ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២៦:៣៦–៤៦; លូកា ២២:៣៩–៤៦ វគ្គ ១


ម៉ាថាយ ២៦:៣៦–៤៦; លូកា ២២:៣៩–៤៦ វគ្គ ១

ព្រះយេស៊ូវគ្រីស្ទរងទុក្ខនៅក្នុងសួនច្បារគែតសេម៉ានី

Christ praying in the Garden of Gethsemane Christus im Getsemani-Garten betend

នៅក្នុងសួនច្បារគែតសេម៉ានី ព្រះយេស៊ូវគ្រីស្ទបានឆ្លងកាត់ការរងទុក្ខដែលយើងមិនអាចយល់បានដែលជាផ្នែកនៃដង្វាយធួនរបស់ទ្រង់ ។ នេះជាមេរៀនទីមួយផ្នែកទីពីរនៃមេរៀននេះ អំពីការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅសួនច្បារគែតសេម៉ានី និងសារៈសំខាន់ខាងគោលលទ្ធិរបស់វា ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីអ្វីដែលបានកើតឡើងនៅក្នុងសួនច្បារគែតសេម៉ានី និងរបៀបដែលវាគឺជាទង្វើនៃសេចក្តីស្រឡាញ់សម្រាប់អ្នក ។ នៅក្នុងមេរៀនបន្ទាប់ អ្នកនឹងសិក្សាពីគោលលទ្ធិនៃដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ហើយរៀនពីរបៀបដែលអ្នកអាចទទួលបានកម្លាំង និងជំនួយពីព្រះអង្គសង្គ្រោះ ។

ការគោរពចំពោះប្រធានបទដ៏ពិសិដ្ឋ ។ សូមព្យាយាមបង្កើតបរិយាកាសនៃគារវភាព ការគោរព និងគោលបំណងរបស់ថ្នាក់នីមួយៗ ។ នៅពេលប្រធានបទដ៏ពិសិដ្ឋណាមួយបានលើកឡើង សូមព្យាយាមជួយសិស្សរក្សាអាកប្បកិរិយាដែលមានគារវភាព ។ សូមពិចារណាលេងភ្លេង និងបង្ហាញរូបភាពដែលនឹងនាំឲ្យមានអារម្មណ៍គារវភាព ។ វាក៏អាចមានអត្ថប្រយោជន៍ផងដែរក្នុងការស្វាគមន៍សិស្សនៅពេលពួកគេចូលមក ហើយរំឭកពួកគេអំពីភាពពិសិដ្ឋនៃប្រធានបទដែលកំពុងពិភាក្សា ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យធ្វើអ្វីមួយដែលជួយពួកគេឲ្យសញ្ជឹងគិតអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ ឧទាហរណ៍អាចជាការពិនិត្យមើលទំនុកតម្កើង ការសញ្ជឹងគិតពីរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ ការអានវគ្គបទគម្ពីរ ឬអ្វីផ្សេងទៀត ។

សកម្មភាពរៀនសូត្រដែលអាចមាន

មេរៀននេះគឺជាមេរៀនពីរដំបូងអំពីការរងទុក្ខរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងសួនច្បារគែតសេម៉ានី ។ ប្រសិនបើមាតិកានេះសម្រាប់បង្រៀនតែម្តង ក្នុងមួយថ្នាក់នេះប៉ុណ្ណោះ សូមយោងទៅមេរៀនបន្ទាប់ ( « ម៉ាថាយ ២៦:៣៦–៤៦; លូកា ២២:៣៩–៤៦, វគ្គ » ) សម្រាប់គំនិតដែលអាចនឹងត្រូវបញ្ចូលទៅក្នុង មេរៀននេះ ។

តើព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីខ្លះសម្រាប់យើងម្នាក់ៗ ?

ប្រធាន ដាល្លិន អេក អូកបានចែកចាយផ្នែកនៃការសន្ទនាដែលលោកមានជាមួយសមាជិកសាសនាចក្រ ។ សូមមើលវីដេអូ « What Has Our Savior Done for Us? » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ០:៣៤ ។ វីដេអូនេះមាននៅគេហទំព័រ ChurchofJesusChrist.org ។

12:44
Official Portrait of President Dallin H. Oaks taken March 2018.

កាលពីច្រើនឆ្នាំកន្លងទៅ ខ្ញុំបានជួបស្រី្តម្នាក់ដែលបាននិយាយថា មិត្តភក្តិរបស់នាងបានសូមនាងឲ្យត្រឡប់មកព្រះវិហារវិញ ក្រោយពីនាងបានអសកម្មអស់ជាច្រើនឆ្នាំ ប៉ុន្តែនាងពុំគិតឃើញពីហេតុផលដែលនាងគួរតែត្រឡប់មកព្រះវិហារវិញនោះទេ ។ ដើម្បីលើកទឹកចិត្តដល់នាង ខ្ញុំបាននិយាយថា « ពេលប្អូនគិតពិចារណាពីអ្វីៗដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់ប្អូន នោះប្អូននឹងមានហេតុផលជាច្រើនដើម្បីត្រឡប់មកដើម្បីថ្វាយបង្គំ និងបម្រើទ្រង់វិញ » ។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់នៅពេលឮនាងឆ្លើយថា « តើទ្រង់បានធ្វើអ្វី ខ្លះសម្រាប់ខ្ញុំ ? »

( ដាល្លិន អេក អូក « What Has Our Savior Done for Us? » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៥ )

  • តើអ្នកនឹងឆ្លើយសំណួររបស់ស្រ្តីនេះយ៉ាងណាដែរ ?

ព្រះយេស៊ូវគ្រីស្ទរងទុក្ខនៅក្នុងសួនច្បារគែតសេម៉ានី

A twisted olive tree in the Garden of Gethsamane in Israel. the eastern wall of the old city of Jerusalem is in the background. Biblical/Historical info: The present site identified as the Garden of Gethsamane is maintained by Franciscans. Ancient Olive tress grow in the garden. Gethsamane was across the Kidron valley from Jerusalem. (See John 18:1) Jesus atoned in the Garden of Gethsamane. (See Matthew 26:36-56 ; Mark 14:32-39 ; Luke 22:39-53 ; D&C 19:15-19 ; 3 Nephi 11:11) Jesus was betrayed and arrested at the Garden just after the Atonement. (See Matthew 26:47-56 ; John 18:1-13)

បន្ទាប់ពីព្រះអង្គសង្គ្រោះបានទទួលទានអាហារបុណ្យរំលងហើយ រៀបចំសាក្រាម៉ង់ ហើយបានយាងទៅភ្នំដើមអូលីវ ដើម្បីចែកចាយការបង្រៀនចុងក្រោយរបស់ទ្រង់ជាមួយពួកសាវករបស់ទ្រង់ ទ្រង់បានយាងទៅមួយភ្លែតជាមួយពេត្រុស យ៉ាកុប និងយ៉ូហានទៅកាន់សួនច្បារគែតសេម៉ា ។ ពាក្យ គែតសេម៉ានី មានន័យថា « កិនយកប្រេង » ។ គោល ការគ្រឹះសំខាន់ៗមួយចំនួននៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទបានធ្វើឡើងនៅសួនច្បារគែតសេម៉ានី ។ នៅពេលអ្នកសិក្សាពីព្រឹត្តិការណ៍ទាំងនេះ សូមគិតអំពីរបៀបដែលការយល់ដឹងអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកឲ្យស្គាល់ និងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះចំពោះអ្នក ។

វគ្គបទគម្ពីរខាងក្រោមពិពណ៌នាអំពីព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដែលបានកើតឡើងដែលជាផ្នែកនៃការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅក្នុងសួនច្បារគែតសេម៉ានី ។ សូមពិចារណាចម្លងតារាងខាងក្រោមទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយបំពេញវានៅពេលអ្នកសិក្សាខគម្ពីរនោះ ។ សូមពិចារណាផងដែរអំពីការគូសបញ្ជាក់ពាក្យ និងឃ្លាសំខាន់ៗពីខគម្ពីរទាំងនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។

បន្ថែមពីលើការអានខគម្ពីរខាងក្រោមនេះ អ្នកក៏គួរមើល « The Savior Suffers in Gethsemane » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ៥:៥២ ផងដែរ ( មាននៅលើគេហទំព័រ ChurchofJesusChrist.org ) ហើយស្រមៃមើលថាបានធ្វើជាសាក្សីចំពោះព្រឹត្តិការណ៍ដ៏ពិសិដ្ឋនេះ ។

A twisted olive tree in the Garden of Gethsamane in Israel. the eastern wall of the old city of Jerusalem is in the background. Biblical/Historical info: The present site identified as the Garden of Gethsamane is maintained by Franciscans. Ancient Olive tress grow in the garden. Gethsamane was across the Kidron valley from Jerusalem. (See John 18:1) Jesus atoned in the Garden of Gethsamane. (See Matthew 26:36-56 ; Mark 14:32-39 ; Luke 22:39-53 ; D&C 19:15-19 ; 3 Nephi 11:11) Jesus was betrayed and arrested at the Garden just after the Atonement. (See Matthew 26:47-56 ; John 18:1-13)

សូមពិចារណាបង្ហាញតារាងខាងក្រោមនេះនៅលើក្ដារខៀន ហើយសូមឲ្យសិស្សចម្លងវាចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ អាស្រ័យលើតម្រូវការ និងសមត្ថភាពរបស់សិស្ស សូមកំណត់ថាតើវាល្អបំផុតក្នុងការឲ្យសិស្សបំពេញតារាងជាលក្ខណៈបុគ្គល រួមគ្នាជាថ្នាក់ ឬជាមួយដៃគូ ឬក្រុមតូច ។

វាក៏ប្រហែលជាមានអត្ថប្រយោជន៍ផងដែរក្នុងការលេងតន្ត្រីដែលប្រកបដោយគារវភាព និងបង្ហាញរូបភាពនៃព្រះយេស៊ូវគ្រីស្ទ នៅពេលសិស្សសិក្សា ។

សូមអានវគ្គបទគម្ពីរដូចខាងក្រោមនេះ ។

តើអ្នកបានរៀន ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទពីខគម្ពីរទាំងនេះ ?

ម៉ាថាយ ២៦:៣៦–៣៩

ម៉ាថាយ ២៦:៤០–៤៦

លូកា ២២:៣៩–៤៤

ម៉ូសាយ ៣:៧

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០–១១

បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីសិក្សាខគម្ពីរ និងបំពេញតារាងហើយ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានរៀន ឬទទួលអារម្មណ៍ ។ ផ្តល់ឲ្យឱកាសឲ្យសិស្សជាច្រើននាក់ដើម្បីចែកចាយគំនិត អារម្មណ៍ និងចំណាប់អារម្មណ៍របស់ពួកគេ ។ សំណួរខាងក្រោមនេះអាចមានសារៈប្រយោជន៍ក្នុងការសួរ ដែលជាផ្នែកមួយនៃការពិភាក្សានេះ ។

  • តើអ្នកមានគំនិត អារម្មណ៍ ឬចំណាប់អារម្មណ៍អ្វីខ្លះ នៅពេលអ្នកសិក្សាខគម្ពីរទាំងនេះ ?

  • តើពាក្យ ឬឃ្លាជាក់លាក់អ្វីខ្លះពីខគម្ពីរទាំងនេះ ដែលលេចធ្លោបំផុតចំពោះអ្នក ? ហេតុអ្វីទៅ ?

  • តើខគម្ពីរទាំងនេះបានជួយអ្នកឲ្យមានអារម្មណ៍អ្វីខ្លះអំពីសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានចំពោះអ្នក ?

តម្លៃនៃសេចក្ដីស្រឡាញ់ដ៏មានតម្លៃរបស់ព្រះ

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយពីរបៀបដែលការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅសួនច្បារគែតសេម៉ានី បង្ហាញពីសេចក្តីស្រឡាញ់ដ៏គ្មានទីបញ្ចប់របស់ទ្រង់ចំពោះយើង ។ សូមទស្សនាវីដេអូ « Abide in My Love » ចាប់ពីម៉ោង ១១:៣៣ ដល់ ១៤:០២ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

A twisted olive tree in the Garden of Gethsamane in Israel. the eastern wall of the old city of Jerusalem is in the background. Biblical/Historical info: The present site identified as the Garden of Gethsamane is maintained by Franciscans. Ancient Olive tress grow in the garden. Gethsamane was across the Kidron valley from Jerusalem. (See John 18:1) Jesus atoned in the Garden of Gethsamane. (See Matthew 26:36-56 ; Mark 14:32-39 ; Luke 22:39-53 ; D&C 19:15-19 ; 3 Nephi 11:11) Jesus was betrayed and arrested at the Garden just after the Atonement. (See Matthew 26:47-56 ; John 18:1-13)
Portrait of Elder D. Todd Christofferson. Photographed in March 2020.

សូមយើងពិចារណាអំពីតម្លៃនៃសេចក្ដីស្រឡាញ់ដ៏មានតម្លៃរបស់ព្រះ ។ ព្រះយេស៊ូវបានបើកសម្តែងថា ដើម្បីធួនសម្រាប់អំពើបាបរបស់យើង ហើយប្រោសលោះយើងពីសេចក្ដីស្លាប់ ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ នោះការរងទុក្ខរបស់ទ្រង់បានបណ្ដាលឲ្យទ្រង់ « គឺជាព្រះដែលមហិមាលើអ្វីៗទាំងអស់ ត្រូវញ័រដោយសារតែការឈឺចាប់ ហើយត្រូវច្រួចលោហិតចេញពីគ្រប់រន្ធញើស ហើយត្រូវរងទុក្ខព្រមទាំងរូបកាយ និងវិញ្ញាណផង—ហើយដើម្បីកុំឲ្យ [ ទ្រង់ ] ត្រូវផឹកពែងល្វីង ហើយរួញខ្លាច » [ គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៨ ] ។ ការរងទុក្ខរបស់ទ្រង់នៅក្នុងសួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង គឺមានទំហំមហិមាជាងមនុស្សដែលមានជីវិតរមែងស្លាប់នេះអាចទ្រាំទ្របាន ។ ម្ល៉ោះហើយ ដោយសារតែសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះព្រះវរបិតាទ្រង់ និងចំពោះយើង នោះទ្រង់បានស៊ូទ្រាំ ជាលទ្ធផល អាចផ្ដល់ដល់យើងទាំងជីវិតអមតៈ និងជីវិតដ៏នៅអស់កល្បជានិច្ច ។

វាជានិមិត្តរូបដ៏រំជួលចិត្តដែល « ព្រះលោហិត [ បាន ] ចេញមកពីគ្រប់រន្ធញើស » [ ម៉ូសាយ ៣:៧ ] ពេលដែលព្រះយេស៊ូវបានរងទុក្ខនៅក្នុងសួនច្បារគែតសេម៉ានី ជាកន្លែងគាបប្រេងអូលីវ ។ នៅជំនាន់របស់ព្រះអង្គសង្គ្រោះ ដើម្បីផលិតប្រេងអូលីវ ដំបូង ត្រូវយកផ្លែអូលីវមកកិននឹងផ្ទាំងថ្មធំមួយ ។ ផ្លែអូលីវ « កិន » នោះត្រូវយកទៅដាក់នៅក្នុងកន្ត្រកវេញដែលដាក់គរពីលើគ្នា ។ ទម្ងន់របស់វាគាបចេញជាប្រេងដំបូង ហើយល្អបំផុត ។ បន្ទាប់មកសង្កត់បន្ថែមដោយការដាក់ធ្នឹម ឬដុំឈើធំមួយសង្កត់ពីលើកន្ត្រកដែលដាក់គរគ្នានោះ ដែលគាបបានប្រេងបន្ថែមទៀត ។ ទីបំផុត ដើម្បីគាបយកដំណក់ប្រេងចុងក្រោយ គឺត្រូវដាក់ថ្មជាច្រើនសង្កត់លើធ្នឹមនៅចុងម្ខាង ដើម្បីបង្កើតជាកម្លាំងសម្ពាធសង្កត់ឲ្យខ្លាំង ។ មែនហើយ ប្រេងនឹងចេញមកជាពណ៌ក្រហមដូចវាហូរចេញមកកាលពីដំបូងដែរ ។

ខ្ញុំគិតអំពីដំណើររឿងរបស់ម៉ាថាយអំពីព្រះអង្គសង្គ្រោះ នៅពេលទ្រង់បានចូលទៅសួនច្បារគែតសេម៉ានីនាយប់ដ៏សំខាន់នោះ—ដែលទ្រង់ « ចាប់តាំងមានព្រះហឫទ័យព្រួយ ហើយតប់ប្រមល់ជាខ្លាំង ។ …

« កាលទ្រង់បានយាងទៅមុខបន្តិចទៀត នោះទ្រង់ទម្លាក់អង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » [ ម៉ាថាយ ២៦:៣៧, ៣៩ ] ។

បន្ទាប់មក កាលខ្ញុំស្រមៃឃើញថាសម្ពាធមានកាន់តែធ្ងន់ធ្ងរ នោះទ្រង់បានទូលអង្វរជាលើកទីពីរសូមការសម្រាលទុក្ខ ហើយទីបំផុតបានសូមជាលើកទីបី ដែលវាប្រហែលការឈឺចាប់នេះដល់កំពូលរបស់ទ្រង់ហើយមើលទៅ ។ ទ្រង់បានស៊ូទ្រាំការរងទុក្ខរហូតសេចក្ដីយុត្តិធម៌ត្រូវបានស្កប់ស្កល់ដល់ដំណក់ចុងក្រោយ ។ ការណ៍នេះទ្រង់បានប្រោសលោះបងប្អូន និងរូបខ្ញុំ ។

សេចក្ដីស្រឡាញ់របស់ព្រះជាអំណោយដ៏មានតម្លៃណាស់ហ្ន៎ !

( ឌី ថត គ្រីស្តូហ្វឺសិន « Abide in My Love » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៥១ )

  • តើពាក្យ ឬឃ្លាអ្វីមកពីសេចក្តីថ្លែងការណ៍នេះ ដែលលេចធ្លោចំពោះអ្នក ?

  • តើការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅសួនច្បារគែតសេម៉ានីបង្ហាញពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ចំពោះអ្នកផ្ទាល់យ៉ាងដូចម្ដេច ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–ឆ្នាំ ១៩៩៤ ) បានថ្លែងទីបន្ទាល់ថា ការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅក្នុងសួនច្បារគែតសេម៉ានី ហើយក្រោយមកនៅកាល់វ៉ារី « គឺជាទង្វើនៃសេចក្ដីស្រឡាញ់ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រដែលបានកត់ត្រាទុក » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ៩៤ ) ។

សូមអញ្ជើញសិស្សឲ្យចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោម និងគំនិត ឬអារម្មណ៍ផ្សេងទៀតដែលពួកគេចង់ចែកចាយអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមប្រាប់សិស្សថា ពួកគេនឹងមានឱកាសដើម្បីបន្ថែមលើចម្លើយរបស់ពួកគេនៅប៉ុន្មានសប្តាហ៍ខាងមុខ នៅពេលពួកគេសិក្សាព្រឹត្តិការណ៍ផ្សេងទៀតដែលទាក់ទងនឹងដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ចូរ ថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ដែលត្រូវបានពិភាក្សានៅក្នុងមេរៀននេះ ។

  • តើព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ ?

វិចារណកថា និង ព័ត៌មានសាច់រឿង

តើអ្វីទៅជាសារៈសំខាន់នៃគែតសេម៉ានី ?

lever type olive press close up_0184

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖

Official portrait of President Russell M. Nelson taken January 2018

ពាក្យ គែតសេម៉ានី មកពីពាក្យដើមពីរនៃភាសាហេព្រើរ ៖ ពាក្យ gath មានន័យថា « សង្កត់ » និងពាក្យ shemen មានន័យថា « ប្រេង » ជាពិសេសគឺប្រេងអូលីវ ។

នៅទីនោះ អូលីវត្រូវបានសង្កត់ដោយទម្ងន់នៃរង្វង់កង់ថ្មដ៏ធ្ងន់ ដើម្បីច្របាច់យកប្រេងដ៏មានតម្លៃចេញពីផ្លែអូលីវ ។ ដូច្នេះព្រះគ្រីស្ទនៅក្នុងសួនច្បារគែតសេម៉ានីគឺពិតជាត្រូវបានសង្កត់នៅក្រោមទម្ងន់នៃអំពើបាបរបស់ពិភពលោកនេះ ។ ទ្រង់បានស្រក់ដំណក់ឈាមធំៗ—« ប្រេង » នៃព្រះជន្មរបស់ទ្រង់—ដែលចេញមកពីគ្រប់រន្ធញើស ។ …

… សូមចាំថា ដូចជាដើមអូលីវដែរ ដែលត្រូវយកមកគាបយកប្រេងដើម្បីអុចបំភ្លឺ ដូច្នេះព្រះអង្គសង្គ្រោះក៏ត្រូវបានគាបដូច្នោះដែរ ។ ព្រះប្រោសលោះរបស់យើងបានបង្ហូរព្រះលោហិតពីគ្រប់រន្ធញើស ។ នៅថ្ងៃដ៏រីករាយនៃបេសកកម្មរបស់អ្នក នៅពេលដែលពែងនៃសេចក្តីរីករាយរបស់អ្នកបានកន្លងផុតទៅ សូមចងចាំពែងនៃភាពជូរចត់របស់ទ្រង់ ដែលធ្វើឲ្យការណ៍នោះអាចធ្វើទៅបាន ។ ហើយនៅពេលការសាកល្បងដែលឈឺចាប់ធ្លាក់មកលើអ្នក ចូរនឹកឃើញដល់សួនច្បារគែតសេម៉ានី ។

( រ័សុល អិម ណិលសុន « Why This Holy Land? » Ensign ខែ ធ្នូ ឆ្នាំ ១៩៨៩ ទំព័រ ១៧–១៨ )

តើព្រះអង្គសង្គ្រោះរបស់យើងបានធ្វើអ្វីខ្លះសម្រាប់យើង ?

ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានមានប្រសាសន៍ ៖

lever type olive press close up_0184
Official Portrait of President Dallin H. Oaks taken March 2018.

នៅក្រោមផែនការនៃព្រះវបិតាសួគ៌របស់យើង [ ព្រះយេស៊ូវគ្រីស្ទ ] « បានបង្កើតផ្ទៃមេឃ និងផែនដី » ( គោលទ្ធិ និងសេចក្តីសញ្ញា ១៤:៩ ) ដើម្បីឲ្យយើងម្នាក់ៗអាចដកពិសោធន៍ក្នុងជីវិតរមែងស្លាប់នេះ ដែលចាំបាច់ដើម្បីស្វែងរកជោគវាសនាដ៏ទេវភាពរបស់យើង ។ ដោយជាផ្នែកមួយនៃផែនការរបស់ព្រះវរបិតា នោះដំណើររស់ឡើងវិញរបស់ ព្រះយេស៊ូវគ្រីស្ទ បានយកឈ្នះសេចក្តីស្លាប់ដើម្បីធានាឲ្យយើងម្នាក់ៗបាននូវអតមភាព ។ ការពលិកម្មដ៏ធួនរបស់ ព្រះយេស៊ូវគ្រីស្ទ ផ្តល់ឲ្យយើងម្នាក់ៗនូវឱកាសដើម្បីប្រែចិត្តពីអំពើបាបរបស់យើង ហើយត្រឡប់ទៅផ្ទះសួគ៌ារបស់យើងវិញដោយស្អាតស្អំ ។ បទបញ្ញត្តិនិងសេចក្តីសញ្ញារបស់ទ្រង់ បង្ហាញផ្លូវដល់យើង ហើយបព្វជិតភាពរបស់ទ្រង់ ផ្តល់សិទ្ធិអំណាចដើម្បីធ្វើពិធីបរិសុទ្ធទាំងឡាយដែលចាំបាច់ដើម្បីឈានដល់ជោគវាសនានោះ ។ ហើយព្រះអង្គសង្គ្រោះរបស់យើងបានស្ម័គ្រព្រះទ័យមកដកពិសោធន៍រាល់ការឈឺចាប់ និងទុក្ខព្រួយក្នុងជីវិតរមែងស្លាប់ទាំងអស់ ដើម្បីទ្រង់អាចដឹងពីរបៀបពង្រឹងយើងកាលដែលយើងមានទុក្ខលំបាក ។

ព្រះយេស៊ូវគ្រីស្ទ បានធ្វើអ្វីៗទាំងអស់នេះ ពីព្រោះទ្រង់ស្រឡាញ់កូនៗទាំងអស់របស់ព្រះ ។ សេចក្តីស្រឡាញ់គឺជាកម្លាំងជំរុញសម្រាប់អ្វីៗទាំងអស់ ហើយកម្លាំងជំរុញនេះមានតាំងពីដើមដំបូងមកហើយ ។

( ដាល្លិន អេក អូក « What Has Our Savior Done for Us? » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៧ )

សកម្មភាពរៀនសូត្របន្ថែម

វីដេអូអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ

វីដេអូខាងក្រោមអាចបន្ថែមភាពចម្រុះក្នុងការបង្រៀនមេរៀននេះអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ វីដេអូទាំងនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

« Gethsemane » ( ០:៤៥ ) ។ នេះជាវគ្គវីដេអូខ្លីមួយនៃវគ្គវីដេអូទាំងដប់ប្រាំមួយដែលជួយយើងឲ្យយល់ពីទំនៀមទម្លាប់នៃព្រះគម្ពីរសញ្ញាថ្មី ។

lever type olive press close up_0184

« Gethsemane » ( ៣:២២ ) ។ ការប្រគុំតន្ត្រី និងច្រៀងរួមដោយ ម៊ែលឡានី ហូហ្វម៊ែន ។

lever type olive press close up_0184

« ជំពូក ៥១ ៖ Jesus Suffers in the Garden of Gethsemane » ( ១:៤៦ ) សេចក្ដីសង្ខេបដ៏សាមញ្ញ ពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅសួនច្បារគែតសេម៉ានី ។

lever type olive press close up_0184