ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៦
ស្វែងយល់ និងពន្យល់
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យយល់ពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ដែលមាននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហើយអាចពន្យល់វាជាពាក្យសម្ដីផ្ទាល់របស់អ្នក ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នកពង្រីកការយល់ដឹងរបស់អ្នក និងពន្យល់ពីសេចក្ដីពិតអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើនចេញពីព្រះគម្ពីរសញ្ញាថ្មី ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការស្វែងយល់ពីព្រះគម្ពីរ
-
តើយុទ្ធសាស្រ្តអ្វីខ្លះដែលអ្នកបានប្រើ ឬអាចប្រើបាន ដើម្បីស្វែងយល់ពីព្រះគម្ពីរឲ្យបានកាន់តែច្បាស់ ?
-
ហេតុអ្វីបានជាអ្នកគិតថា វាសំខាន់ដើម្បីចំណាយពេលស្វែងយល់ពីការបង្រៀនរបស់ព្រះ ដែលមាននៅក្នុងព្រះគម្ពីរ ?
នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសប្រើយុទ្ធសាស្រ្តដ៏សាមញ្ញមួយ ដើម្បីធ្វើឲ្យការយល់ដឹងរបស់អ្នកអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើនចេញពីព្រះគម្ពីរសញ្ញាថ្មីកាន់តែច្បាស់ជាងមុន ។ អ្នកក៏នឹងមានឱកាសពន្យល់ដល់អ្នកដទៃនូវសេចក្ដីពិត ចេញពីវគ្គបទគម្ពីរដែលអ្នកជ្រើសរើសផងដែរ ។
ខាងក្រោមនេះគឺជាបញ្ជីនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ចេញពីពាក់កណ្តាលដំបូងនៃព្រះគម្ពីរសញ្ញាថ្មី ។
សេចក្ដីយោងបទគម្ពីរ |
ឃ្លាបទគម្ពីរគន្លឹះ |
« ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ ១ អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ | |
« បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » ។ | |
« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ » ។ | |
« ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ » ។ | |
« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។ | |
ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក » ។ | |
« បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងថាសេចក្តីបង្រៀននេះមកពីព្រះ » ។ | |
« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯង ។ … ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។ | |
ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា ចូរទទួលទានសាក្រាម៉ង់ « ដើម្បីរំឭកពីខ្ញុំចុះ » ។ | |
« នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ និងព្រះយេស៊ូវគ្រីស្ទ » ។ | |
« ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ » ។ |
ពង្រីកការយល់ដឹងរបស់អ្នក
យុទ្ធសាស្ត្រខាងក្រោមនេះអាចជួយអ្នកឲ្យយល់កាន់តែស៊ីជម្រៅអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។
ជារឿយៗ ទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន មានរួមបញ្ចូលនូវសកម្មភាពសិក្សាព្រះគម្ពីរមួយ ដែលមានឈ្មោះថា « មួយបន្ទាត់ម្ដងៗ » ដែលក្នុងនោះពាក្យ ឬឃ្លាគន្លឹះមួយចំនួនតូចនៃវគ្គបទគម្ពីរត្រូវបានគេពន្យល់ ឬកំណត់យ៉ាងច្បាស់ ។ ដើម្បីមើលឧទាហរណ៏នៃសកម្មភាព « មួយបន្ទាត់ម្ដងៗ » សូមមើល « Fear Not » ដើម្បីកម្លាំងនៃយុវជន ខែ កុម្ភៈ ឆ្នាំ ២០២១ ទំព័រ ៣២ ។
សូមបង្កើតទំព័រ « មួយបន្ទាត់ម្ដងៗ » ផ្ទាល់ខ្លួនរបស់អ្នកសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ចេញពីពាក់កណ្តាលដំបូងនៃព្រះគម្ពីរសញ្ញាថ្មី ។ សូមពិចារណាប្រើសម្ភារគំនូរសិល្បៈ ដើម្បីជួយអ្នកឲ្យបង្កើតទំព័រនេះតាមរបៀបមួយដែលមើលទៅទាក់ទាញ ។ សូមប្រើការណែនាំខាងក្រោមនេះ ដើម្បីជួយអ្នកឲ្យបង្កើតទំព័ររបស់អ្នក ៖
-
នៅលើក្រដាសទទេមួយ សូមសរសេរពាក្យនៃវគ្គបទគម្ពីរដែលអ្នកបានជ្រើសរើស ។
-
សូមជ្រើសរើសពាក្យ ឬឃ្លាយ៉ាងហោចណាស់ប្រាំ ចេញពីវគ្គបទគម្ពីរនោះដែលអ្នកចង់ផ្តោតលើ ។
-
សូមស្វែងរកនិយមន័យ ការពន្យល់ ឧទាហរណ៍នានា បទគម្ពីរដែលទាក់ទង ឬសេចក្តីថ្លែងការណ៍ដោយថ្នាក់ដឹកនាំសាសនាចក្រ ដែលអាចជួយឲ្យអ្នកយល់កាន់តែច្បាស់អំពីពាក្យ ឬឃ្លាដែលអ្នកបានជ្រើសរើសនោះ ។ សូមសរសេរអ្វីទាំងនេះនៅលើក្រដាស ។
-
សូមរួមបញ្ចូលយ៉ាងហោចណាស់មួយកថាខណ្ឌនៅកន្លែងណាមួយនៅលើទំព័ររបស់អ្នក ដែលពន្យល់ពីអ្វីដែលវគ្គបទគម្ពីរនេះជួយអ្នកឲ្យយល់អំពីព្រះយេស៊ូវគ្រីស្ទ សាសនាចក្ររបស់ទ្រង់ ឬបេសកកម្មរបស់ទ្រង់ដើម្បីសង្គ្រោះយើង ។
ប្រសិនបើពេលវេលាអនុញ្ញាត សូមធ្វើសកម្មភាពនេះឡើងវិញជាមួយវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយទៀតចេញពីបញ្ជីនោះ ។