្នុងអំឡុងពេលនៃការងារបម្រើរបស់ទ្រង់ ( សូមមើល សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីសម្រាប់សិស្ស [ ឆ្នាំ ២០១៨ ] នៅលើគេហទំព័រ ChurchofJesusChrist.org ) ។

នៅពេលអ្នកសិក្សាការឆ្លើយតបរបស់ព្រះអង្គសង្គ្រោះចំពោះស្ថានការណ៍ដ៏លំបាកនេះ អ្នកអាចកំណត់គុណលក្ខណៈមួយចំនួន ដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីព្រះអង្គសង្រ្គោះ ។ ការស្វែងរកគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះគឺជាជំនាញមួយ ដែលអ្នកអាចប្រើបានពេញមួយការសិក្សារបស់អ្នកអំពីព្រះគម្ពីរសញ្ញាថ្មី ។ ការយល់ដឹងអំពីគុណលក្ខណៈទាំងនេះអាចបង្កើនបំណងប្រាថ្នារបស់អ្នកឲ្យកាន់តែខិតទៅជិតព្រះគ្រីស្ទ ។

សូមអាន យ៉ូហាន ៨:៦–១១ ដោយស្វែងរកគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ដែលយើងអាចឃើញនៅក្នុងអន្តរកម្មរបស់ទ្រង់ជាមួយជនជាប់ចោទ និងស្ត្រីនោះ ។

អ្នកអាចចង់មើលវីដេអូ « Go and Sin No More » ( ៣:២១ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សំណួរខាងក្រោមអាចមានប្រយោជន៍ក្នុងការគិតនៅពេលអ្នកមើល ៖

3:21

វាអាចមានប្រយោជន៍ក្នុងការបង្ហាញសំណួរខាងក្រោម ដើម្បីឲ្យសិស្សអាចយោងទៅសំណួរទាំងនោះតាមតម្រូវការ ។

  • តើគុណលក្ខណៈអ្វីដែលព្រះអង្គសង្គ្រោះបានបង្ហាញនៅក្នុងការប្រាស្រ័យរបស់ទ្រង់ជាមួយពួកបុរសដែលចោទប្រកាន់ស្ត្រីនោះ ?

  • តើគុណលក្ខណៈអ្វីដែលព្រះអង្គសង្គ្រោះបានបង្ហាញនៅក្នុងរបៀបដែលទ្រង់ប្រព្រឹត្ដចំពោះស្ដ្រីនោះ ?

បើចាំបាច់ សូមជួយសិស្សឲ្យដឹងថា ខណៈពេលដែលព្រះអង្គសង្គ្រោះកំពុងមានព្រះទ័យអត់ធ្មត់ និងមេត្តាករុណាចំពោះស្ដ្រីនោះ នោះទ្រង់មិនបានលើកលែងទោសឲ្យនាងនៅគ្រានោះភ្លាមទេ ។ ( សូមមើលសេចក្ដីថ្លែងការណ៍របស់ប្រធាន អូក នៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » ) ។

  • តើឃ្លាអ្វីខ្លះនៅក្នុងព្រះគម្ពីរដែលបង្ហាញពីគុណលក្ខណៈទាំងនេះ ?

សូមពិចារណាអនុញ្ញាតឲ្យសិស្សចែកចាយការសង្កេតឃើញរបស់ពួកគេជាមួយគ្នាជាថ្នាក់ ឬជាក្រុមតូចៗ ។ បើចាំបាច់ សូមជួយសិស្សកំណត់គុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ ដូចជាការអត់ធ្មត់ក្នុងស្ថានភាពដ៏រំជួលចិត្ត ការដឹងអំពីស្ថានភាព ការបង្ហាញសេចក្ដីមេត្តាករុណា និងព្រះទ័យអាណិតអាសូរចំពោះស្ត្រីនោះជាដើម ។

អ្នកគួរគូសចំណាំឃ្លានៅក្នុង យ៉ូហាន ៨:៦–១១ ដែលបង្ហាញពីគុណលក្ខណៈទាំងនេះរបស់ព្រះយេស៊ូវ ។ សូមកត់សម្គាល់ថា ព្រះអង្គសង្រ្គោះមិនបានអត់ទោសដល់ស្ត្រីនេះចំពោះអំពើបាបរបស់នាងនៅពេលនោះទេ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់បានលើកទឹកចិត្តនាងឲ្យ « អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ » ( យ៉ូហាន ៨:១១ ) ។

វាអាចមានប្រយោជន៍ក្នុងការអញ្ជើញសិស្សម្នាក់ឲ្យលើកឧទាហរណ៍មួយឃ្លា ដែលបង្ហាញពីគុណលក្ខណៈរបស់ព្រះយេស៊ូវ ឬឲ្យគ្រូបង្រៀនចែកចាយឧទាហរណ៍មួយ ។ ប្រសិនបើសិស្សទទួលបានអត្ថប្រយោជន៍ពីការគិតពិចារណាថាត្រូវអភិវឌ្ឍគុណលក្ខណៈមួយណា នោះសំណួរខាងក្រោមអាចជួយបាន ។ សិស្សអាចមានពេលវេលាគិតពិចារណាអំពីសំណួរទាំងនេះ ហើយកត់ត្រាទុកចម្លើយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។

  • តើគុណលក្ខណៈណាមួយក្នុងចំណោមគុណលក្ខណៈទាំងនេះ ដែលអ្នកចង់អភិវឌ្ឍឲ្យបានកាន់តែប្រសើរឡើង ? តើហេតុអ្វី ?

  • តើអ្នកអាចអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះជួយអ្នកឲ្យអភិវឌ្ឍ ឬពង្រឹងគុណលក្ខណៈនេះនៅក្នុងជីវិតរបស់អ្នកបានយ៉ាងដូចម្តេច ?

សេចក្តីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះជំរុញយើងឲ្យផ្លាស់ប្តូរ

គុណលក្ខណៈដ៏ទេវភាពមួយរបស់ព្រះយេស៊ូវគ្រីស្ទគឺថា ទ្រង់មានព្រះទ័យមេត្តាករុណា ។ « សេចក្តីមេត្តាករុណាគឺជាការព្យាបាលមនុស្សម្នាក់ដោយចិត្តអាណិតអាសូរ លើសពីអ្វីដែលបុគ្គលនោះសមនឹងទទួលបាន » ( Gospel Topics « Mercy » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។

អែលឌើរ ឌេល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្តល់ការយល់ដឹងដូចខាងក្រោមអំពីសេចក្តីមេត្តាករុណាដ៏អាណិតអាសូររបស់ព្រះអង្គសង្គ្រោះ និងឥទ្ធិពលដែលវាមានចំពោះស្ត្រីនោះ ៖

15:21
Official portrait of Elder Dale G. Renlund of the Quorum of the Twelve Apostles, January 2016.

ប្រាកដណាស់ ព្រះអង្គសង្គ្រោះពុំលើកលែងឲ្យអំពើកំផិតឡើយ ។ ប៉ុន្តែទ្រង់ក៏ពុំកាត់ទោសស្ត្រីនោះដែរ ។ ទ្រង់បានលើកទឹកចិត្តនាងឲ្យកែប្រែជីវិតនាងសាជាថ្មី ។ នាងមានការជំរុញចិត្តឲ្យផ្លាស់ប្តូរ ដោយសារតែក្តីអាណិតមេត្តា និងសេចក្តីមេត្តាករុណារបស់ទ្រង់ ។ ការបកប្រែដោយយ៉ូសែប ស្ម៊ីធនៃព្រះគម្ពីរប៊ីបបង្ហាញឲ្យឃើញពីលទ្ធផលរួមនៃភាពជាសិស្សរបស់នាង ៖ « ហើយស្ត្រីនោះលើកតម្កើងដល់ព្រះ និងជឿលើព្រះនាមទ្រង់តាំងពីពេលនោះមក » [ ការបកប្រែដោយយ៉ូសែប ស្ម៊ីធយ៉ូហាន ៨:១១ ( នៅក្នុង យ៉ូហាន ៨:១១ ) ] ។

( ឌែល ជី រេនឡាន់ « Our Good Shepherd » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣០ )

ប្រសិនបើមាននៅក្នុងព្រះគម្ពីររបស់អ្នក សូមពិចារណាគូសចំណាំការបកប្រែដោយយ៉ូសែប ស្ម៊ីធ នៅក្នុង យ៉ូហាន ៨:១១

  • តើសេចក្ដីមេត្ដាករុណារបស់ព្រះអង្គសង្គ្រោះមានឥទ្ធិពលយ៉ាងណាទៅលើស្ត្រីនោះ ?

  • ហេតុអ្វីបានជាអ្នកគិតថា សេចក្តីមេត្តាករុណារបស់ទ្រង់អាចមានឥទ្ធិពលបែបនោះបាន ?

  • តើការដឹងថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់សេចក្តីមេត្តាករុណា មានឥទ្ធិពលលើអារម្មណ៍អ្នកចំពោះទ្រង់ទាំងទ្វេយ៉ាងដូចម្តេចដែរ ?

ថ្វីបើព្រះអង្គសង្រ្គោះមិនអត់ទោសឲ្យអំពើបាបក៏ដោយ ក៏ទ្រង់អភ័យទោសឲ្យដែរ ។ ទ្រង់សព្វព្រះទ័យឲ្យអ្នកមានអារម្មណ៍ជំរុញចិត្តឲ្យប្រែចិត្ត ហើយបន្តព្យាយាមធ្វើឲ្យប្រសើរឡើង ។

សិស្សខ្លះអាចទទួលបានអត្ថប្រយោជន៍ពីការពិភាក្សាអំពីរបៀប ដែលព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យយើងបន្តព្យាយាម នៅពេលយើងធ្វើខុស ។ ប្រសិនបើមានករណីដូច្នោះមែន សូមពិចារណាប្រើសេចក្តីថ្លែងការណ៍ពីអែលឌើរ លីន ជី រ៉ូប៊ីន នៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » ។

សូមពិចារណាឲ្យសិស្សមានពេលស្ងៀមស្ងាត់ ដើម្បីគិតពិចារណាអំពីអ្វីដែលពួកគេបានរៀន ដើម្បីជួយពួកគេឲ្យមានទំនាក់ទំនងកាន់តែប្រសើរជាមួយព្រះអង្គសង្គ្រោះ និងទទួលអារម្មណ៍មេត្តាករុណារបស់ទ្រង់ ។ អ្នកអាចសរសេរសំណួរដែលបានរាយខាងក្រោម ( ឬផ្សេងទៀត ) ដាក់នៅលើក្ដារខៀន ហើយអ្នកអាចអញ្ជើញសិស្សឲ្យឆ្លើយសំណួរទាំងនោះនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេបាន ។

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះនៅថ្ងៃនេះ ដែលជំរុញអ្នកឲ្យប្រែចិត្ត ហើយបន្តព្យាយាមធ្វើដូចជាទ្រង់ ?

  • តើអ្នកមានអារម្មណ៍ថា ព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យអ្នកធ្វើអ្វី ឬផ្លាស់ប្តូរអ្វីក្នុងជីវិតរបស់អ្នក នៅពេលអ្នកព្យាយាមប្រែក្លាយកាន់តែដូចជាទ្រង់ ?

សូមពិចារណាបញ្ចប់ដោយការចែកចាយទីបន្ទាល់ និងអារម្មណ៍ផ្ទាល់ខ្លួនអំពីការអាណិតអាសូរ និងសេចក្តីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើយើងបានទទួលពរជ័យដោយសារសេចក្ដីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?

ដោយថ្លែងអំពីបំណងប្រាថ្នារបស់ព្រះអង្គសង្គ្រោះ ដែលសព្វព្រះទ័យឲ្យយើងបន្តព្យាយាមនៅពេលយើងធ្វើខុស នោះអែលឌើរ លីន ជី រ៉ូប៊ីន នៃពួកចិតសិបនាក់បានបង្រៀន ៖

Former Official Portrait of Elder Lynn G. Robbins. Photographed March 2017. Replaced October 2019 (with Telescope ID: 2298123)

ដោយសារយើងមានអំណរគុណសម្រាប់ឱកាសទីពីរបន្ទាប់ពីធ្វើកំហុស ឬមានភាពបរាជ័យខាងគំនិតរួច នោះយើងឆ្ងល់យ៉ាងអស្ចារ្យនូវព្រះគុណនៃព្រះអង្គសង្គ្រោះក្នុងការប្រទានឱកាសទីពីរដល់យើង ដើម្បីយកឈ្នះលើអំពើបាប ឬការបរាជ័យនៃដួងចិត្ត ។

គ្មាននរណាម្នាក់នៅខាងយើងច្រើនជាងព្រះអង្គសង្គ្រោះនោះទេ ។ … ដើម្បីប្រែក្លាយដូចជាទ្រង់ វានឹងតម្រូវឲ្យមាន ឱកាសទីពីរ រាប់ពុំអស់ នៅក្នុងឧបសគ្គពីមួយថ្ងៃទៅមួយថ្ងៃរបស់យើង ជាមួយមនុស្សខាងសាច់ឈាម ដូចជាការគ្រប់គ្រងការស្រេកឃ្លាន រៀនឲ្យមានភាពអត់ធ្មត់ និងមានការអភ័យទោស យកឈ្នះលើភាពខ្ជិលច្រអូស ចៀសវាងពីអំពើបាបនៃការព្រងើយកន្តើយ និងអ្វីៗជាច្រើនទៀត ។ …

ខ្ញុំមានអំណរគុណដ៏នៅអស់កល្បជានិច្ចចំពោះសេចក្តីសប្បុរសដែលពោរពេញដោយក្តីស្រឡាញ់ ការអត់ធ្មត់ និងការអត់ធន់របស់ព្រះមាតាបិតាសួគ៌ និងព្រះអង្គសង្គ្រោះ ដែលអនុញ្ញាតឲ្យយើងមានឱកាសទីពីររាប់មិនអស់ នៅលើដំណើររបស់យើងត្រឡប់ទៅកាន់វត្តមានរបស់ពួកទ្រង់វិញ ។

( លីន ជី រ៉ូប៊ីន « Until Seventy Times Seven » Ensign Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២២–២៣ )

តើខ្ញុំអាចរៀនឲ្យកាន់តែមានចិត្តមេត្តាករុណាដូចជាព្រះអង្គសង្គ្រោះបានដោយរបៀបណា ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងគណៈប្រធានទីមួយ បានបង្រៀន ៖

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

នៅក្នុងពិភពនៃការចោទប្រកាន់ និងភាពមិនរាក់ទាក់ វាងាយស្រួលដើម្បីរកមូលហេតុក្នុងការស្អប់គ្នា និងមិនគោរពដល់គ្នាទៅវិញទៅមកណាស់ ។ ប៉ុន្ដែ មុនពេលយើងធ្វើដូច្នោះ សូមឲ្យយើងចាំពាក្យរបស់ព្រះអង្គ ដែលជាចៅហ្វាយ និងជាគំរូរបស់យើងថា ៖ « អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ » [ យ៉ូហាន ៨:៧ ] ។

បងប្អូនប្រុសស្រី ចូរយើងដាក់ថ្មយើងចុះ ។

ចូរយើងមានចិត្តល្អ ។

ចូរយើងអភ័យទោស ។

ចូរយើងនិយាយដោយសន្ដិភាពជាមួយនឹងគ្នា ។

ចូរឲ្យសេចក្ដីស្រឡាញ់របស់ព្រះបានបំពេញដួងចិត្តរបស់យើង ។

« ចូរយើងធ្វើល្អដល់មនុស្សទាំងអស់ » [ កាឡាទី ៦:១០ ] ។

( ឌៀថើរ អេហ្វ អុជដូហ្វ « The Merciful Obtain Mercy » Ensign Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៧៦ )

អែលឌើរ ឌេល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

ដើម្បីក្លាយដូចជាព្រះគ្រីស្ទ មនុស្សម្នាក់ត្រូវស្រឡាញ់សេចក្តីមេត្តាករុណា ។ មនុស្សដែលស្រឡាញ់សេចក្តីមេត្តាករុណាគឺពុំគិតវិនិច្ឆ័យអ្នកដទៃទេ ពួកគេបង្ហាញការអាណិតអាសូរចំពោះអ្នកដទៃ ជាពិសេសចំពោះអ្នកទាំងឡាយដែលមានភ័ព្វវាសនាទន់ទាប ពួកគេមានចិត្តល្អ សប្បុរស និងថ្លៃថ្នូរ ។ បុគ្គលទាំងនេះប្រព្រឹត្តចំពោះអ្នកគ្រប់គ្នាដោយក្តីស្រឡាញ់ និងការយល់ដឹង ដោយមិនគិតពីលក្ខណៈផ្សេងៗដូចជា ពូជសាសន៍ ភេទ សម្ព័ន្ធសាសនា និន្នាការផ្លូវភេទ ស្ថានភាពសេដ្ឋកិច្ចសង្គម និងកុលសម្ព័ន្ធ បក្ខសម្ព័ន្ធ ឬជាតិសាសន៍ខុសគ្នានោះទេ ។ អ្វីៗទាំងនេះត្រូវបានជំនួសដោយសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទ ។

( ឌេល ជី រេនឡាន់ « Do Justly, Love Mercy, and Walk Humbly with God » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១១ )

តើព្រះអង្គសង្គ្រោះបានបង្ហាញសេចក្ដីមេត្ដាករុណាដោយមិនលើកលែងឲ្យអាកប្បកិរិយាទុច្ចរិតយ៉ាងដូចម្តេច ?

ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

ជាក់ស្ដែងណាស់ថា ព្រះអម្ចាស់មិនបានធ្វើឲ្យអំពើបាបរបស់ស្ត្រីនោះទៅជាត្រឹមត្រូវនោះទេ ។ ទ្រង់គ្រាន់តែបានប្រាប់នាងថា ទ្រង់នឹងមិនផ្ដន្ទាទោសនាងឡើយ—មានន័យថា ទ្រង់នឹងមិនដាក់ការជំនុំជម្រះចុងក្រោយលើនាងនៅពេលនោះឡើយ ។… ស្ត្រីដែលត្រូវបានគេនាំចូលមកដោយសារអំពើកំផិតនោះ ត្រូវបានផ្ដល់ពេលវេលាឲ្យប្រែចិត្ត ជាពេលវេលាដែលអាចត្រូវបានបដិសេធដោយពួកអ្នកដែលចង់ចោលថ្មទៅលើនាង ។

( ដាល្លិន អេក អូក « ‹ Judge Not › and Judging » Ensign ខែ សីហា ឆ្នាំ ១៩៩៩ ទំព័រ ៨ )

សកម្មភាពរៀនសូត្របន្ថែម

យ៉ូហាន ៨:១២ ។« ខ្ញុំជាពន្លឺលោកីយ៍ »

សូមពិចារណាអាន យ៉ូហាន ៨:១២ ហើយពិភាក្សាអំពីព្រះបរមងារ និងតួនាទីរបស់ព្រះអង្គសង្គ្រោះ « ពន្លឺលោកីយ៍ » ។

ពាក្យដកស្រង់ខាងក្រោមអាចត្រូវបានប្រើផងដែរ ។ ប្រធាន ដាល្លិន អេក អូក បានកំណត់វិធីបីយ៉ាងដែលព្រះយេស៊ូវគ្រីស្ទជា « ពន្លឺលោកីយ៍ » ៖

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

ព្រះយេស៊ូវគ្រីស្ទគឺជា ពន្លឺ លោកិយ ពីព្រោះទ្រង់គឺជាប្រភពនៃពន្លឺដែល « ដែលចេញមកពីវត្តមាននៃព្រះដើម្បីបំពេញភាពល្ហល្ហេវនៃមេឃ » [ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១២ ] ។ …

ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺលោកិយ ពីព្រោះគំរូរបស់ទ្រង់ និងការបង្រៀនរបស់ទ្រង់ បានបំភ្លឺផ្លូវដល់យើងឲ្យដើរត្រឡប់ទៅទីវត្តមានរបស់ព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌វិញ ។ …

ព្រះយេស៊ូវគ្រីស្ទក៏ជាពន្លឺលោកិយដែរ ពីព្រោះព្រះចេស្ដារបស់ទ្រង់បញ្ចុះបញ្ចូលយើងឲ្យធ្វើល្អ ។

( ដាល្លិន អេក អូក « The Light and Life of the World » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ៦៣–៦៤ )

វីដេអូព្រះគម្ពីរប៊ីប « Jesus Declares: I Am the Light of the World; the Truth Shall Make You Free » ( ៤:២៦ ) អាចយកមកប្រើដើម្បីបង្រៀនអំពី ខទី ១២–៥៩ បាន ។

4:26

យ៉ូហាន ៨:១៣, ១៧–១៨, ២៥–២៩ ។ ទំនាក់ទំនងរបស់ព្រះយេស៊ូវជាមួយព្រះវរបិតារបស់ទ្រង់

ព្រះយេស៊ូវគ្រីស្ទបានបង្រៀនយ៉ាងច្បាស់អំពីទំនាក់ទំនងរបស់ទ្រង់ជាមួយនឹងព្រះវរបិតារបស់ទ្រង់ រួមទាំងថាទ្រង់ និងព្រះវរបិតារបស់ទ្រង់គឺជាអង្គដាច់ដោយឡែកពីគ្នា ។ សូមអញ្ជើញសិស្សឲ្យអាន យ៉ូហាន ៨:១៣, ១៧–១៨, ២៥–២៩ ដោយស្វែងរកពាក្យ និងឃ្លាដែលបង្ហាញពីទំនាក់ទំនងរបស់ព្រះអង្គសង្គ្រោះជាមួយព្រះវរបិតាទ្រង់ ។

យ៉ូហាន ៨:៣០–៣៦ ។ « សេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច »

ព្រះយេស៊ូវបានបែរទៅរកអ្នកដែល « ជឿដល់ទ្រង់ » ហើយបានបង្រៀនអំពីសេចក្តីពិត ដែលនឹងប្រោសឲ្យយងើបានរួច ។ សិស្សអាចអាន ខទី ៣១–៣៣ ហើយរកមើលអ្វីដែលអនុញ្ញាតឲ្យពួកគេស្គាល់សេចក្ដីពិត ។ សិស្សអាចរកឃើញព្រះបរមងារមួយរបស់ព្រះអង្គសង្គ្រោះថាជា « សេចក្តីពិត » ( សូមមើល យ៉ូហាន ១៤:៦ ) ហើយបញ្ចូលព្រះនាមព្រះអង្គសង្គ្រោះនៅក្នុង « សេចក្តីពិត » នៅក្នុង យ៉ូហាន ៨:៣១–៣៦

សិស្សក៏អាចពិភាក្សាអំពីរបៀបដែលអំពើបាបនាំឲ្យជាប់ចំណង និងរបៀបដែលព្រះយេស៊ូវគ្រីស្ទដឹកនាំទៅរកសេរីភាព តាមរយៈការពិភាក្សាអំពី នីហ្វៃទី២ ២:២៧ ផងដែរ ។