យ៉ូហាន ៧–១០
ទិដ្ឋភាពទូទៅ
ខណៈគង់នៅក្រុងយេរូសាឡិមនៅអំឡុងពេលបុណ្យបារាំ ព្រះយេស៊ូវបានបង្រៀនប្រជាជនថា ប្រសិនបើពួកគេចង់ដឹងថា តើគោលលទ្ធិដែលទ្រង់បានបង្រៀននោះមកពីព្រះឬអត់ នោះពួកគេត្រូវតែរស់នៅតាមគោលលទ្ធិនោះ ។ ទ្រង់បានជួយស្ត្រីម្នាក់ដែលបានប្រព្រឹត្តអំពើសហាយស្មន់ ។ ព្រះយេស៊ូវបានថ្លែងទីបន្ទាល់ថា ទ្រង់គឺជាពន្លឺនៃពិភពលោក ហើយបានប្រោសមនុស្សខ្វាក់ពីកំណើតម្នាក់ឲ្យជា ។ ព្រះយេស៊ូវបានបង្រៀនថា ទ្រង់គឺជាអ្នកគង្វាលល្អ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
យ៉ូហាន ៧
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យស្វែងយល់ពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីដឹងពីសេចក្ដីពិតអំពីព្រះវរបិតាសួគ៌ និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីអ្នកណា ឬអ្វីដែលមានឥទ្ធិពលបំផុតក្នុងការដុសខាត់ការយល់ដឹង និងជំនឿបច្ចុប្បន្នរបស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ ។ សូមអញ្ជើញពួកគេឲ្យសរសេរគំនិតរបស់ពួកគេនៅលើក្រដាសមួយសន្លឹក ហើយយកក្រដាសនោះមកកាន់ថ្នាក់រៀន ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សេចក្តីថ្លែងការណ៍ដោយប្រធាន បូនី អិល អូស្ការសុន
-
សម្ភារសម្រាប់សិស្ស ៖ សូមចូលទៅកាន់ ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅ ឆ្នាំ ២០១១ ) ជាទម្រង់ឌីជីថល ឬបោះពុម្ព
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ អ្នកអាចចែកបទគម្ពីរនៅក្នុងតារាងនេះទៅឲ្យសិស្សនៅក្នុងក្រុមបំបែកបាន ។ សិស្សម្នាក់ៗអាចរៀបចំដើម្បីចែកចាយនូវទស្សនៈអំពីព្រះយេស៊ូវគ្រីស្ទ ចេញពីអ្វីដែលពួកគេបានអាន ។
ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ូហាន ៧:១៧
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យទន្ទេញចាំនូវសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិនេះ និងឃ្លាបទគម្ពីរគន្លឹះ ពន្យល់អំពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីព្រះបញ្ញត្តិ ការបង្រៀន ឬគោលលទ្ធិផ្សេងៗរបស់ព្រះអង្គសង្គ្រោះ ដែលក្មេងជំទង់គួរតែខិតខំដើម្បីមានទីបន្ទាល់អំពី ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្ហាញខ្លឹមសារសម្រាប់ យ៉ូហាន ៧:១៧ នៅក្នុងកម្មវិធីឧបករណ៍ចល័តចំណេះចំណានខាងគោលលទ្ធិ ។ ( ដើម្បីចូលមើលមាតិកានេះ សូមចុចប៊ូតុង ទន្ទេញចាំ ហើយបន្ទាប់មកស្វែងរក យ៉ូហាន ៧:១៧ ) ។ សិស្សអាចប្រើកម្មវិធីនេះដើម្បីទន្ទេញចាំឃ្លាបទគម្ពីរគន្លឹះជាមួយគ្នាបាន ។
យ៉ូហាន ៨
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យទទួលបាននូវការយល់ដឹងអំពីបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ និងជួយពួកគេឲ្យមានអារម្មណ៍ពីព្រះចេស្ដានៃសេចក្តីមេត្តាករុណារបស់ទ្រង់ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីគ្រាមួយ ដែលពួកគេបានផ្តល់នូវសេចក្តីមេត្តាករុណាដល់នរណាម្នាក់ ឬនៅពេលដែលពួកគេត្រូវការ ឬសង្ឃឹមចង់បានសេចក្តីមេត្តាករុណា ។
-
វីដេអូ ៖ « Go and Sin No More » ( ៣:២១ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាក្នុងការបំបែក បន្ទប់ដើម្បីផ្តល់ឱកាសឲ្យសិស្សពិភាក្សាអំពីចំណាប់អារម្មណ៍របស់ពួកគេ បន្ទាប់ពីមើលវីដេអូនេះរួច ។ អ្នកអាចអញ្ជើញមនុស្សដែលមានថ្ងៃខួបកំណើតក្នុងពេលឆាប់ៗនេះ ឲ្យធ្វើជាអ្នកដឹកនាំការពិភាក្សានេះបាន ។ អ្នកដឹកនាំការពិភាក្សាអាចសួរសំណួរ ដែលមាននៅខាងក្រោមវីដេអូក្នុងមេរៀននេះបាន ។
យ៉ូហាន ៩
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យយល់ថា តើកាលដែលនៅតែស្មោះត្រង់ចំពោះអ្វីដែលពួកគេដឹងអំពីព្រះអង្គសង្គ្រោះ ទោះបីជានៅក្នុងគ្រាលំបាកក្តី អាចពង្រឹងទីបន្ទាល់របស់ពួកគេអំពីទ្រង់បានដោយរបៀបណា ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីគ្រាដែលពួកគេនៅតែស្មោះត្រង់ចំពោះអ្វីដែលពួកគេដឹង និងជឿអំពីព្រះយេស៊ូវគ្រីស្ទ ទោះនៅក្នុងពេលប្រឈមមុខនឹងការផ្ទុយក៏ដោយ ។
-
វីដេអូ ៖ « Jesus Heals a Man Born Blind » ( ៧:៤៧; សូមមើលចាប់ពីលេខកូដម៉ោង ០:០០ ដល់ ៤:០១ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមមើលវីដេអូ « Jesus Heals a Man Born Blind » ទាំងអស់គ្នាជាថ្នាក់ ។ នៅពេលសិស្សមើល សូមអញ្ជើញពួកគេឲ្យប្រើមុខងារឈែត ដើម្បីចែកចាយភស្តុតាងនៃគោលការណ៍នេះ ចេញពីជីវិតរបស់បុរសពិការភ្នែកដែលបានជាសះស្បើយរូបនេះ ។
យ៉ូហាន ១០
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យមានទំនុកចិត្តកាន់តែខ្លាំងលើព្រះយេស៊ូវគ្រីស្ទ ដែលជាអ្នកគង្វាលរបស់ពួកគេ និងបង្កើនបំណងប្រាថ្នារបស់ពួកគេដើម្បីស្តាប់តាមព្រះសូរសៀងរបស់ទ្រង់ ហើយធ្វើតាមទ្រង់ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអានប្រធានបទ « អ្នកគង្វាលល្អ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។ សូមឲ្យពួកគេត្រៀមខ្លួនដើម្បីឆ្លើយសំណួរ « ហេតុអ្វីបានជាព្រះបរមងារ ‹ អ្នកគង្វាលល្អ › គឺជាការពិពណ៌នាដ៏ត្រឹមត្រូវមួយអំពីព្រះយេស៊ូវគ្រីស្ទ ? »
-
មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពអ្នកគង្វាលល្អ
-
វីដេអូ៖ « The Good Shepherd » ( ៣:៣៣ )
-
វីដេអូ ៖ « How I #HearHim: Elder David A. Bednar » ( ១:១៥ )
-
វីដេអូ ៖ « How I #HearHim: Sister Joy D. Jones » ( ២:៤៥ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមប្រើមុខងារក្តារខៀនដើម្បីបង្កើតបញ្ជីមួយ អំពីអ្វីដែលសិស្សនឹងរៀនអំពីព្រះគ្រីស្ទដែលជាអ្នកគង្វាលល្អ ដែលពួកគេអាចដាក់បន្ថែមពេញក្នុងមួយមេរៀនបាន ។