ថ្នាក់​សិក្ខាសាលា
វិវរណៈ ៨–១១


វិវរណៈ ៨–១១

ការបើកត្រាទីប្រាំពីរ

A Girl/Young Woman lying on a bed reading scriptures.

ព្រះគម្ពីរផ្តល់ឱកាសជាច្រើនដើម្បីរៀនមេរៀនសំខាន់ៗពីអ្នកដែលបានរស់នៅក្នុងអតីតកាល ។ ពួកគេក៏បង្រៀនយើងអំពីព្រឹត្តិការណ៍ដែលបានព្យាករណ៍ថានឹងកើតឡើងនៅពេលអនាគតផងដែរ ។ នៅក្នុង វិវរណៈ ៨–១១ យ៉ូហានបានកត់ត្រាការព្យាករអំពីព្រឹត្តិការណ៍សំខាន់ៗ និងដ៏ពិបាកដែលនឹងកើតឡើងនៅមុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យទទួលអារម្មណ៍នៃអំណាចរបស់ព្រះអម្ចាស់ និងសមត្ថភាពរបស់ទ្រង់ក្នុងការការពារយើងពីគ្រោះមហន្តរាយ និងអំពើអាក្រក់នៅថ្ងៃចុងក្រោយ ។

ចៀសវាងការមានមន្ទិលសង្ស័យ ។ ខណៈពេលដែលព្រះអម្ចាស់បានប្រទានដល់យើងនូវការព្យាករសំខាន់ៗអំពីការយាងមកជាលើកទីពីររបស់ទ្រង់ នោះមានសេចក្ដីលម្អិតជាច្រើនដែលទ្រង់មិនទាន់បានបើកសម្ដែង ។ សូមចៀសវាងការប៉ាន់ស្មានអំពីព័ត៌មានលម្អិតដែលមិនទាន់ដឹង ។

ការរៀបចំរបស់សិស្ស ៖ សូមពិចារណាចែកចាយសេចក្ដីថ្លែងការណ៍ដោយប្រធាន រ័សុល អិម ណិលសុន នៅដើមមេរៀននេះ ហើយសុំឲ្យសិស្សសិក្សាអំពីកិច្ចការដ៏អស្ចារ្យមួយចំនួន ដែលព្រះអម្ចាស់នឹងធ្វើមុនការយាងមកជាលើកទីពីររបស់ទ្រង់ ។ ប្រធានបទ « ថ្ងៃចុងក្រោយ, គ្រាចុងក្រោយ, គ្រាចុងក្រោយបង្អស់ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ និង « Last Days » នៅក្នុង Topical Guide ( ទាំងពីរមាននៅលើគេហទំព័រscriptures.ChurchofJesusChrist.org ) អាចជាធនធានដ៏មានប្រយោជន៍សម្រាប់រឿងនេះ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ព្រឹត្តិការណ៍អព្ភូតហេតុនៃថ្ងៃចុងក្រោយ

សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយចម្លើយចំពោះសំណួរខាងក្រោមនេះ មុនពេលអានសេចក្ដីថ្លែងការណ៍របស់ប្រធាន រ័សុល អិម ណិលសុន ។

  • តើកិច្ចការដ៏អស្ចារ្យអ្វីខ្លះដែលព្រះអម្ចាស់បានធ្វើកាលពីអតីតកាល ទាំងសម្រាប់អ្នកដទៃ ឬក្នុងជីវិតរបស់អ្នកផ្ទាល់ ?

ប្រធាន រ័សុល អិម ណិលសុន បានចែកចាយការយល់ដឹងដ៏សំខាន់មួយអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើង មុនពេលការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ៖

Official portrait of President Russell M. Nelson taken January 2018

ព្រះអង្គសង្គ្រោះ និងព្រះដ៏ប្រោសលោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ នឹងធ្វើកិច្ចការដ៏អស្ចារ្យបំផុតរបស់ទ្រង់មួយចំនួន នៅចន្លោះពេលនេះរហូតដល់ពេលទ្រង់យាងមកម្ដងទៀត ។ យើងនឹងឃើញការបង្ហាញដ៏អស្ចារ្យថា ព្រះជាព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ធ្វើជាអធិបតីលើសាសនាចក្រនេះដោយភាពរុងរឿង និងសិរីល្អ ។

( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ) 

  • តើអ្នកមានគំនិត ឬអារម្មណ៍អ្វីខ្លះ ពេលអ្នកអានសេចក្ដីថ្លែងការណ៍នេះ ?

  • តើកិច្ចការដ៏អស្ចារ្យអ្វីខ្លះដែលអ្នកដឹងថា ព្រះអម្ចាស់នឹងធ្វើមុនការយាងមកជាលើកទីពីររបស់ទ្រង់ ?

ចេញពីសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន យើងដឹងថា ព្រះអម្ចាស់នឹងធ្វើកិច្ចការដ៏អស្ចារ្យបំផុតមួយចំនួនរបស់ទ្រង់ មុនពេលទ្រង់យាងមកម្ដងទៀត ។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាអំពីកិច្ចការដ៏អស្ចារ្យមួយចំនួនទាំងនេះ ។ សូមយកចិត្តទុកដាក់លើអ្វីដែលអ្នករៀនអំពីព្រះ ឫទ្ធានុភាពរបស់ទ្រង់ និងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងនៅពេលអ្នកសិក្សា ។

យ៉ូហានឃើញការបើកត្រាទីប្រាំពីរ

អ្នកប្រហែលជាចាំថា ក្នុងការនិមិត្តរបស់លោកដែលបានកត់ត្រានៅក្នុងគម្ពីរវិវរណៈ យ៉ូហានបានឃើញគម្ពីរមួយដែលមានត្រាប្រាំពីរ ។ ត្រានីមួយៗតំណាងឲ្យរយៈពេល ១,០០០ ឆ្នាំនៅលើផែនដី ( សូមមើល វិវរណៈ ៥ ; គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៦–៧ ) ។ រូបភាពខាងក្រោមនេះអាចជួយអ្នកឲ្យស្រមៃឃើញពីការសង្កត់ធ្ងន់ដែលយ៉ូហានបានដាក់នៅលើរយៈពេលនីមួយៗ ។

សូមពិចារណាចែកច្បាប់ចម្លងនៃរូបភាពខាងក្រោមនេះដល់សិស្ស ឬបង្ហាញវាក្នុងថ្នាក់ ។

A diagram of John’s vision of the 7 seals in the book of revelation including scripture verse reference
  • ហេតុអ្វីបានជាវាអាចមានប្រយោជន៍សម្រាប់អ្នកក្នុងការដឹងថា យ៉ូហានបានផ្តោតការសរសេរភាគច្រើនរបស់គាត់ទៅលើព្រឹត្តិការណ៍ដែលទាក់ទងនឹងការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ជាជាងលើព្រឹត្តិការណ៍ដែលទាក់ទងនឹងត្រាពីមុនៗ ?

នៅក្នុង វិវរណៈ ១១ យ៉ូហានបានព្យាករនូវគ្រាមួយដែលកងទ័ពដ៏អស្ចារ្យមួយដែលមាន « ប្រជាជន និងពូជសាសន៍ និងភាសា និងប្រជាជាតិ » ជាច្រើន ( វិវរណៈ ១១:៩ ) នឹងប៉ុនប៉ងបំផ្លាញក្រុងយេរូសាឡិម ( សូមមើលផងដែរ អេសេគាល ៣៨:៤–៦, ១៤–១៦ ; យ៉ូអែល ២:១–៩ ; វិវរណៈ ៩:១៦–១៧ ; ១១:២ ) ។ ប៉ុន្តែការសរសេររបស់យ៉ូហានបង្ហាញថា សាក្សីពីរនាក់ដែលព្រះបានបញ្ជូនមកនឹងរារាំងកងទ័ពនេះមិនឲ្យសម្រេចគោលបំណងរបស់ពួកគេបានទេក្នុងរយៈពេល ៤២ ខែ ( សូមមើល វិវរណៈ ១១:២–៣ ) ។

សូមអាន វិវរណៈ ១១:៣–៦ និង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:១៥ ដោយរកមើលព័ត៌មានលម្អិតអំពីសាក្សីទាំងពីរនេះ ។

  • តើអ្នកបានរៀនអ្វីខ្លះអំពីសាក្សីទាំងពីរនេះ ?

  • តើភស្ដុតាងអ្វីខ្លះដែលអ្នកឃើញថាព្រះចេស្ដានៃព្រះនឹងនៅជាមួយពួកគេ ?

សូមអាន វិវរណៈ ១១:៧–១០ ដោយរកមើលអ្វីដែលយ៉ូហានបានព្យាករថានឹងកើតឡើងចំពោះព្យាការីទាំងពីររូបនេះ បន្ទាប់ពីពួកលោកបានបញ្ចប់ការងារបម្រើរបស់ពួកលោកក្នុងចំណោមសាសន៍យូដាហើយនោះ ។

  • តើខគម្ពីរទាំងនេះផ្ដល់យោបល់អ្វីខ្លះ អំពីស្ថានភាពខាងវិញ្ញាណនៃមនុស្សជាច្រើនដែលនឹងរស់នៅលើផែនដីនៅពេលនោះ ?

ព្រះគម្ពីរបង្ហាញថា ក្នុងអំឡុងពេល « បីថ្ងៃកន្លះ » ( វិវរណៈ ១១:៩ ) នៅពេលដែលព្យាការីទាំងនេះនឹងដេកស្លាប់នៅតាមផ្លូវ នោះកងទ័ពដ៏ខ្លាំងនឹងបង្វែរការយកចិត្តទុកដាក់របស់ពួកគេម្តងទៀតទៅដណ្តើមយកក្រុងយេរូសាឡិម ( សូមមើល សាការី ១៤:២ ) ។

សូមបង្ហាញរូបភាពភ្នំអូលីវ ឬឲ្យសិស្សស្វែងរករូបថតទី ១១ នៅក្នុងព្រះគម្ពីរប៊ីប « Mount of Olives » នៅក្នុងព្រះគម្ពីររបស់ពួកគេ ឬនៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ។

Photo of the Mount of Olives

នេះជារូបភាពភ្នំអូលីវនៅក្រុងយេរូសាឡិម ។ នៅលើភ្នំនេះ ព្រះអង្គសង្គ្រោះបានរងទុក្ខនៅក្នុងសួនច្បារគែតសេម៉ានី ជាផ្នែកមួយនៃដង្វាយធួនរបស់ទ្រង់ ( សូមមើល លូកា ២២:៣៩–៤៤ ) ។ ភ្នំអូលីវក៏ជាកន្លែងដែលព្រះអង្គសង្គ្រោះនឹង « ចេញទៅច្បាំងនឹងសាសន៍ទាំងនោះ » ( សាការី ១៤:៣–៤ ) ដែលព្យាយាមបំផ្លាញសាសន៍យូដាមុនការបង្ហាញព្រះកាយរបស់ទ្រង់មកកាន់ពិភពលោកទាំងមូលផងដែរ ។

សូមពិចារណាបែងចែកថ្នាក់ជាក្រុមតូចៗ ។ ក្រុមនីមួយៗអាចសិក្សាវគ្គបទគម្ពីរមួយក្នុងចំណោមវគ្គបទគម្ពីរខាងក្រោម ហើយសង្ខេបអ្វីដែលពួកគេបានរៀនសម្រាប់សិស្សក្នុងថ្នាក់ ។

សូមអានវគ្គបទគម្ពីរខាងក្រោម ដោយរកមើលព័ត៌មានលម្អិតអំពីកិច្ចការដ៏អស្ចារ្យដែលព្រះអម្ចាស់នឹងធ្វើនៅក្រុងយេរូសាឡិម និងនៅភ្នំអូលីវ មុនការយាងមកជាលើកទីពីររបស់ទ្រង់ ។

វិវរណៈ ១១:១១–១៣

សាការី ១៤:៣–៥

គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៤៨–៥៣

  • តើព្រឹត្តិការណ៍ដែលបានកត់ត្រានៅក្នុងវគ្គបទគម្ពីរទាំងនេះនឹងមានឥទ្ធិពលអ្វីទៅលើមនុស្សដែលនៅក្នុងព្រឹត្តិការណ៍ទាំងនោះ ?

  • តើព្រឹត្តិការណ៍ដែលបានព្យាករទាំងនេះជួយអ្នកឲ្យយល់ ឬមានអារម្មណ៍យ៉ាងណាដែរអំពីព្រះអង្គសង្គ្រោះ ?

  • ហេតុអ្វីបានជាវាសំខាន់ដែលអ្នកត្រូវយល់ និងដឹងពីរឿងទាំងនេះ អំពីព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់អ្នកនៅពេលនេះ ?

ការការពារពួកបរិសុទ្ធនៃព្រះ

ទោះបីជាអំពើទុច្ចរិត សង្គ្រាម និងការបំផ្លិចបំផ្លាញនឹងកើតឡើងមុនការយាងមកជាលើកទីពីរក៏ដោយ ក៏វាសំខាន់ផងដែរក្នុងការចងចាំថា ព្រះអម្ចាស់បានសន្យាថានឹងផ្តល់ជំនួយ និងការការពារខាងវិញ្ញាណដល់អ្នកដែលជ្រើសរើសដើរតាមទ្រង់ ( សូមមើល វិវរណៈ ១៧:១៤ ; នីហ្វៃទី១ ២២:១៦–១៧ ) ។ កន្លែងមួយដែលមានសន្តិភាព ជាទីជម្រក និងសុវត្ថិភាពនោះគឺទីក្រុងស៊ីយ៉ូន ទីក្រុងយេរូសាឡិមថ្មី ដែលនឹងមានទីតាំងនៅលើទ្វីបអាមេរិក ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៦៦ ; មាត្រានៃសេចក្តីជំនឿ ១:១០ ) ។ ព្រះអម្ចាស់មិនទាន់បានបើកសម្ដែងព័ត៌មានលម្អិតជាច្រើនអំពីទីក្រុងអនាគតនេះទេ ប៉ុន្តែទ្រង់បានបង្រៀនអំពីការការពារដែលនឹងមាននៅទីនោះ ។

សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៦៦–៧១ ដោយស្វែងរករបៀបដែលព្រះអម្ចាស់បានពិពណ៌នាអំពីទីក្រុងស៊ីយ៉ូននេះ ។

ប្រសិនបើសិស្សមានសំណួរបន្ថែមអំពីទីក្រុងស៊ីយ៉ូន សូមពិចារណាប្រើ « តើស៊ីយ៉ូនជាអ្វី ? » នៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » នៃមេរៀននេះ ។

  • តើពាក្យ ឬឃ្លាសំខាន់ៗអ្វីខ្លះដែលអ្នករកឃើញនៅក្នុងខគម្ពីរទាំងនេះ ?

  • តើមនុស្សសុចរិតនៃក្រុងស៊ីយ៉ូននឹងមកពីណា ?

  • តើព្រះអម្ចាស់កំពុងធ្វើអ្វីនៅពេលនេះ ដើម្បីរៀបចំយើងសម្រាប់ពេលអនាគតនេះ និងដើម្បីការពារយើងពីអំពើអាក្រក់ និងគ្រោះថ្នាក់នៅសម័យរបស់យើង ?

ការគិតអំពីអ្វីដែលអ្នកបានរៀន

សូមមើលសេចក្ដីថ្លែងការណ៍របស់ ប្រធាន ណិលសុន នៅដើមមេរៀននេះ ហើយគិតអំពីអ្វីដែលអ្នកបានសិក្សាថ្ងៃនេះអំពីកិច្ចការដ៏អស្ចារ្យដែលព្រះអម្ចាស់នឹងធ្វើ ។

សូមពិចារណាដាក់ការបំផុសគំនិតដូចខាងក្រោមនេះទៅជាចំណងជើងនៅផ្នែកផ្សេងៗនៅលើក្ដារខៀន ហើយឲ្យសិស្សជាច្រើនជ្រើសរើសការបំផុសគំនិតមួយយកមកគិត ។ បន្ទាប់មក សិស្សអាចត្រូវបានសុំឲ្យចែកចាយមូលហេតុដែលពួកគេសរសេរអ្វីដែលពួកគេបានគិតនោះ ។

រឿងមួយចំនួនដែលលេចធ្លោជាងគេសម្រាប់ខ្ញុំមកពីការសិក្សារបស់ខ្ញុំថ្ងៃនេះគឺ …

ថ្ងៃនេះ ខ្ញុំបានរៀន ឬមានអារម្មណ៍ថា ព្រះអម្ចាស់ …

ដោយសារអ្វីដែលខ្ញុំបានរៀន ឬមានអារម្មណ៍នៅថ្ងៃនេះ ខ្ញុំចង់…

វិចារណកថា និង ព័ត៌មានសាច់រឿង

សកម្មភាពរៀនសូត្របន្ថែម

វិវរណៈ ១០ ។ បេសកកម្មរបស់យ៉ូហាន

សូមពិចារណាសរសេរពាក្យ ផ្អែម និង ល្វីង នៅលើក្ដារខៀន ហើយបន្ទាប់មកសូមឲ្យសិស្សគិត និងចែកចាយបទពិសោធន៍មួយចំនួននៅក្នុងជីវិតដែលអាចចាត់ទុកថាផ្អែម និងល្វីង ។

សូមឲ្យសិស្សអាន វិវរណៈ ១០:១–៣, ៨–១១ និង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:១៤ ដោយរកមើលអ្វីដែលយ៉ូហានត្រូវបានប្រទានឲ្យ អ្វីដែលលោកបានធ្វើជាមួយវា និងអ្វីដែលទង្វើនេះតំណាងឲ្យ ។ សូមចង្អុលបង្ហាញថា យ៉ូហានបានទទួលពរថា លោកពុំអាចស្លាប់ឡើយ ដើម្បីលោកអាចនាំយកបុគ្គលទាំងឡាយទៅកាន់ព្រះអង្គសង្គ្រោះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៧:១–៤ ) ។

  • តើព្រឹត្តិការណ៍នៅថ្ងៃចុងក្រោយបង្អស់ដែលយ៉ូហានបានព្យាករ អាចត្រូវពណ៌នាថាជាផ្អែម និងល្វីងបានដោយរបៀបណាទៅ ?

  • តើទំនួលខុសត្រូវអ្វីខ្លះដែលព្រះអម្ចាស់អាចប្រទានដល់យើង ដែលអាចនាំទៅរកបទពិសោធន៍ទាំងផ្អែមល្ហែម និងជូរចត់ ?

  • តើអ្នកគិតថា ហេតុអ្វីបានជាព្រះអម្ចាស់អនុញ្ញាតឲ្យយើងទទួលបទពិសោធន៍ទាំងពីរនេះ ?