ថ្នាក់​សិក្ខាសាលា
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១០


ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១០

អនុវត្តតាមវគ្គចំណេះចំណានខាងគោលលទ្ធិ

Illustration of young adults - teenagers of various ethnicity. There is a yellow band above them.

គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិគឺ ដើម្បីជួយអ្នកឲ្យរៀនពីរបៀបអនុវត្តនៅក្នុងជិវិតជាក់ស្ដែងទៅតាមគោលលទ្ធិ ដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិ ។ មេរៀននេះ នឹង ផ្តល់ ឱកាស ឲ្យអ្នករៀនអនុវត្តវគ្គបទគម្ពីរមួយចំនួនដែលអ្នកបានសិក្សានៅឆ្នាំនេះ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិនិត្យវគ្គចំណេះចំណានខាងគោលលទ្ធិទាំងបួនដែលបង្ហាញក្នុងតារាងខាងក្រោមនេះ ។ សូមឲ្យពួកគេត្រៀមខ្លួនដើម្បីចែកចាយវិធីជាក់លាក់មួយចំនួនដែលពួកគេអាចអនុវត្តសេចក្ដីពិតនៅក្នុងវគ្គបទគម្ពីរទាំងនេះ ។

សកម្មភាពរៀនសូត្រដែលអាចមាន

មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិ អាចចាំបាច់ត្រូវបង្រៀនជំនួសមេរៀនរំឭកនេះ ។ សូមមើលតារាងកាលវិភាគដែលនាយកតំបន់ ឬអ្នកសម្របសម្រួលប្រចាំភូមិភាគផ្តល់ឲ្យដើម្បីធានាឲ្យបានថាមេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀននៅពេលដែលថ្នាក់សិក្ខាសាលាកំពុងសិក្សា ។

គោលលទ្ធិសម្រាប់ជីវិតពិត

សូមពិនិត្យមើលវគ្គចំណេះចំណានខាងគោលលទ្ធិទាំងបួននៅក្នុងតារាងខាងក្រោមនេះ ។ នៅពេលអ្នកអានសាច់រឿងខាងក្រោម សូមកំណត់ថាវគ្គចំណេះចំណានខាងគោលលទ្ធិមួយណាដែលអាចជួយក្នុងសាច់រឿងនីមួយៗ ។

សេចក្ដីយោងបទគម្ពីរ

ឃ្លាបទគម្ពីរគន្លឹះ

ម៉ាថាយ ២២:៣៦–៣៩

« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯង ។ … ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។

លូកា ២២:១៩–២០

ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា ចូរទទួលទានសាក្រាម៉ង់ « ដើម្បីរំឭកពីខ្ញុំចុះ » ។

លូកា ២៤:៣៦–៣៩

« ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ » ។

យ៉ូហាន ១៧:៣

« នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ » ។

សូមបង្ហាញសាច់រឿងខាងក្រោមនេះនៅលើក្ដារខៀន ដើម្បីឲ្យសិស្សមើលឃើញ នៅពេលពួកគេមកកាន់ថ្នាក់រៀន ៖ ប្រសិនបើចាំបាច់ សូមកែសម្រួលសាច់រឿងដើម្បីឲ្យវាមានការទាក់ទងជាមួយសិស្ស ។ អាស្រ័យលើពេលវេលា សិស្សអាចធ្វើសកម្មភាពមួយ ឬទាំងពីរនៅក្នុងមេរៀននេះ ។

សូមលើកទឹកចិត្តសិស្សឲ្យប្រើគំនិតរបស់ពួកគេចេញពីសកម្មភាពរៀបចំរបស់សិស្សនៅទីនេះ និងពេញមួយមេរៀនដែលនៅសេសសល់ ។

  1. ខាឡូស មានមិត្តភក្តិម្នាក់ដែលជឿលើគ្រិស្តសាសនាមួយផ្សេង ដែលបង្ហាញការជឿរបស់គាត់ថា ព្រះយេស៊ូវគ្រីស្ទជាវិញ្ញាណ ហើយថាទ្រង់មិនមានរូបកាយទេ ។

  2. សីស មើលឃើញខ្លួននាងថានាងជាមនុស្សចុះសម្រុងដោយបូករួមទាំងការងាយទទួលយករាល់បុគ្គលិកលក្ខណៈ ដរាបណាវាមានភាពស្មោះត្រង់ ។ ការណ៍នេះបាននាំឲ្យនាងងឿងឆ្ងល់ពី គោលលទ្ធិរបស់ព្រះវរបិតាសួគ៌អំពីអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារ ។ ដោយសារតែចម្ងល់របស់នាង ពេលថ្មីៗនេះ លីស ទើបតែឈប់មកព្រះវិហារ និងរស់នៅតាមបទបញ្ញត្តិផ្សេងទៀត ។

  3. ម៉ារា ឆ្ងល់ថាតើនាងអាចធ្វើឲ្យការទទួលទានសាក្រាម៉ង់ក្លាយជាបទពិសោធន៍មួយដ៏មានន័យជាងនេះដោយរបៀបណា ។

  4. ហ្រ្គ៊េង បានឈប់យកចិត្តទុកដាក់ក្នុងថ្នាក់សិក្ខាសាលា និងការប្រជុំសាលាថ្ងៃអាទិត្យ ដោយសារគាត់មានអារម្មណ៍ថាគាត់ដឹងគ្រប់គ្រាន់ហើយអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។

សូមជ្រើសរើសសាច់រឿងមួយក្នុងចំណោមសាច់រឿងទាំងអស់ ហើយគិតអំពីវគ្គចំណេះចំណានខាងគោលលទ្ធិដែលអ្នកបានផ្គូផ្គងវា ។

  • តើវគ្គចំណេះចំណានខាងគោលលទ្ធិដែលអ្នកបានជ្រើសរើស អនុវត្តចំពោះសាច់រឿងនេះយ៉ាងដូចម្តេច ?

  • តើវគ្គបទគម្ពីរនេះអាចជួយមនុស្សនៅក្នុងសាច់រឿងឲ្យយល់យ៉ាងណាអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងបំណងប្រាថ្នារបស់ពួកទ្រង់សម្រាប់យើង ?

  • តើសកម្មភាពអ្វីខ្លះដែលអ្នកអាចស្នើឲ្យបុគ្គលនេះធ្វើ ដើម្បីអនុវត្តសេចក្ដីពិតនេះនៅក្នុងវគ្គបទគម្ពីរដែលអ្នកបានជ្រើសរើស ? ហេតុអ្វីទៅ ?

ការអនុវត្តវគ្គចំណេះចំណានខាងគោលលទ្ធិទៅនឹងកាលៈទេសៈផ្ទាល់ខ្លួន

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូររូបគ្រោងមនុស្សវ័យជំទង់ ហើយសរសេរអាយុ ភេទ និងស្ថានភាពគ្រួសាររបស់ពួកគេ ។ មនុស្សនេះអាចជារូបពិត ឬជារូបស្រមើស្រមៃក៏បាន ។ សូមបញ្ចូលសំណួរជាក់លាក់មួយចំនួន បញ្ហានានា ឬបញ្ហាប្រឈមដែលបុគ្គលនេះកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ។

សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើកិច្ចការនេះនៅលើក្រដាសមួយសន្លឹក ជាជាងធ្វើនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ ពួកគេអាចដាក់ក្រដាសរបស់ពួកគេដោយមាននិមិត្តសញ្ញានៅកែងក្រដាសដើម្បីជួយពួកគេស្គាល់ក្រដាសរបស់ពួកគេ ប៉ុន្តែពុំចាំបាច់បង្ហាញទៅអ្នកដទៃថាជាក្រដាសរបស់នរណា នោះទេ ។ សូមចែកចាយក្រដាសឲ្យសិស្សផ្សេងទៀតក្នុងថ្នាក់ដើម្បីពួកគេអាចឆ្លើយសំណួរខាងក្រោមដោយផ្អែកលើសាច់រឿងដែលបានផ្តល់ឲ្យ ។ ម៉្យាងទៀត សិស្សអាចប្រើសាច់រឿងពីក្រដាសរបស់ពួកគេផ្ទាល់ ។

សូមពិនិត្យមើលវគ្គចំណេះចំណានខាងគោលលទ្ធិខាងក្រោមនេះ ( និងជម្រើសផ្សេងទៀតរបស់អ្នក ) ហើយកំណត់ថាតើវគ្គបទគម្ពីរណាខ្លះអាចមានសារៈប្រយោជន៍នៅក្នុងសាច់រឿងនេះ ។

សូមបង្ហាញតារាងខាងក្រោមនេះ ដើម្បីឲ្យសិស្សអាចយោងទៅក្រដាសនេះនៅមេរៀនទាំងមូល ។ ប្រសិនបើមានសារៈប្រយោជន៍ សូមពិចារណាប្រើវគ្គចំណេះចំណានខាងគោលលទ្ធិបន្ថែម ឬខុសគ្នាដែលប្រសើរជាងវគ្គបទគម្ពីរដែលបានគូសបញ្ជាក់នៅក្នុងមេរៀននេះ ។

Doctrinal Master - Matthew - John

សេចក្ដីយោងបទគម្ពីរ

ឃ្លាបទគម្ពីរគន្លឹះ

លូកា ២:១០–១២

« ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ មួយ អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។

យ៉ូហាន ៣:៥

« បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណនោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » ។

យ៉ូហាន ៣:១៦

« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ » ។

ម៉ាថាយ ៥:១៤–១៦

« ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ » ។

ម៉ាថាយ ១១:២៨–៣០

« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។

ម៉ាថាយ ១៦:១៥–១៩

ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក » ។

យ៉ូហាន ៧:១៧

« បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ » ។

ម៉ាថាយ ២២:៣៦–៣៩

« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯង ។ … ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។

លូកា ២២:១៩–២០

ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា ចូរទទួលទានសាក្រាម៉ង់ « ដើម្បីរំឭកពីខ្ញុំចុះ » ។

យ៉ូហាន ១៧:៣

« នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ » ។

លូកា ២៤:៣៦–៣៩

« ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ » ។

សូមសរសេរសារខ្លីមួយទៅកាន់ក្មេងជំទង់នៅក្នុងសាច់រឿងនោះ ។ សូមបញ្ចូលអ្វីដូចខាងក្រោមនេះ ៖

  • វគ្គចំណេះចំណានខាងគោលលទ្ធិដែលអ្នកមានអារម្មណ៍ថានឹងជួយពួកគេឲ្យយល់ពីព្រះវរបិតាសួគ៌ និងព្រះរាជបំណងប្រាថ្នារបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់ពួកគេ និងមូលហេតុបានល្អបំផុត ។

  • បទពិសោធន៍ផ្ទាល់ខ្លួន រឿងព្រះគម្ពីរ ឬឧទាហរណ៍ពីជីវិតរបស់ព្រះអង្គសង្គ្រោះ ដែលទាក់ទងនឹងអ្វីដែលត្រូវបានបង្រៀននៅក្នុងវគ្គបទគម្ពីរ ហើយអាចលើកទឹកចិត្តដល់បុគ្គលនេះ ។

  • សកម្មភាពដែលពួកគេអាចនឹងធ្វើ ដើម្បីអនុវត្តសេចក្តីពិតនៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិដែលអ្នកបានស្នើ ។ ( ឧទាហរណ៍ សម្រាប់ លូកា ២២:១៩–២០ អ្នកអាចរួមបញ្ចូលការណែនាំអំពីការអញ្ជើញឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ និងរឿងដែលត្រូវចងចាំអំពីព្រះអង្គសង្គ្រោះក្នុងអំឡុងពេលសាក្រាម៉ង់ ឬសម្រាប់ យ៉ូហាន ៧:១៧ អ្នកអាចណែនាំពីសុន្ទរកថាដែលពួកគេអាចអានដើម្បីយល់កាន់តែច្បាស់អំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ) ។

  • ទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងសេចក្តីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរដែលអ្នកបានជ្រើសរើស ។

ប្រសិនបើសិស្សបានធ្វើសកម្មភាពនេះជាមួយនឹងសាច់រឿងរបស់អ្នកផ្សេង សូមអញ្ជើញពួកគេឲ្យពង្រាយក្រដាសទាំងនោះចេញ ដើម្បីឲ្យសិស្សម្នាក់ៗអាចយកក្រដាសរបស់ពួកគេមកវិញ ។ សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀនពីបទពិសោធន៍នេះ ។ សូមពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ឬទីបន្ទាល់ដែលទាក់ទង ។

ប្រសិនបើអ្នកសរសេរសារខ្លីទៅកាន់នរណាម្នាក់ សូមពិចារណាផ្តល់សារខ្លីនោះទៅពួកគេ ឬនិយាយជាមួយពួកគេអំពីសារខ្លីរបស់អ្នក ។