ថ្នាក់​សិក្ខាសាលា
វិវរណៈ ៦–១៤


វិវរណៈ ៦–១៤

ទិដ្ឋភាពទូទៅ

ជាផ្នែកមួយនៃវិវរណៈរបស់លោក សាវកយ៉ូហានបានឃើញការនិមិត្តអំពីកូនចៀមរបស់ព្រះ ដែលបានបើកត្រាប្រាំមួយដំបូងនៃក្រាំងដែលបានបិទត្រានោះ ។ លោកបានកត់ត្រាការព្យាករអំពីព្រឹត្តិការណ៍សំខាន់ៗ និងដ៏ពិបាកដែលនឹងកើតឡើងនៅមុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ លោកបានចែកចាយព័ត៌មានលម្អិតអំពីឆាកជីវិតមុនជីវិតរមែងស្លាប់របស់យើង រួមទាំង « ចម្បាំងនៅលើមេឃ » ( វិវរណៈ ១២:៧ ) និងការប្រឆាំងរបស់អារក្សសាតាំងចំពោះអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទក្នុងជីវិតរមែងស្លាប់ ។ លោកក៏បានព្យាករអំពីការស្ដារឡើងវិញនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ និងការញែកមនុស្សសុចរិតចេញពីមនុស្សអាក្រក់ផងដែរ ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវការដើម្បីរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

វិវរណៈ ៦–៧

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយអ្នកឲ្យដឹងពីសារៈសំខាន់នៃការពឹងផ្អែកទៅលើព្រះយេស៊ូវគ្រីស្ទដើម្បីក្លាយជាមនុស្សបរិសុទ្ធ ហើយបន្ដមានភាពស្មោះត្រង់ក្នុងអំឡុងពេលនៃទុក្ខវេទនានៅថ្ងៃចុងក្រោយ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអានសំណួរដែលមាននៅក្នុង វិវរណៈ ៦:១៧ ហើយមករៀនដោយបានត្រៀមខ្លួនជាស្រេចដើម្បីចែកចាយអ្វីដែលពួកគេគិតថាវាចាំបាច់ដើម្បីទប់ទល់នឹងទុក្ខលំបាកនៅថ្ងៃចុងក្រោយ ។

វិវរណៈ ៨–១១

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យស្គាល់ពីអំណាចរបស់ព្រះអម្ចាស់ និងសមត្ថភាពរបស់ទ្រង់ដើម្បីការពារយើងពីគ្រោះមហន្តរាយ និងអំពើអាក្រក់នៅថ្ងៃចុងក្រោយ ។

  • ការរៀបចំរបស់សិស្ស ៖ សូមពិចារណាចែកចាយសេចក្ដីថ្លែងការណ៍ដោយប្រធាន រ័សុល អិម ណិលសុន នៅដើមមេរៀននេះ ហើយអញ្ជើញសិស្សឲ្យសិក្សាអំពីកិច្ចការដ៏អស្ចារ្យមួយចំនួន ដែលព្រះអម្ចាស់នឹងធ្វើមុនការយាងមកជាលើកទីពីររបស់ទ្រង់ ។ ប្រធានបទ « ថ្ងៃចុងក្រោយ, គ្រាចុងក្រោយ, គ្រាចុងក្រោយបង្អស់ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ និង « Last Days » នៅក្នុង Topical Guide ( ទាំងពីរមាននៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) អាចជាធនធានដ៏មានប្រយោជន៍សម្រាប់រឿងនេះ ។

  • រូបភាព ៖ ដ្យាក្រាមតំណាងឲ្យព្រឹត្តិការណ៍នៃត្រាទាំងប្រាំពីរ; រូបភាពភ្នំអូលីវ ដូចជារូបថតនៅក្នុងព្រះគម្ពីរប៊ីបលេខ ១១ « ភ្នំអូលីវ » ( សូមពិចារណាជួយសិស្សឲ្យស្វែងរករូបថតនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។

វិវរណៈ ១២

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងដើម្បីជួយបង្កើនការតាំងចិត្តរបស់សិស្សក្នុងការដើរតាមព្រះយេស៊ូវគ្រីស្ទ ដោយជួយពួកគេឲ្យយល់អំពីជម្រើសមុនឆាកជីវិតនេះរបស់ពួកគេ ដែលបានជ្រើសរើសយកព្រះអង្គសង្គ្រោះ ហើយបដិសេធអារក្សសាតាំង ។

  • ការរៀបចំរបស់សិស្ស ៖ ពីរបីថ្ងៃមុនមេរៀននេះ សូមអញ្ជើញសិស្សឲ្យយកចិត្តទុកដាក់លើវិធីដែលពួកគេឃើញសាតាំងកំពុងប្រយុទ្ធនឹងព្រះយេស៊ូវគ្រីស្ទ និងអ្នកដើរតាមទ្រង់ ។ សូមលើកទឹកចិត្តពួកគេឲ្យរៀបចំខ្លួនដើម្បីចែកចាយឧទាហរណ៍ជាក់លាក់នៃអ្វីដែលពួកគេបានកត់សម្គាល់ ។

  • វីដេអូ ៖ « Hope of Israel » ( ១:០១:៣៤; សូមមើលពីលេខកូដម៉ោង ២០:៥២ ដល់ ២១:៣៦ )

  • រូបភាព ៖ រូបភាពស្ត្រី និងនាគ

  • តារាង ៖ តារាងដែលពន្យល់អំពីនិមិត្តសញ្ញាដែលមានក្នុង វិវរណៈ ១២:១–៣

វិវរណៈ ១៤

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យយល់ពីរបៀបដែលព្រះអង្គសង្គ្រោះ និងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ អាចជួយពិភពលោកបាន—រួមទាំងពួកគេផងដែរ—ដើម្បីឲ្យត្រៀមសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យធ្វើបញ្ជីនៃអ្វីដែលពួកគេមានអារម្មណ៍ថាជាគោលបំណងសំខាន់បំផុតចំនួនបី ឬបួននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។

  • រូបភាព ៖ រូបភាពនៃរូបសំណាកទេវតាមរ៉ូណៃនៅលើព្រះវិហារបរិសុទ្ធ; រូបភាពកណ្ដៀវ

  • សម្ភារសម្រាប់សិស្ស ៖ ច្បាប់ចម្លងនៃធនធានខាងក្រោម ប្រសិនបើសិស្សមិនអាចចូលប្រើវាតាមអ៊ីនធឺណិតបាន ៖ រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « សង្ឃឹមអ៊ីស្រាអែល » ( ការប្រជុំធម្មនិដ្ឋានសម្រាប់យុវវ័យទូទាំងពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) បន្ថែមឲ្យ New Era និង Ensign នៅលើគេហទំព័រ ChurchofJesusChrist.org; រ័សុល អិម ណិលសុន « Sisters’ Participation in the Gathering of Israel » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៦៨–៧០; រ័សុល អិម ណិលសុន « Let God Prevail » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៥

ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២៥

គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឲ្យសិស្សនូវឱកាសមួយដើម្បីពង្រឹងការយល់ដឹងរបស់ពួកគេឲ្យបានកាន់តែស៊ីជម្រៅ និងអនុវត្តសេចក្តីពិតពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១៣ ពីពាក់កណ្តាលទីពីរនៃព្រះគម្ពីរសញ្ញាថ្មី ។

  • ការរៀបចំរបស់សិស្ស ៖ ប្រសិនបើអាចធ្វើបាន សូមផ្តល់ឲ្យសិស្សនូវច្បាប់ចម្លងនៃសំណៅចែកដែលមាននៅក្នុងមេរៀននេះ ។ សូមអញ្ជើញពួកគេឲ្យពិនិត្យមើលសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ ហើយពិចារណាអំពីស្ថានភាពដែលការស្វែងយល់ពីវគ្គបទគម្ពីរទាំងនោះអាចមានប្រយោជន៍ ។