លូកា ២២; យ៉ូហាន ១៨
ទិដ្ឋភាពទូទៅ
ដោយជាផ្នែកនៃដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានយាងទៅកាន់សួនច្បារគែតសេម៉ានី ហើយបានឆ្លងកាត់ការរងទុក្ខដែលមិនអាចយល់បាន ខណៈពេលដែលទ្រង់ទទួលយកអំពើបាប និងទុក្ខលំបាករបស់មនុស្សលោកទាំងអស់ ។ គេក្បត់ទ្រង់ ចាប់អង្គទ្រង់ ហើយបាននាំទៅចំពោះមុខសានហេទ្រិន ( ក្រុមជំនុំសាសន៍យូដា ) ជាកន្លែងដែលគេចោទប្រកាន់ទ្រង់ទាំងខុសឆ្គង ចំអកឡកឡឺយនិងវាយដំ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
លូកា ២២:២៨–៣៤, ៥៤–៦១
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យស្គាល់តម្រូវការរបស់ពួកគេដើម្បីពឹងអាស្រ័យលើព្រះយេស៊ូវគ្រីស្ទ ហើយបន្តពង្រឹងសេចក្ដីជំនឿរបស់ពួកគេទៅលើទ្រង់ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានរៀបចំខ្លួនដើម្បីចែកចាយបទពិសោធន៍មួយដែលជួយបង្កើនសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ។
-
វីដេអូ ៖ « Foundations of Faith » ( ៤:១៤ មើលពីលេខកូដម៉ោង ០០:០០ ដល់ ១:៣៣ )
-
រូបភាព ៖ សូមរៀបចំដើម្បីបង្ហាញរូបភាពពេត្រុសបដិសេធព្រះគ្រីស្ទ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សឲ្យប្រើប្រាស់មុខងារឈែតនៅក្នុងមេរៀនទាំងមូលដើម្បីឆ្លើយសំណួរដែលអាចឆ្លើយបានដោយប្រើជាពាក្យមួយម៉ាត់ៗ ឬមួយឃ្លាៗ ។ ជាឧទាហរណ៍ សិស្សអាចរាយបញ្ជីជំនាញ ឬសមត្ថភាពដែលអាចបាត់បង់ ប្រសិនបើជំនាញ ឬសមត្ថភាពនោះមិនបានយកមកប្រើប្រាស់ជាបន្តបន្ទាប់ ឬបានពង្រឹងទេនោះ ។ ការប្រើប្រាស់មុខងារឈែតគឺជាវិធីងាយស្រួលក្នុងការចូលរួមជាមួយសិស្សជាច្រើន ។ វាក៏កាត់បន្ថយចំនួនពេលវេលាដែលអ្នកចំណាយក្នុងការនិយាយអំឡុងពេលក្នុងថ្នាក់ ដែលទុកពេលឲ្យសួរសំណួរបន្ថែមទៀតដែលអនុញ្ញាតឲ្យសិស្សចែកចាយបទពិសោធន៍ និងទីបន្ទាល់ផងដែរ ។
ម៉ាថាយ ២៦:៣៦–៤៦; លូកា ២២:៣៩–៤៦ វគ្គ ១
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យយល់លម្អិតអំពីអ្វីដែលព្រះអង្គសង្គ្រោះបានរងទុក្ខនៅក្នុងសួនច្បារគែតសេម៉ានី និងរបៀបដែលមេរៀននេះគឺជាទង្វើនៃសេចក្តីស្រឡាញ់ចំពោះពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យធ្វើអ្វីមួយដែលជួយពួកគេឲ្យសញ្ជឹងគិតអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ ឧទាហរណ៍អាចជាការពិនិត្យមើលទំនុកតម្កើង ការសញ្ជឹងគិតពីរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ ការអានវគ្គបទគម្ពីរ ឬអ្វីផ្សេងទៀត ។
-
រូបភាព ៖ សូមរៀបចំបង្ហាញរូបភាពសួនច្បារគែតសេម៉ានី ។
-
វីដេអូ ៖ « What Has Our Savior Done for Us? » ( ១២:៤៤; សូមមើលពីលេខកូដម៉ោង ០:០០ ដល់ ០:៣៤ ) « The Savior Suffers in Gethsemane » ( ៨:៣២ សូមមើលពីលេខកូដម៉ោង ០:០០ ដល់ ៥:៥៥ ); « Abide in My Love » ( ១៥:០៨; សូមមើលពីលេខកូដម៉ោង ១១:៣៣ ដល់ ១៤:០៣ )
-
តារាង ៖ សូមបង្ហាញច្បាប់ចម្លងនៃតារាងដែលមានក្នុងមេរៀននេះ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមចាក់ទំនុកតម្កើងអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដូចជា « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ( ទំនុកតម្កើង ល.រ. ១១៥ ) ។ ខណៈពេលកំពុងលេងបទចម្រៀងនេះ សូមអញ្ជើញសិស្សឲ្យប្រើទូរសព្ទរបស់ពួកគេដើម្បីអានទំនុកច្រៀងនៃទំនុកតម្កើង ឬបង្ហាញអត្ថបទចម្រៀងលើអេក្រង់ឲ្យសិស្សអាន ។
ម៉ាថាយ ២៦:៣៦–៤៦; លូកា ២២:៣៩–៤៦ វគ្គ ២
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យមានអារម្មណ៍ថាត្រូវការកម្លាំងកាន់តែខ្លាំង ហើយជួយព្រះយេស៊ូវគ្រីស្ទអាចផ្តល់ឲ្យពួកគេតាមរយៈដង្វាយធួនរបស់ទ្រង់ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចប្រទានពរដល់ពួកគេ ដោយសារដង្វាយធួនរបស់ទ្រង់ ។
-
តារាង ៖ សូមបង្ហាញច្បាប់ចម្លងនៃតារាងដែលមានក្នុងមេរៀននេះ ។
-
វីដេអូ ៖ « Atonement—Not a One-Time Thing » ( ៣:០០ ); « Alek’s Story » ( ៦:២៦ )
លូកា ២២:៤៧–៧១; យ៉ូហាន ១៨:១–២៧
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ដោយជ្រើសរើសតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌នៅក្នុងជីវិតរបស់ពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីពេលវេលាមួយដែលពួកគេជ្រើសរើសធ្វើអ្វីដែលព្រះវរបិតាសួគ៌សព្វព្រះទ័យចង់បានជំនួសឲ្យចំណូលចិត្តផ្ទាល់ខ្លួន ។ សូមឲ្យសិស្សគិតអំពីអ្វីដែលពិបាក និងមូលហេតុដែលពួកគេបានធ្វើការជ្រើសរើស ។
-
រូបភាព ៖ រូបភាពផ្សេងៗនៃព្រះយេស៊ូវត្រូវបានគេចង ត្រូវគេវាយ លីឈើឆ្កាងរបស់ទ្រង់ ហើយត្រូវបានគេឆ្កាង
-
វីដេអូ ៖ « The Savior Suffers in Gethsemane » ( ៨:៣០; សូមមើលពីលេខកូដម៉ោង ៥:៥៥ ដល់ ៨:៣០ ) « Jesus Is Tried by Caiaphas, Peter Denies Knowing Him » ( ៤:២៤; សូមមើលពីលេខកូដម៉ោង ០:០០ ដល់ ១:៣៩ ) « Let God Prevail » ( ១៨:៥១; សូមមើលពីលេខកូដម៉ោង ១២:១៧ ដល់ ១៣:០១ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ មុនពេលចូលរៀនអាចអញ្ជើញ សិស្សអញ្ជើញឲ្យស្វែងរកឧទាហរណ៍ពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ដែលបង្ហាញពីព្រះរាជបំណងប្រាថ្នារបស់ទ្រង់ដើម្បីធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ ។ អាចអញ្ជើញសិស្សទាំងនោះឲ្យចែកចាយនូវអ្វីដែលពួកគេបានរកឃើញបន្ទាប់ពីបានកំណត់នូវសេចក្ដីពិតដ៏អង់អាចនៅក្នុងមេរៀន ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ១០
គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឲ្យសិស្សនូវឱកាសដើម្បីរៀនអនុវត្តវគ្គចំណេះចំណានខាងគោលលទ្ធិមួយចំនួនដែលពួកគេបានសិក្សាកន្លងមកនៅឆ្នាំនេះ ។
កំណត់ចំណាំ ៖មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិ អាចនឹងត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកឡើងវិញនេះ ។ សូមមើលតារាងកាលវិភាគដែលនាយកតំបន់ ឬអ្នកសម្របសម្រួលប្រចាំភូមិភាគផ្តល់ឲ្យដើម្បីធានាឲ្យបានថាមេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀននៅពេលដែលថ្នាក់សិក្ខាសាលាកំពុងសិក្សា ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិនិត្យវគ្គចំណេះចំណានខាងគោលលទ្ធិទាំងបួនដែលបានបង្ហាញក្នុងតារាងដែលមានក្នុងមេរៀន ។ សូមឲ្យពួកគេត្រៀមខ្លួនដើម្បីចែកចាយវិធីជាក់លាក់មួយចំនួនដែលពួកគេអាចអនុវត្តសេចក្ដីពិតនៅក្នុងវគ្គបទគម្ពីរទាំងនេះ ។
-
តារាង ៖ សូមបង្ហាញតារាងនៃវគ្គចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះរបស់ពួកគេ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញអ្នកផ្សព្វផ្សាយសាសនាក្នុងវួដ ឬអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងពីតំបន់របស់អ្នកឲ្យចូលរួមក្នុងសន្និសីទវីដេអូ និងផ្តល់នូវបទពិសោធន៍ « ជីវិតពិត » ជាច្រើនដែលសិស្សអាចប្រើដើម្បីរៀនអនុវត្តវគ្គចំណេះចំណានខាងគោលលទ្ធិ ជំនួសឲ្យការប្រើសាច់រឿងដែលមាននៅក្នុងមេរៀន ។