ម៉ាថាយ ១៤; ម៉ាកុស ៦; យ៉ូហាន ៥–៦
ទិដ្ឋភាពទូទៅ
ព្រះអង្គសង្គ្រោះបានប្រទានអាហារដល់មនុស្សប្រាំពាន់នាក់ដោយមានតែនំប៉័ងប្រាំដុំ និងត្រីពីរក្បាលប៉ុណ្ណោះ ។ មនុស្សជាច្រើនបានតបមកទ្រង់ដោយការស្វែងរកទ្រង់ ដើម្បីទទួលបានអាហារបន្ថែមទៀត ។ ព្រះយេស៊ូវបានយាងលើទឹកទៅកាន់ទូករបស់ពួកសិស្ស ពេលកំពុងមានព្យុះបោកបក់ ។ ទ្រង់បានអញ្ជើញ ពេត្រុស ឲ្យដើរលើទឹកផងដែរ ហើយបានជួយ ពេត្រុស មិនឲ្យលិចទៅក្នុងទឹក បន្ទាប់ពីលោកមានមន្ទិលសង្ស័យ ។ ព្រះអង្គសង្គ្រោះបានបង្រៀនទេសនកថាអំពីនំបុ័ងជីវិត ។ ទ្រង់បានសួរពួកសិស្សរបស់ទ្រង់ថា តើពួកគេនឹងចាកចេញពីទ្រង់ ដូចអ្នកដើរតាមទ្រង់មួយចំនួនបានធ្វើរួចហើយឬអត់ ។ ពេត្រុសបានថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជូនគ្រូបង្រៀននូវគំនិតនៃអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ម៉ាថាយ ១៤:១៣–២៣; យ៉ូហាន ៦:៥–១៤
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យកាន់តែមានសេចក្ដីមេត្ដាករុណា និងមានសណ្តានចិត្តល្អដូចជាព្រះយេស៊ូវគ្រីស្ទ ។ វាក៏អាចជួយឲ្យពួកគេទទួលបាននូវទំនុកចិត្តកាន់តែខ្លាំងផងដែរថា ដោយសារតែព្រះយេស៊ូវគ្រីស្ទ នោះការផ្ដល់ឲ្យដ៏រាបទាបរបស់ពួកគេនឹងគ្រប់គ្រាន់ហើយ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអធិស្ឋាន និងស្វែងរកឱកាស ដើម្បីបម្រើនរណាម្នាក់មុនពេលចូលរៀនថ្នាក់ពេលក្រោយ ។ សូមលើកទឹកចិត្តពួកគេឲ្យយកចិត្តទុកដាក់លើអារម្មណ៍របស់ពួកគេ នៅពេលពួកគេធ្វើការបម្រើ ។
-
វីដេអូ ៖ « Doing Something for Someone Else Changed Me » ( ៣:១៤ ); « Becoming True Millennials » ( ចាប់ពីលេខកូដម៉ោង ៩:០៥ ដល់ ១២:២៨ )
-
សំណៅចែក ៖ សូមរៀបចំសំណៅចែកដែលមានសាច់រឿងពីរខុសគ្នា ពីមុនបង្រៀន ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្កើតការបំបែកថ្នាក់ជាពីរក្រុមសម្រាប់សាច់រឿងពីរខុសគ្នា ។ សូមអនុញ្ញាតឲ្យសិស្សជ្រើសរើសការបំបែកក្រុមណាមួយ ដែលពួកគេចង់ចូលរួម ។ សូមចូលរួមនៅក្នុងក្រុមនីមួយៗ ហើយជួយពួកគេក្នុងការពិភាក្សារបស់ពួកគេ ។
ម៉ាថាយ ១៤:២២–៣៣
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យធ្វើតាមគំរូរបស់ ពេត្រុស អំពីការងាកមករកព្រះអង្គសង្គ្រោះក្នុងកាលៈទេសៈដ៏គួរឲ្យភ័យខ្លាច ឬសន្ធប់ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីសំណួរដូចតទៅនេះចេញពីសៀវភៅ ចូរមកតាមខ្ញុំ ៖ « តើអ្វីដែលអាចបំផុសគំនិត ពេត្រុស ឲ្យចេញពីទូកដែលមានសុវត្ថិភាពរបស់គាត់នៅកណ្តាលសមុទ្រកាលីឡេ អំឡុងពេលកំពុងមានព្យុះបោកបក់ដូច្នេះ ? តើអ្វីខ្លះដែលនាំឲ្យគាត់ជឿថា បើព្រះយេស៊ូវអាចយាងដើរនៅលើទឹកបាន នោះគាត់ក៏អាចដើរបានដែរ ? » ( « ថ្ងៃទី ២៧ ខែ មីនា–ថ្ងៃទី ២ ខែ មេសា ។ ម៉ាថាយ ១៤; ម៉ាកុស ៦; យ៉ូហាន ៥–៦ ៖ ‹ កុំឲ្យភ័យឡើយ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ) ។
-
រូបភាព ៖ រូបភាពពេត្រុសដើរលើទឹក
-
វីដេអូ ៖ « Finding Christ during Difficult Times » ( ៤:៣៥ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សឲ្យស្វែងរករូបភាពរបស់ ពេត្រុស ដែលពួកគេចូលចិត្ត និងរូបភាពព្រះអង្គសង្គ្រោះយាងនៅលើទឹក ។ បន្ទាប់មក សូមអនុញ្ញាតឲ្យសិស្សចែកចាយអេក្រង់របស់ពួកគេ ដើម្បីបង្ហាញពីព័ត៌មានលម្អិតនៅក្នុងរូបភាពដែលពួកគេបានជ្រើសរើស ហើយចែករំលែកអ្វីដែលពួកគេបានរៀនពីដំណើររឿងក្នុងព្រះគម្ពីរនេះ ។
យ៉ូហាន ៦:២២–៥៨
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យរកឃើញពីរបៀបដែលពួកគេអាចមករកព្រះអង្គសង្គ្រោះបាន ដើម្បីឲ្យទ្រង់បំពេញនូវសេចក្តីត្រូវការខាងវិញ្ញាណរបស់ពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតពីរបៀបដែលព្រះយេស៊ូវគ្រីស្ទប្រៀបដូចជានំប៉័ង ហើយមករៀនដោយត្រៀមចែករំលែកការយល់ដឹងរបស់ពួកគេ ។
-
មេរៀនដោយប្រើវត្ថុជាជំនួយ ៖ សូមពិចារណាយកនំបុ័ងមកឲ្យសិស្សបរិភោគនៅដើមមេរៀននេះ ។
-
វីដេអូ ៖ « I Am the Bread of Life » ( ចាប់ពីលេខកូដម៉ោង ៣:២០ ដល់ ៥:០៨ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាស្នើសុំឲ្យសិស្សយកនំប៉័ងខ្លះៗពីផ្ទះរបស់ពួកគេ ដើម្បីប្រើនៅក្នុងសកម្មភាពដំបូងនៃមេរៀននេះ ។
យ៉ូហាន ៦:៦០–៧១
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យនៅតែពិតចំពោះការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការដើរតាមព្រះយេស៊ូវគ្រីស្ទ ទោះបីជាអ្នកផ្សេងទៀតមិនជ្រើសរើសធ្វើតាមទ្រង់ក៏ដោយ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីពរជ័យដែលពួកគេបានទទួល ដោយសារការចូលរួមរបស់ពួកគេនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
-
វីដេអូ ៖ « To Whom Shall We Go? » ( ចាប់ពីលេខកូដម៉ោង ២:៤៦ ដល់ ៨:១៦ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សដែលមានសមាជិកគ្រួសារ ឬមិត្តភក្តិដែលបានជ្រើសរើសបន្តនៅសកម្មក្នុងសាសនាចក្រ ទោះបីជាអ្នកផ្សេងទៀតដែលនៅជុំវិញពួកគេមិនបានបន្ដនៅសកម្មក្ដី ឲ្យឡើងចែករំលែកបទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៥
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិណាមួយ ដែលបាននាំពួកគេឲ្យមានសេចក្ដីសង្ឃឹមលើព្រះគ្រីស្ទ ។
-
សម្ភារសម្រាប់សិស្ស ៖ ក្រដាស ប្រដាប់សម្រាប់សរសេរ និងកន្ត្រៃ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណារៀបចំការធ្វើបទបង្ហាញមួយ ដោយប្រើពាក្យ និងឃ្លាផ្សេងៗចេញពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហើយធ្វើឲ្យបទបង្ហាញនេះក្លាយជាការផ្សាយផ្ទាល់ និងការលេងល្បែងនៅលើអនឡាញ ។