ថ្នាក់​សិក្ខាសាលា
លូកា ១០:៣៨–៤២


លូកា ១០:៣៨–៤២

ការដាក់ព្រះយេស៊ូវគ្រីស្ទជាអាទិភាពសំខាន់បំផុតនៅក្នុងជីវិតរបស់យើង

Christ seated in the home of Mary and Martha. Mary kneels at Christ’s feet, her hands clasped in her lap. Martha stands at Mary’s side. Martha is holding a mixing bowl and spoon in her hands. She is looking at Christ. A stone arched doorway is in the background.

នៅពេលព្រះយេស៊ូវបានបង្រៀននៅផ្ទះម៉ាថា នោះមានឱកាសមួយបានកើតឡើងដើម្បីឲ្យទ្រង់បង្រៀនអំពីសារៈសំខាន់នៃការធ្វើឲ្យការបង្រៀនរបស់ទ្រង់ ក្លាយជាអាទិភាពនៅក្នុងជីវិតរបស់យើង ។ មេរៀននេះអាចជួយអ្នកឲ្យរៀនកំណត់ពីជម្រើស និងសកម្មភាពដែលនឹង ជួយអ្នកធ្វើឲ្យព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ក្លាយជាអាទិភាពដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យធ្វើបញ្ជីមួយអំពីសកម្មភាព ដែលពួកគេបានធ្វើនៅមួយថ្ងៃមុនមេរៀននេះ ហើយយកបញ្ជីរបស់ពួកគេមកកាន់ថ្នាក់រៀន ។

សកម្មភាពរៀនសូត្រដែលអាចមាន

អាទិភាព

សូមពិចារណាយកធុងមួយ និងដុំថ្មដែលមានទំហំខុសៗគ្នាមកកាន់ថ្នាក់រៀន ។ សូមប្រាកដថា ត្រូវយកដុំថ្មមកឲ្យច្រើនលើសពីអ្វីដែលអាចដាក់ក្នុងធុងនោះបាន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យព្យាយាមដាក់ដុំថ្មឲ្យបានច្រើនតាមដែលអាចធ្វើទៅបានចូលនៅក្នុងធុងនោះ ។ សូមសួរសំណួរដូចតទៅ ៖ « ប្រសិនបើថ្មទាំងនេះតំណាងឲ្យសកម្មភាពដែលអាចមាន ដែលយើងអាចធ្វើបានក្នុងមួយថ្ងៃ តើមេរៀនដែលប្រើវត្ថុនេះអាចប្រៀបធៀបទៅនឹងជីវិតរបស់យើងបានយ៉ាងដូចម្តេច ? »

ជារៀងរាល់ថ្ងៃ យើងធ្វើការសម្រេចចិត្តយ៉ាងច្រើនអំពីរបៀបប្រើប្រាស់ពេលវេលារបស់យើង ។

ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖

Official Portrait of President Dallin H. Oaks taken March 2018.

ពួកយើងភាគច្រើនមានអ្វីដែលរំពឹងចាំយើងធ្វើ ច្រើនជាងអ្វីដែលយើងអាចធ្វើបាន ។ … យើងប្រឈមមុខនឹងជម្រើសជាច្រើន អំពីអ្វីដែលយើងនឹងធ្វើជាមួយពេលវេលា និងធនធានផ្សេងទៀតរបស់យើង ។

( ដាល្លិន អេក អូក « Good, Better, Best » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៤ )

ប្រសិនបើសិស្សបានបញ្ចប់សកម្មភាពរៀបចំដែលបានណែនាំនេះហើយ សូមអញ្ជើញពួកគេឲ្យមើលបញ្ជីដែលពួកគេបានបង្កើត ។

សូមគិតថា តើសេចក្តីថ្លែងការណ៍ខាងក្រោមណាមួយដែលពិពណ៌នាអំពីអ្នក ( អ្នកអាចជ្រើសរើសច្រើនជាងមួយ ) ។

  1. ខ្ញុំចែកពេលវេលាសម្រាប់ទាំងសកម្មភាពខាងវិញ្ញាណ និងខាងសាច់ឈាម ។

  2. ខ្ញុំចង់ដើរតាមព្រះអង្គសង្គ្រោះ ប៉ុន្តែជារឿយៗ ខ្ញុំមានអារម្មណ៍មមាញឹកនឹងកិច្ចការផ្សេងទៀត ។

  3. ជីវិតខ្ញុំបានផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទ ។

  4. ខ្ញុំមិនចាប់អារម្មណ៍នឹងការមានពេលវេលា ដើម្បីខិតទៅជិតព្រះយេស៊ូវគ្រីស្ទឡើយ ។

ក្នុងអំឡុងមេរៀននេះ អ្នកនឹងរៀនអំពីដំណើររឿងមួយមកពីព្រះគម្ពីរ ដែលបង្រៀនពីសារៈសំខាន់នៃការដាក់ព្រះយេស៊ូវគ្រីស្ទជាអាទិភាពដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់យើង ។ សូមយកចិត្តទុកដាក់នឹងការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ដែលអាចជួយអ្នកឲ្យយល់ពីរបៀបធ្វើឲ្យព្រះយេស៊ូវគ្រីស្ទក្លាយជាអាទិភាពដ៏ខ្ពស់បំផុតរបស់អ្នក ។

ព្រះអង្គសង្គ្រោះបង្រៀន ម៉ារា និង ម៉ាថា

នៅពេលព្រះអង្គសង្គ្រោះបានធ្វើដំណើរទៅភូមិបេថានី នោះទ្រង់បានយាងទៅផ្ទះរបស់ស្ត្រីម្នាក់ឈ្មោះ ម៉ាថា ដែលជាសិស្សដ៏ស្មោះត្រង់ និងលះបង់ខ្ពស់ម្នាក់ ។

សូមអាន លូកា ១០:៣៨–៤២ ដោយយកចិត្តទុកដាក់លើអ្វីដែលអ្នកនឹងរៀនសូត្រមកពីគំរូ និងព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ។ វាអាចមានប្រយោជន៍ដោយដឹងថា ពាក្យ ខ្វាល់ខ្វាយ មានន័យថា ព្រួយបារម្ភ ឬមានបន្ទុក ។

  • តើដំណើររឿងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងព្រះរាជបំណងរបស់ទ្រង់ចំពោះយើង ?

  • តើជម្រើសរបស់ ម៉ារា សមស្របនឹងស្ថានភាពនេះតាមរបៀបណា ?

សេចក្ដីពិតមួយដែលយើងអាចរៀនចេញពីដំណើររឿងនេះគឺថា ជម្រើសដែលនាំយើងឲ្យខិតទៅជិតព្រះយេស៊ូវគ្រីស្ទ គួរតែមានអាទិភាពខ្ពស់បំផុតនៅក្នុងជីវិតរបស់យើង

  • ហេតុអ្វីបានជាអ្នកគិតថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងដាក់ព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាអាទិភាពដ៏ខ្ពស់បំផុតក្នុងជីវិតរបស់យើង ?

ទោះបីជា ម៉ារា អាចបម្រើអ្នកដទៃបានក៏ដោយ ក៏នាងបានជ្រើសរើសរៀនពីព្រះយេស៊ូវគ្រីស្ទដែរ ព្រោះវាជាកិច្ចការដ៏សំខាន់បំផុត ដែលនាងអាចធ្វើបាននៅពេលនោះ ( សូមមើល លូកា ១០:៤២ ) ។

ប្រធាន ដាល្លិន អេក អូក បានពន្យល់ពីរបៀបដែលយើងទាំងអស់គ្នាប្រឈមមុខនឹងជម្រើសស្រដៀងៗគ្នានេះ ៖

Official Portrait of President Dallin H. Oaks taken March 2018.

គ្រាន់តែដោយសារតែអ្វីដែល ល្អ មិនមែនជាហេតុផលគ្រប់គ្រាន់សម្រាប់ធ្វើវានោះទេ ។ ចំនួននៃរឿងល្អៗដែលយើងអាចធ្វើបាន មានច្រើនជាងពេលវេលាដែលយើងមាន ដើម្បីសម្រេចបានរឿងល្អៗទាំងនោះទៅទៀត ។ មានអ្វីៗជាច្រើនដែលប្រសើរជាងការគ្រាន់តែល្អ ហើយរឿងទាំងនេះគួរតែជារឿងដែលបញ្ជាឲ្យផ្តោតការយកចិត្តទុកដាក់ជាចម្បងនៅក្នុងជីវិតរបស់យើង ។

( ដាល្លិន អេក អូក « Good, Better, Best » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៤ )

សូមពិចារណាគូសតារាងមួយ ដែលមានជួរឈរពីរនៅលើក្តារខៀនដែលមានចំណងជើងថា មិនសូវសំខាន់ និង សំខាន់ជាង ។បន្ទាប់មក សូមសរសេរចម្លើយរបស់សិស្សទៅនឹងសំណួរខាងក្រោម នៅក្រោមជួរឈរដែលត្រឹមត្រូវ ។

  • តើមានចំណុចណាខ្លះដែលមិនសូវសំខាន់នៅក្នុងជីវិតរបស់អ្នក ដែលអាចបំបែរអារម្មណ៍អ្នកចេញពីព្រះយេស៊ូវគ្រីស្ទបាន ?

  • តើជម្រើសអ្វីខ្លះដែលអ្នកអាចធ្វើបាន ដែលនឹងនាំអ្នកឲ្យខិតទៅជិតព្រះយេស៊ូវគ្រីស្ទ ?

  • តើអ្វីទៅដែលអាចជួយអ្នកឲ្យជ្រើសយកជម្រើសដ៏សំខាន់បំផុត ដែលជាអាទិភាពដ៏ខ្ពស់បំផុតរបស់អ្នកនោះ ?

ប្រសិនបើបានធ្វើសកម្មភាពដុំថ្មនៅក្នុងមេរៀននេះ នោះសូមអញ្ជើញសិស្សឲ្យសរសេរនៅលើដុំថ្មទាំងនោះនូវសកម្មភាពខ្លះៗ ដែលមានសរសេរនៅលើក្ដារខៀន ។ ពួកគេអាចសរសេរសកម្មភាពដែលនាំឲ្យពួកគេខិតទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទនៅលើដុំថ្មធំបំផុត និងសកម្មភាពមិនសូវសំខាន់លើដុំថ្មធំល្ម ឬថ្មតូចៗ ។ បន្ទាប់មក សិស្សអាចដាក់ដុំថ្មធំៗទៅក្នុងធុងមុនគេ ដោយបន្តជាមួយថ្មតូចៗរហូតដល់ថ្មពេញធុង ។

  • តើពរជ័យអ្វីខ្លះដែលអ្នកបានជួបប្រទះ តាមរយៈការខិតខំដើម្បីផ្តោតជីវិតរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ ?

ដាក់ផែនការមួយ

ប្រសិនបើសិស្សខ្លះបានបង្កើតបញ្ជីសកម្មភាពប្រចាំថ្ងៃរបស់ពួកគេរួចហើយ នៅពេលរៀបចំសម្រាប់ថ្នាក់ សូមសម្របការណែនាំទាំងនេះតាមការគួរ ។

សូមធ្វើបញ្ជីសកម្មភាពប្រចាំថ្ងៃធម្មតារបស់អ្នក ហើយកំណត់សកម្មភាពណាដែលនឹងជួយអ្នកឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ។ សូមគិតអំពីអ្វីដែលអ្នកអាចបន្ថែម ឬដកចេញ ដោយផ្អែកលើអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ ។ សូមរៀបចំផែនការជាក់លាក់មួយសម្រាប់អ្វីដែលអ្នកនឹងធ្វើ ដើម្បីធ្វើឲ្យជីវិតរបស់អ្នកផ្តោតលើព្រះអង្គសង្គ្រោះកាន់តែខ្លាំងឡើង ។

សូមពិចារណាអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យចែកចាយផែនការរបស់ពួកគេ ។ សូមរកមើលវិធីសរសើរសិស្សចំពោះអ្វីដែលពួកគេបានធ្វើដើម្បីផ្តោតលើព្រះអង្គសង្គ្រោះ ។ សូមចែកចាយទីបន្ទាល់អំពីពរជ័យ ដែលកើតចេញពីការផ្តោតជីវិតរបស់យើងទៅលើព្រះអង្គសង្គ្រោះ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើសាតាំងព្យាយាមរារាំងយើងមិនឲ្យប្រើពេលវេលារបស់យើងដោយឈ្លាសវៃយ៉ាងដូចម្តេច ?

ប្រធាន ស្ទីវិន ដបុលយូ អូវិន អតីតប្រធានក្រុមយុវជនទូទៅបានថ្លែង ៖

2:3
Brother Stephen W. Owen Young Men General President. Official Portrait 2018.

មារសត្រូវនឹងព្យាយាមបញ្ចុះបញ្ចូលបងប្អូនថា ការចិញ្ចឹមបីបាច់ខាងវិញ្ញាណមិនសូវចាំបាច់ទេ ឬកាន់តែប៉ិនប្រសប់ថា វាអាចរង់ចាំបាន ។ វាគឺជាមេនៃការរំខាន ហើយជាបិតានៃការពន្យារពេល ។ វានឹងនាំការយកចិត្តទុកដាក់របស់បងប្អូនទៅលើរឿងផ្សេង ដែលមើលទៅបន្ទាន់ តែតាមពិតមិនសូវសំខាន់ទេ ។ ទ្រង់នឹងឲ្យបងប្អូនប្រែទៅជា « ព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ » រហូតដល់បងប្អូនព្រងើយកន្តើយនឹង « សេចក្តីតែ១ទេ [ ដែល ] សម្រាប់ត្រូវការ » [ លូកា ១០:៤១–៤២ ] ។

( ស្ទីវិន ដបុលយូ អូវេន « Be Faithful, Not Faithless » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១៣ )

អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែង ៖

2:3
Final official portrait of Elder Richard G. Scott of the Quorum of the Twelve Apostles, 2004. Passed away 22 September 2015.

តើអ្នកមានអ្វីដែលគួរឲ្យចាប់អារម្មណ៍ គួរឲ្យរំភើបដែលត្រូវធ្វើ ឬបញ្ហាប្រឈមជាច្រើន ដែលសង្កត់សង្កិនលើអ្នក ដែលធ្វើឲ្យអ្នកពិបាកក្នុងការផ្តោតអារម្មណ៍លើអ្វីដែលសំខាន់ចាំបាច់ដែរឬទេ ? នៅពេលដែលអ្វីៗនៃពិភពលោកជាច្រើនចូលមកក្នុងចិត្តគំនិតយើង ជាញឹកញាប់អ្វីៗដែលមិនត្រឹមត្រូវត្រូវបានផ្តល់អាទិភាពខ្ពស់បំផុតទៅវិញ ។ បន្ទាប់មក យើងឆាប់ភ្លេចគោលបំណងសំខាន់នៃជីវិត ។ សាតាំងមានឧបករណ៍មួយដ៏មានឥទ្ធិពលយ៉ាងខ្លាំង ដើម្បីប្រើប្រឆាំងនឹងមនុស្សល្អៗ ។ វាគឺជាការរំខាន ។ វានឹងនាំឲ្យមនុស្សល្អបានពោរពេញដោយ « អ្វីល្អៗ » នៅក្នុងជីវិត ដើម្បីកុំឲ្យមានកន្លែងសម្រាប់ដាក់អ្វីៗដែលសំខាន់ចាំបាច់ផ្សេងៗទៀត ។ តើអ្នកបានជាប់ក្នុងអន្ទាក់នោះដោយមិនដឹងខ្លួនទេ ?

( រីឆាដ ជី ស្កត « First Things First » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៧ )

តើអ្វីខ្លះដែលជាគ្រោះថ្នាក់ ដោយសារការវិនិច្ឆ័យលើជម្រើសរបស់អ្នកដទៃ ?

ប្រធាន ប៉ូនី ឌី ផាកកិន អតីតប្រធានសមាគមសង្គ្រោះទូទៅបានថ្លែង ៖

13:0
Former official portrait of Bonnie D. Parkin, general president of the Relief Society, 2002. Released at April 2007 general conference.

នៅក្នុងសំណូមពររបស់ ម៉ាថា ដើម្បីសូមជំនួយគឺជាការវិនិច្ឆ័យដ៏ស្ងៀមស្ងាត់ ប៉ុន្តែច្បាស់ៗ ៖ « ខ្ញុំនិយាយត្រូវ នាងនិយាយខុស » ។

តើយើងវិនិច្ឆ័យគ្នាទៅវិញទៅមកទេ ? តើយើងរិះគន់គ្នាទៅវិញទៅមក ចំពោះជម្រើសរបស់បុគ្គលម្នាក់ៗ ដោយគិតថាយើងដឹងច្បាស់ជាង នៅពេលដែលតាមការពិតយើងកម្រយល់ពីកាលៈទេសៈពិសេសខុសគ្នារបស់គេ ឬការបំផុសគំនិតរបស់បុគ្គលម្នាក់ៗឬ ? … ការវិនិច្ឆ័យបែបនេះ … ប្លន់យើងពីផ្នែកដ៏ល្អ ដែលជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធរបស់ព្រះគ្រីស្ទ ។

យើងក៏បាត់បង់នូវចំណុចល្អនោះដែរ នៅពេលយើងប្រៀបធៀបខ្លួនយើងទៅនឹងអ្នកដទៃ ។ សក់របស់នាងស្អាតជាងមុន ជើងរបស់ខ្ញុំធំជាងមុន កូនៗរបស់នាងមានទេពកោសល្យជាង ឬសួនរបស់នាងមានផ្ការីកស្គុះស្គាយជាង—បងប្អូនស្រី បងប្អូនដឹងថា វាយ៉ាងម៉េចហើយ ។ យើងមិនត្រូវធ្វើអញ្ចឹងនោះទេ ។ យើងមិនអាចអនុញ្ញាតឲ្យខ្លួនយើងមានអារម្មណ៍ថាមិនគ្រប់គ្រាន់ តាមរយៈការផ្តោតលើអ្នកដែល មិនមែន យើង ជំនួសឲ្យអ្នកដែលជាយើងខ្លួនឯងនោះទេ !

( ប៉ូនី ឌី ផាកកិន « Choosing Charity: That Good Part » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ១០៥ )

តើខ្ញុំអាចជ្រើសរើសរវាងជម្រើសពីរ ដែលមិនអាក្រក់ជានិច្ចនោះដោយរបៀបណា ?

ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានថ្លែង ៖

Official Portrait of President Dallin H. Oaks taken March 2018.

នៅពេលយើងពិចារណាពីជម្រើសផ្សេងៗ នោះយើងគួរតែចងចាំថា វាមិនគ្រប់គ្រាន់ទេដែលអ្វីមួយល្អនោះ ។ ជម្រើសផ្សេងទៀតគឺប្រសើរជាង ហើយនៅតែមានជម្រើសផ្សេងៗទៀត ដែលល្អបំផុត ។ …

សូមគិតពីរបៀបដែលយើងប្រើប្រាស់ពេលវេលារបស់យើង នៅក្នុងជម្រើសដែលយើងធ្វើក្នុងការទស្សនាទូរទស្សន៍ លេងវីដេអូហ្គេម ស្រាវជ្រាវតាមអ៊ីនធឺណិត ឬអានសៀវភៅ ឬទស្សនាវដ្តី ។ ប្រាកដណាស់ វាល្អដើម្បីមើលកម្មវិធីកម្សាន្ដល្អៗ ឬដើម្បីទទួលបានព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ ។ ប៉ុន្តែពុំមែនអ្វីៗទាំងអស់នោះមានតម្លៃក្នុងចំណែកជីវិតរបស់យើង ដែលយើងត្រូវលះបង់ដើម្បីទទួលបានវានោះទេ ។ មានអ្វីៗមួយចំនួនដែលប្រសើរជាងនេះ ហើយអ្វីៗផ្សេងទៀតដែលល្អបំផុត ។ …

…យើងត្រូវតែលះបង់អ្វីៗដែលល្អ ដើម្បីជ្រើសរើសអ្វីៗដែលល្អជាង ឬល្អបំផុត ពីព្រោះអ្វីៗទាំងនោះអភិវឌ្ឍសេចក្ដីជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងពង្រឹងក្រុមគ្រួសាររបស់យើង ។

( ដាល្លិន អេក អូក « Good, Better, Best » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៤–៥, ១០៧ )

សកម្មភាពរៀនសូត្របន្ថែម

ការស្វែងរកកំហុសនៅក្នុងជម្រើសរបស់អ្នកដទៃ

ព្រះអង្គសង្គ្រោះបានកែតម្រូវ ម៉ាថា នៅពេលនាងចាប់កំហុសចំពោះសកម្មភាពរបស់ ម៉ារា ។ សូមពិចារណាជួយសិស្សឲ្យយល់ថា យើងមិនគួរដាក់បន្ទុកលើអ្នកដទៃ ដោយសារការយល់ឃើញផ្ទាល់ខ្លួនរបស់យើងអំពីការដើរតាមព្រះអម្ចាស់នោះទេ ( សូមមើល « តើអ្វីខ្លះដែលជាគ្រោះថ្នាក់ ដោយសារការវិនិច្ឆ័យលើជម្រើសរបស់អ្នកដទៃ ? » នៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » ) ។

សកម្មភាពនេះអាចត្រូវបានណែនាំ ដោយការសួរសំណួរមួយក្នុងចំណោមសំណួរដូចតទៅនេះ ៖ តើអ្នកធ្លាប់ត្រូវបានគេរិះគន់ ដោយសារតែជម្រើសដែលអ្នកបានជ្រើសយកទេ ? តើវាអាចទៅរួចទេ ដែលមនុស្សពីរនាក់ជ្រើសរើសសកម្មភាពពីរខុសគ្នា ដែលព្រះអម្ចាស់អាចទទួលយកបានទាំងពីរ ?